Trending now

វៀតណាមអះអាងពីការសន្យាបង្កើនការជួយឧបត្ថម្ភមនុស្សធម៌ដល់ប្រជាជនក្នុងតំបន់ដែលជួបការលំបាក

09:12 | 28/06/2024

ថ្លែងមតិក្នុងសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធាន បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានចែករំលែក កង្វល់អំពីការកើនឡើងគួរឲ្យព្រួយបារម្ភនៃវិបត្តិមនុស្សធម៌ជុំវិញពិភពលោក ដែល បណ្តាលឱ្យមនុស្សរាប់លាននាក់ប្រឈមមុខនឹងការលំបាក ខណៈដែលការខិតមកជិត និងការដឹកជញ្ជូនជំនួយមនុស្សធម៌ប្រឈមនឹងឧបសគ្គជាច្រើន។

បន្តកសាង និងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមជឿនលឿន បង្កប់ដោយអត្តសញ្ញាណជាតិ រាជធានីភ្នំពេញ៖ ការប្រកួតកីឡាយ៉ាងក្លៀវក្លា ផ្សារភ្ជាប់កម្មករវៀតណាម និងកម្ពុជា
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធាន បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ថ្លែងមតិក្នុងសម័យប្រជុំ។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធាន បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ថ្លែងមតិក្នុងសម័យប្រជុំ។

ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែមិថុនា ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចនៃ អង្គការសហប្រជាជាតិ (ECOSOC) បានបើកសម័យប្រជុំស្តីពីបញ្ហាមនុស្សធម៌ដោយ ប្រធានបទ "ដាក់មនុស្សជាចម្បងនៅពេលឆ្លើយតបទៅនឹងជម្លោះនិងការប្រែប្រួល អាកាសធាតុ៖ បង្កើនជំនួយមនុស្សធម៌ និងការគោរពច្បាប់មនុស្សធម៌អន្តរជាតិ លើក កម្ពស់ប្រសិទ្ធភាព ការច្នៃប្រឌិត និងភាពជាដៃគូ”។

ថ្លែងមតិក្នុងសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធាន បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានចែករំលែក កង្វល់អំពីការកើនឡើងគួរឲ្យព្រួយបារម្ភនៃវិបត្តិមនុស្សធម៌ជុំវិញពិភពលោក ដែល បណ្តាលឱ្យមនុស្សរាប់លាននាក់ប្រឈមមុខនឹងការលំបាក ខណៈដែលការខិតមកជិត និងការដឹកជញ្ជូនជំនួយមនុស្សធម៌ប្រឈមនឹងឧបសគ្គជាច្រើន។ ដើម្បីដោះស្រាយ បញ្ហាប្រឈមនេះ វៀតណាមអំពាវនាវឱ្យមានការគោរពតាមធម្មនុញ្ញអង្គការសហ ប្រជាជាតិ និងច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិផងដែរ។ បណ្ដា ប្រទេសនិងភាគីជម្លោះគួរតែគោរពតាមកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្តរជាតិ និងសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ស្ដីពីការការពារជនស៊ីវិល និង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក៏ដូចជាជួយសម្រួលដល់ប្រតិបត្តិការផ្ដល់ជំនួយមនុស្ស ធម៌ឱ្យមានសុវត្ថិភាព និងគ្មានការរារាំង។ ប្រទេសនានាក៏ត្រូវបង្កើនសកម្មភាពអាកាស ធាតុដើម្បីការពារគ្រោះមហន្តរាយដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និង ផលវិបាកមនុស្សធម៌ដែលអាចកើតមានតាមរយៈការបង្កើតប្រព័ន្ធព្រមានជាមុន និង ពង្រឹងភាពធន់តាមរយៈការចូលរួមរបស់សហគមន៍ប្រចាំស្រុកផងដែរ។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានអះអាងដែរថា នាពេលកន្លង មកនេះ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ មនុស្សធម៌អន្តរជាតិ រួមទាំងស្ថានការណ៍នៅតំបន់ហ្គាហ្សា អ៊ុយក្រែន មីយ៉ាន់ម៉ា ហើយនឹងបន្តជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយវិបត្តិមនុស្សធម៌ជុំវិញ ពិភពលោក៕

រាជធានីភ្នំពេញ៖ ការប្រកួតកីឡាយ៉ាងក្លៀវក្លា ផ្សារភ្ជាប់កម្មករវៀតណាម និងកម្ពុជា រាជធានីភ្នំពេញ៖ ការប្រកួតកីឡាយ៉ាងក្លៀវក្លា ផ្សារភ្ជាប់កម្មករវៀតណាម និងកម្ពុជា

ចាប់តាំងពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ការប្រកួតកីឡាសម្រាប់កម្មករ និងនិយោជិតឆ្នាំ២០២៤ នៅកម្ពុជា ដែលរៀបចំដោយសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) បានប្រព្រឹត្តទៅនៅខេត្តកំពង់ធំ ក្នុងឱកាសរំលឹកខួបលើកទី ៥៧ នៃការបង្កើតទំនាក់ទំនងការទូតរវាង​វៀត​ណាម និងកម្ពុជា (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ - ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤)។

Synchronicity Earth (ប្រទេសអង់គ្លេស) គាំទ្រទីក្រុង Da Nang ដើម្បីលើកកម្ពស់ការយល់ដឹងសម្រាប់សហគមន៍ Synchronicity Earth (ប្រទេសអង់គ្លេស) គាំទ្រទីក្រុង Da Nang ដើម្បីលើកកម្ពស់ការយល់ដឹងសម្រាប់សហគមន៍

យុគសម័យ - នាពេលថ្មីៗនេះ គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានចេញសេចក្តីសម្រេចលេខ ១២៤១/QD-UBND អនុម័តលើការទទួលថវិកាសរុបជិត ១.៦ ពាន់លានដុងពីគម្រោងអភិរក្សដើមត្នោតនៅ Da Nang តាមរយៈការអប់រំកម្រិតខ្ពស់ដែលឧបត្ថម្ភដោយសហគមន៍ ដោយអង្គការ Synchronicity Earth (ប្រទេសអង់គ្លេស)។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី