Trending now

អគ្គលេខាធិការអង្គការសហប្រជាជាតិអបអរសាទរលោកប្រធានរដ្ឋ To Lam

16:43 | 24/05/2024

នាថ្ងៃទី ២៣ ឧសភា ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិ បានជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres។

លោកនាយឧត្តមសេនីយ៍ To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាម លោកនាយឧត្តមសេនីយ៍ To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាម
ទេសភាពដ៏ស្រស់ស្អាតនៃផ្លូវតូចមួយនៅតាមបណ្តោយបឹង Tuyen Lam ទេសភាពដ៏ស្រស់ស្អាតនៃផ្លូវតូចមួយនៅតាមបណ្តោយបឹង Tuyen Lam
ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres
ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres

ក្នុងជំនួបនេះ លោកអគ្គលេខាធិការ Guterres បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះលោកឧត្តមសេនីយ៍ To Lam ដែលទើបតែត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម។ លោកអគ្គលេខាធិការជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម រដ្ឋាភិបាលវៀតណាម និងរូបលោកប្រធានរដ្ឋ To Lam ផ្ទាល់ ប្រជាជនវៀតណាមនឹងបន្តសម្រេចបានជោគជ័យបន្ថែមទៀតលើគ្រប់វិស័យ ជាពិសេសក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។ លោកអគ្គលេខាធិការ Antonio Guterres បានអះអាងថា អង្គការសហប្រជាជាតិនឹងបន្តជាដៃគូដែលអាចជឿទុកចិត្តបាន រួមដំណើរជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ជាតិ។

លោកអគ្គលេខាធិការបានសម្តែងនូវគោលបំណងចង់ជួបជាមួយលោកប្រធានរដ្ឋ To Lam ក្នុងពេលឆាប់ៗខាងមុខ ដើម្បីបន្តជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អប្រសើររវាង អង្គការសហប្រជាជាតិនិងវៀតណាម។ លោក Guterres ជាពិសេស បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដ៏ឆ្នើមរបស់វៀតណាម ក៏ដូចជាការរួមចំណែកជាវិជ្ជមានរបស់ខ្លួននាពេលថ្មីៗនេះ ក្នុងការដោះស្រាយបញ្ហាសកលនៅបណ្តាវេទិការបស់អង្គការសហប្រជាជាតិ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា