Trending now

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កម្ពុជា អភិវឌ្ឍប្រកបដោយជាក់ស្តែង និងមានប្រសិទ្ធភាព

17:00 | 26/06/2024 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ២៥ មិថុនា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានទទួលជួបលោកឧត្តមសេនីយ៍ឯក ខៀវ សាផាត អគ្គលេខាធិការរង-នាយករង នាយកដ្ឋានបុគ្គលិកក្រសួងការពារជាតិកម្ពុជា។

នាំយកការងារឃោសនាអំពីសមុទ្រ និងកោះឱ្យស៊ីជម្រៅ រីកសាយភាយ ជាក់ស្តែង និងមានប្រសិទ្ធភាព ការបង្កើតអាជីពសំរាប់ប្រជាជនកម្ពុជាក្រីក្រ៖ សកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia លោកឧត្តមសេនីយ៍ឯក ខៀវ សាផាត និងប្រតិភូនៅក្នុងជំនួប
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia លោកឧត្តមសេនីយ៍ឯក ខៀវ សាផាត និងប្រតិភូនៅក្នុងជំនួប

លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរបានបន្តអភិវឌ្ឍប្រកបដោយជាក់ស្តែង និងមានប្រសិទ្ធភាព។ ស្ថាប័ន និងអង្គភាពយោធានៃភាគីទាំងពីរបានសម្របសម្រួលអនុវត្តយ៉ាងទូលំទូលាយនូវពិធីសារ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារជាតិទាំងពីរ ជាពិសេសក្នុងវិស័យ៖ ការផ្លាស់ប្តូរគណៈប្រតិភូ; ការបណ្តុះបណ្តាលធនធានមនុស្ស; ការគ្រប់គ្រង និងការពារព្រំដែន; ការផ្សព្វផ្សាយអំពីទំនាក់ទំនងវៀតណាម-កម្ពុជា; ការងារស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានពលីជីវិតនៅក្នុងសម័យសង្រ្គាមនៅប្រទេសកម្ពុជា; ការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី។ល។

លោកឧត្តមសេនីយ៍ឯក ខៀវ សាផាត បានថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដែលបានចូលរួមពិធីរំលឹកខួបលើកទី៤៧ នៃ “ដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” (២០ មិថុនា ១៩៧៧ / ២០ មិថុនា ២០២៤) រួមចំណែកផ្សព្វផ្សាយពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ លោកបានជម្រាបជូនលោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អំពីលទ្ធផលនៃកិច្ចពិភាក្សាការងារជាមួយនាយកដ្ឋានបុគ្គលិក អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម។

វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងារ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានអះអាងថា អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមជានិច្ចកាលគាំទ្រកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ លោកបានស្នើថានាពេលខាងមុខ ភាគីទាំងពីរបន្តសម្របសម្រួល និងអនុវត្តសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូប្រកបដោយប្រសិទ្ធភាព ពិគ្រោះយោបល់ ចែករំលែកបទពិសោធន៍វិជ្ជាជីវៈ។ល៕

ជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Dong Nai និងមូលដ្ឋានកូរ៉េឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Dong Nai និងមូលដ្ឋានកូរ៉េឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព

យុគសម័យ - នោះគឺជាខ្លឹមសារនៃជំនួបរវាងលេខាគណៈកម្មាធិការបក្សខេត្ត Dong Nai លោក Nguyen Hong Linh និងគណៈប្រតិភូអគ្គកុងស៊ុលកូរ៉េប្រចាំទីក្រុងហូជីមិញ ដឹកនាំដោយលោក Shin Choong Il ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៩ ខែសីហា នៅទីក្រុង Dong Nai។

សាមគ្គីភាព វិន័យ; ឬទ្ធានុភាព បត់បែន; សកម្ម ច្នៃប្រឌិត; ទាន់ពេលវេលា និងមានប្រសិទ្ធភាព៖ ប្តេជ្ញាចិត្តខ្ពស់បំផុតដើម្បីអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង សាមគ្គីភាព វិន័យ; ឬទ្ធានុភាព បត់បែន; សកម្ម ច្នៃប្រឌិត; ទាន់ពេលវេលា និងមានប្រសិទ្ធភាព៖ ប្តេជ្ញាចិត្តខ្ពស់បំផុតដើម្បីអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង

នារសៀលថ្ងៃទី៣ ខែមករា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រី ប្រធានការិយាល័យរដ្ឋាភិបាល លោក Tran Van Son ទីស្នាក់ការរដ្ឋាភិបាលបានរៀបចំសន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាល ដើម្បីផ្តល់ព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ចក្នុងខែធ្នូ ឆ្នាំ២០២២ ក៏ដូចជាផ្តល់ព័ត៌មានអំពី សន្និសីទថ្នាក់ជាតិតាមអ៊ីនធឺណិត របស់រដ្ឋាភិបាលជាមួយមូលដ្ឋាន។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា