នាព្រឹកថ្ងៃទី៥ ខែកក្កដា វេទិកាតភ្ជាប់ និងជួបប្រាស្រ័យសហគ្រិនស្ត្រីនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ក្រោមប្រធានបទ “សហគ្រិនស្ត្រី និងសេដ្ឋកិច្ចបៃតង” បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
![]() |
វេទិកាតភ្ជាប់ និងជួបប្រាស្រ័យសហគ្រិនស្ត្រីនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ក្រោមប្រធានបទ «សហគ្រិនស្ត្រី និងសេដ្ឋកិច្ចបៃតង» |
វេទិកានេះជាគំនិតផ្ដួចផ្ដើមរបស់សម្ព័ន្ធសមាគមនារីវៀតណាម សមាគមនារីឡាវ និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សហការរៀបចំ។
ថ្លែងមតិនៅវេទិកានេះ លោកស្រី Bui Thi Minh Hoai ប្រធានគណៈកម្មការចលនាមហាជនមជ្ឈិមបានអះអាងថា សហគ្រិន ស្ត្រីគឺជាកម្លាំងមិនអាចកាត់ផ្តាច់បានក្នុងយុទ្ធសាស្ត្រកំណើនបៃតង រួមចំណែកបង្កើតប្រព័ន្ធអេកូឡូស៊ីកំណើនប្រកបដោយចីរភាព។ ដូច្នេះ ការលើកកម្ពស់តម្លនៃអ្នកដឹកនាំធុរកិច្ចស្ត្រី ការលើកកម្ពស់សហគមន៍សហគ្រិនស្ត្រី ដែលប្តេជ្ញាបង្កើតផលិតផល និងសេវាកម្មបៃតងប្រកបដោយគុណតម្លៃ និងមានទំនួលខុសត្រូវចំពោះបរិស្ថាន មានអត្ថន័យសំខាន់លើបរិស្ថានក្នុងបរិបទបច្ចុប្បន្ន។
លោកស្រី Bui Thi Minh Hoai បានមានប្រសាសន៍ថា “ដើម្បីលើកកម្ពស់បន្ថែមទៀតនូវសក្ដានុពល និងប្រៀបខ្លាំងរបស់ស្ត្រី ជាពិសេសសហគ្រិនស្ត្រីនៃប្រទេសទាំងបី ខ្ញុំមានបំណង និងសូមស្នើឲ្យសមាគមនារីនៃប្រទេសទាំងបី សហការយ៉ាងសកម្ម និងចែករំលែកបទពិសោធន៍ក្នុងការឃោសនា ចលនា លើកកម្ពស់ការយល់ដឹង និងគាំទ្រសមាជិកា និងស្ត្រី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ។ ទន្ទឹមនឹងនោះ អនុវត្តតួនាទីតភ្ជាប់សហគ្រិនស្រ្តីជាមួយរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងរវាងសហគ្រិនស្ត្រី នៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ”។
អញ្ជើញចូលរួមក្នុងវេទិកានេះ លោកស្រី Aly Vongnorbountham ប្រធានសមាគមនារីឡាវ បានចាត់ទុកថា ការបង្កើតកម្លាំងសេដ្ឋកិច្ចសម្រាប់ស្ត្រីក្នុងការផ្សារភ្ជាប់ជាមួយនឹងបរិស្ថាននឹងរួមចំណែកបង្កើនប្រាក់ចំណូល ការងារមានស្ថេរភាពសម្រាប់ស្ត្រី និងកាត់បន្ថយវិសមភាពរវាងបុរស និងស្ត្រី។
ចែករំលែកក្នុងវេទិកានេះ លោកស្រី គង់ សូរីតា រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារីកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវដំណាក់កាលទី ១ នៃយុទ្ធសាស្ត្របញ្ចកោណ ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារី។ ស្ត្រីគឺជាអាទិភាពក្នុងរបៀបវារៈនយោបាយ។ ទន្ទឹមនឹងនោះ ក្នុងសេដ្ឋកិច្ចឌីជីថល រាជរដ្ឋាភិបាលកម្ពុជាកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការអប់រំ លើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល រួមទាំងការបង្កើតបរិយាកាសអំណោយផលសម្រាប់ស្ត្រីឱ្យមានអារម្មណ៍សុវត្ថិភាព និងបានការពារ៕
![]() យុគសម័យ - ការហាត់សមនេះបានធ្វើឡើងនៅទីក្រុង Da Nang ដែលជាផ្នែកនៃសកម្មភាពជាបន្តបន្ទាប់ក្នុងឱកាសនៃសន្និសីទប្រចាំឆ្នាំលើកទី១ របស់រដ្ឋមន្ត្រីក្រសួងនគរបាលនិងមហាផ្ទៃកម្ពុជា-ឡាវ-វៀតណាម។ |
![]() លេខាធិការដ្ឋានសមាគមនិស្សិតនៃអនុមហាវិទ្យាល័យគមនាគមន៍និងដឹកជញ្ជូនសហការជាមួយលេខាធិការដ្ឋានសមាគមនិស្សិតនៃអនុមហាវិទ្យាល័យបច្ចេកទេស Cao Thang និងគណៈគ្រប់គ្រងអន្តេវាសិកដ្ឋាននិស្សិតឡាវនៅទីក្រុងហូជីមិញ ទើបរៀបចំការប្រកួតកីឡាមិត្ដភាពរវាងនិស្សិតរបស់សាលាជាមួយនិស្សិតឡាវ-កម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ។ |
មតិពីមិត្តអ្នកអាន