Trending now

ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានចូលរួមនិងថ្លែងមតិនៅក្នុងសន្និសីទអនាគតអាស៊ីលើកទី ២៩

00:00 | 05/11/2024

តបតាមការអញ្ជើញរបស់ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Nikkei Group លោក Tsuyoshi Hasebe ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាសំខាន់នៅសន្និសីទអនាគតអាស៊ីលើកទី ២៩ ក្រោមប្រធានបទ “តួនាទីភាពជាអ្នកដឹកនាំរបស់អាស៊ីក្នុងពិភពលោកមួយមិនប្រាកដប្រជា” នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien លោក​ Le Thanh Do៖​ ទទួលមរតកនូវជ័យជម្នះដ៏អស្ចារ្យដើម្បីកសាង Dien Bien ឱ្យកាន់តែខ្លាំងរឹងមាំឡើង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien លោក​ Le Thanh Do៖​ ទទួលមរតកនូវជ័យជម្នះដ៏អស្ចារ្យដើម្បីកសាង Dien Bien ឱ្យកាន់តែខ្លាំងរឹងមាំឡើង
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai៖ «ស្ត្រាចារ្យ Thomas Vallely គឺពិតជាមិត្តជិតស្និទ្ធនឹងវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai៖ «ស្ត្រាចារ្យ Thomas Vallely គឺពិតជាមិត្តជិតស្និទ្ធនឹងវៀតណាម
ឧបនាយករដ្ឋមន្ត្រី Le Minh Khai អញ្ជើញថ្លែងក្នុងសន្និសីទ
ឧបនាយករដ្ឋមន្ត្រី Le Minh Khai អញ្ជើញថ្លែងក្នុងសន្និសីទ

ដោយមានសារថា វៀត ណាមគឺជាផ្នែកមួយនៃ “មហាគ្រួសារអាស៊ី” លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានសម្តែងនូវបំណងចង់លើកកំពស់តួនាទីរបស់ខ្លួនជា “មិត្តល្អ ដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដែលមានទំនួលខុសត្រូវ” នៃតំបន់ និងសហគមន៍អន្តរជាតិ។ លោកឧបនាយករដ្ឋមន្ត្រីជឿជាក់ថា ជាមួយនឹងគុណតម្លៃជាមូលដ្ឋាននៃភាពសម្បូរបែប ថាមវន្ត និងខ្លួនទីពឹងខ្លួន អាស៊ីនឹងបន្តបោះជំហានទៅមុខ បន្តសរសេរឡើងរឿងដ៏រុងរឿង និងបំពេញបេសកកម្មរបស់ខ្លួនក្នុងសតវត្សទី ២១នេះ។

ឈរលើមូលដ្ឋានទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក” លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរធ្វើសកម្មភាពយ៉ាងសកម្មនូវក្របខ័ណ្ឌភាពជាដៃគូថ្មី ជំរុញទំនាក់ទំនងសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ ធានាបាននូវសន្តិសុខសេដ្ឋកិច្ច និងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយស្ថិរភាព៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី