Trending now

កងឆ្មាំសមុទ្រវៀតណាម រួមមដំណើរជាមួយអ្នកនេសាទ និងជនរួមជាតិភាគតិច

17:18 | 14/08/2024 យោងតាមកាសែតកងទ័ពប្រជាជន

បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ២ កងទ័ពជើងទឹកប្រជាជនវៀតណាម ទើបបានសហការជាមួយគណៈចលនាមហាជននៃគណៈកម្មាធិការបក្សខេត្ត Thua Thien Hue រៀបចំកម្មវិធី “កងឆ្មាំសមុទ្ររួមដំណើរជាមួយអ្នកនេសាទ” នៅខេត្ត Thua Thien Hue។

ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការវប្បធម៌ និងសិល្បៈរវាង Thua Thien Hue និងកូរ៉េ Wallonia - Brussels (បែលហ្សិក) និងខេត្ត Thua Thien Hue នឹងមានកិច្ចសហប្រតិបត្តិការជាច្រើនក្នុងវិស័យវប្បធម៌
ពិនិត្យជំងឺ និងផ្ដល់យោបល់អំពីសុខភាពជូនប្រជាពលរដ្ឋនៅឃុំ Hong Van ស្រុក A Luoi
ពិនិត្យជំងឺ និងផ្ដល់យោបល់អំពីសុខភាពជូនប្រជាពលរដ្ឋនៅឃុំ Hong Van ស្រុក A Luoi

នៅឃុំ Vinh Hien ស្រុក Phu Loc ខេត្ត Thua Thien Hue បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ២ បានសហការផ្សព្វផ្សាយអំពីសមុទ្រ កោះ និងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរបាយការណ៍ និងមិនគោរពបទប្បញ្ញត្តិ (IUU) ប្រគល់ទង់ជាតិ ចែកខិតប័ណ្ណឃោសនាដល់អ្នកនេសាទ និងម្ចាស់ទូកនេសាទចំនួន ១៥០ នាក់នៅស្រុក Phu Loc។ល។

ក្នុងឱកាសនេះ កងឆ្មាំសមុទ្រតំបន់លេខ២ បានប្រគល់អំណោយដល់ប្រជានេសាទចំនួន ៥០ នាក់ដែលមានស្ថានភាពលំបាកនៅស្រុក Phu Loc។ លោកវរសេនីយ៍ឯក Tran Hong Que អនុប្រធាននយោបាយនៃកងឆ្មាំសមុទ្រលេខ២ បានឲ្យដឹងថា នាពេលខាងមុខ កងឆ្មាំសមុទ្រតំបន់លេខ២ នឹងបន្តសហការជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានក្នុងខេត្ត-ក្រុងឆ្នេរសមុទ្រទាំង៦ នៅភាគកណ្តាលវៀតណាម រៀបចំសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន ក្នុងបំណងអនុវត្តកម្មវិធី "កងឆ្មាំសមុទ្ររួមដំណើរជាមួយអ្នកនេសាទ", “កងឆ្មាំសមុទ្រជាមួយជនរួមជាតិភាគតិចនិងសាសនិក" តាមរយៈនោះ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ធ្វើឲ្យប្រើសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន ចលនាប្រជាជន និងប្រជានេសាទអនុវត្តយ៉ាងម៉ឺងម៉ាត់នូវមាគ៌ារបស់បក្ស ច្បាប់របស់រដ្ឋ គោលនយោបាយ និងបទប្បញ្ញត្តិមូលដ្ឋាន ជាពិសេសការរួមដៃគ្នាដកកាតលឿងរបស់គណៈកម្មការអឺរ៉ុប (EC) បន្តពង្រីកប្រពៃណីបដិវត្តន៍ សាមគ្គីភាព និងកសាងមូលដ្ឋានឲ្យកាន់តែសម្បូណ៍រុងរឿង។

នៅឃុំភ្នំ Hong Van ស្រុក A Luoi ខេត្ត Thua Thien Hue កងឆ្មាំសមុទ្រតំបន់លេខ២ និងគណៈចលនាមហាជន នៃគណៈកម្មាធិការបក្សខេត្ត Thua Thien Hue បានរៀបចំកម្មវិធី “កងឆ្មាំសមុទ្រជាមួយជនរួមជាតិភាគតិច និងសាសនិក”។

ក្នុងកម្មវិធីនោះ កងពេទ្យយោធានៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ២ គ្រូពេទ្យ និងគិលានុបដ្ឋាយិកាក្នុងមូលដ្ឋាន បានផ្តល់យោបល់អំពីសុខភាព ពិនិត្យជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃដល់ជនរួមជាតិភាគតិចជិត ១០០ នាក់ រៀបចំការឃោសនា ការចលនាជនរួមជាតិភាគតិច និងសាសនិកក្នុងមូលដ្ឋាន ដើម្បីលុបបំបាត់ទំនៀមទម្លាប់ចាស់កម្រិល និងមានទម្លាប់រស់នៅល្អ ហើយជូនអំណោយដល់គ្រួសារជួបការលំបាកចំនួន ៥០ គ្រួសារ និងជូនឆាយល័ក្ខណ៍លោកអ៊ុំ ហូ ដល់គ្រួសារជនជាតិភាគតិច៕

អង្គការ Hue Help គាំទ្រកុមារក្នុងស្ថានភាពលំបាកខ្លាំងនៅ Thua Thien Hue អង្គការ Hue Help គាំទ្រកុមារក្នុងស្ថានភាពលំបាកខ្លាំងនៅ Thua Thien Hue

យុគសម័យ - គណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue ទើបតែបានចេញសេចក្តីសម្រេចលេខ ១៣១២/QD-UBND ចុះថ្ងៃទី ២១ ឧសភា ឆ្នាំ ២០២៤ ទទួលបានជំនួយចំនួន ៦៣០ លានដុង ពីគម្រោង “ជំនួយដល់កុមារក្នុងស្ថានភាពលំបាកជាពិសេសនៅមជ្ឈមណ្ឌលការងារសង្គម និងមូលនិធិការពារកុមារសម្រាប់រយៈពេល ២០២៤-២០២៦" ឧបត្ថម្ភដោយអង្គការ Hue Help (ចក្រភពអង់គ្លេស)។

អង្គការ Oxfam ផ្តល់ជំនួយដល់កសិករស្រ្តីក្រីក្រ និងជិតក្រីក្រចំនួន ១,០០០ នាក់នៅ Thua Thien Hue ដើម្បីស្ដារ និងអភិវឌ្ឍជីវភាពរបស់ពួកគេ អង្គការ Oxfam ផ្តល់ជំនួយដល់កសិករស្រ្តីក្រីក្រ និងជិតក្រីក្រចំនួន ១,០០០ នាក់នៅ Thua Thien Hue ដើម្បីស្ដារ និងអភិវឌ្ឍជីវភាពរបស់ពួកគេ

យុគសម័យ - នាពេលថ្មីៗនេះ កសិករស្រ្តីក្រីក្រ និងជិតក្រីក្រ ១.០០០នាក់ នៅក្នុងស្រុកចំនួន ៣ នៃខេត្ត Phong Dien, Phu Vang, Phu Loc (Thua Thien Hue) ត្រូវបានឧបត្ថម្ភចំនួន ៣,២ លានដុង/គ្រួសារ ដើម្បីស្តារ និងអភិវឌ្ឍន៍ជីវភាពរបស់ពួកគេ យោងតាមគម្រោងរបស់អង្គការ Oxfam ...

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី