Trending now

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងអធិការកិច្ចលោក ហួត ហាក់

17:16 | 11/06/2024 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី១០ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសលោកដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ចកម្ពុជាទៅបំពេញទស្សនកិច្ចការងារនៅវៀតណាម។

វៀតណាម - កម្ពុជា៖ អ្នកជិតខាងមិត្តភាព កិច្ច​ការ​ស្នេហា​ឆ្លង​ដែន​រវាង​វៀតណាម​និង​កម្ពុជា
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលជួបរដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា លោក ហួត ហាក់។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលជួបរដ្ឋមន្ត្រីក្រសួងអធិការកិច្ចលោក ហួត ហាក់។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលជានិច្ចសម្រាប់អធិការកិច្ចរដ្ឋាភិបាលវៀតណាម សហប្រតិបត្តិការ និងជួយគាំទ្រអធិការកិច្ចកម្ពុជា។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងនូវជំនឿជាក់ថា លោករដ្ឋមន្ត្រី ហួត ហាក់ នឹងរួមចំណែកក្នុងការពូនជ្រំទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធភាពនាពេលខាងមុខ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង និងយន្តការសហប្រតិបត្តិការដែលមានស្រាប់; រួមជាមួយប្រទេសឡាវពង្រឹង និងពង្រីកចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា។ ទន្ទឹមនឹងនោះ បន្តលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កសាងខឿនសេដ្ឋកិច្ចប្រកបដោយឯករាជ្យ ម្ចាស់ការ និងធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពថែមទៀត។

លោកនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងសង្ឃឹមថា​ ភាគីកម្ពុជានឹងបន្តយកចិត្តទុកដាក់ និងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា ធ្វើជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរ; ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាមដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសទាំងពីរបន្តយកចិត្តទុកដាក់ និងលើកកម្ពស់ការងារអប់រំ និងផ្សព្វផ្សាយ ដើម្បីប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ ថែរក្សា ពូនជ្រំនិងបន្តពង្រឹងទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងជិតស្និទ្ធយូរអង្វែងរវាងប្រជាជាតិទាំងពីរ; ខិតខំដោះស្រាយការបោះបង្គោលព្រំដែនគោកប្រមាណ ១៦% នៃព្រំដែនដែលនៅសេសសល់ កសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយអគ្គអធិការរដ្ឋាភិបាលវៀតណាម ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការថ្មីរវាងស្ថាប័នទាំងពីរ និងចំណុចសំខាន់ៗមួយចំនួននៃស្ថានការណ៍សេដ្ឋកិច្ចសង្គមកម្ពុជា។

លោករដ្ឋមន្ត្រី ហួត ហាក់ បានព្រមព្រៀងជាមួយមតិរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្តីពីការពង្រឹង និងពង្រីកចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា។ លោកបានអះអាងថានឹងបន្តខិតខំប្រឹងប្រែងដើម្បីរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” ស្របតាមកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

* នាព្រឹកថ្ងៃដដែល លោក Doan Hong Phong អគ្គអធិការរដ្ឋាភិបាលវៀតណាម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា។ បន្ទាប់ពីជំនួប អធិការកិច្ចរដ្ឋាភិបាលវៀតណាមបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រសួងអធិការកិច្ចកម្ពុជា។ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារទាំងពីរ៕

កិច្ច​ការ​ស្នេហា​ឆ្លង​ដែន​រវាង​វៀតណាម​និង​កម្ពុជា កិច្ច​ការ​ស្នេហា​ឆ្លង​ដែន​រវាង​វៀតណាម​និង​កម្ពុជា

យុគសម័យ - ថ្វីត្បិតតែមានភាពខុសប្លែកគ្នាច្រើនទាំងភាសា វប្បធម៌ របៀបរស់នៅ... ស្នេហារបស់គូស្នេហ៍ឆ្លងដែនរវាងវៀតណាម និងកម្ពុជា នៅតែរឹងមាំ និងសប្បាយរីករាយ ដែលជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ស្នេហា និងភាពសុខដុមរមនារវាងជាតិសាសន៍។

វៀតណាម និង កម្ពុជា ប្រារព្ឋកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន វៀតណាម និង កម្ពុជា ប្រារព្ឋកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន

នាព្រឹកថ្ងៃទី២៥ ខែមេសា នៅសាលប្រជុំគណៈកម្មាធិការបក្សខេត្ត Tay Ninh វៀតណាម លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី