Trending now

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Do Hung Viet៖ វៀតណាមបញ្ជាក់ពីគោលនយោបាយឥតងាករេស្ដីពីការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស

10:35 | 13/05/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី ៧ ខែឧសភា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានចូលរួមសម័យសន្ទនាស្តីពីរបាយការណ៍ជាតិរបស់វៀតណាម ក្រោមយន្តការត្រួតពិនិត្យសកលតាមកាលកំណត់ (UPR) វដ្តទី៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Do Hung Viet៖ ដំណើរទស្សនកិច្ចការងារដ៏មានអត្ថន័យពិសេសរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសអូស្ត្រាលី និងនូវែលស អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Do Hung Viet៖ ដំណើរទស្សនកិច្ចការងារដ៏មានអត្ថន័យពិសេសរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសអូស្ត្រាលី និងនូវែលស
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅជូនពរឆ្នាំថ្មីនៅមន្ទីរពេទ្យមិត្តភាព Viet Duc និងមន្ទីរពេទ្យកុមារ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅជូនពរឆ្នាំថ្មីនៅមន្ទីរពេទ្យមិត្តភាព Viet Duc និងមន្ទីរពេទ្យកុមារ

នាថ្ងៃទី ១០ ខែឧសភា ក្រុមការងារស្តីពី UPR វដ្តទី៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានស្របមតិជាមួយរបាយការណ៍ជាតិរបស់វៀតណាម។ ក្នុងឱកាសនេះ លោក Do Hung Viet បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន។

លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម
លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

អ្នកយកព័ត៌មាន៖ វៀតណាមទើបតែបានបង្ហាញ និងមានការសន្ទនាស្តីពីរបាយការណ៍ជាតិរបស់វៀតណាម ក្រោមយន្តការត្រួតពិនិត្យសកលតាមកាលកំណត់ (UPR) វដ្តទី៤ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ តើលោកអាចចែករំលែកអំពីសារដែលវៀតណាមបានថ្លែងក្នុងសម័យសន្ទនានេះបានទេ?

លោក Do Hung Viet៖ យើងមានសម័យសន្ទនា UPR ដ៏ជោគជ័យដោយមានការចូលរួមពីបណ្តាប្រទេសជាច្រើនដែលសមាជិកនៃអង្គការសហប្រជាជាតិ។

សារដំបូងរបស់គណៈប្រតិភូវៀតណាមក្នុងសម័យសន្ទនាគឺបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព ឯករាជ្យជាតិ និងសិទ្ធិនៃការសម្រេចចិត្តដោយខ្លួនឯងរបស់ប្រជាជាតិចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងការលើកកម្ពស់សិទ្ធិមនុស្ស។

សារទីពីរគឺថា ក្នុងវិស័យធានា និងលើកកម្ពស់សិទ្ធិមនុស្ស មិនមានគំរូត្រឹមត្រូវតែមួយទេ។ ប្រទេសនីមួយៗ អាចជ្រើសរើសផ្លូវ ដែលស្របតាមកាលៈទេសៈ លក្ខខណ្ឌ និងកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួន។ យើងបញ្ជាក់ពីភាពត្រឹមត្រូវនៃផ្លូវដែលវៀតណាមបានជ្រើសរើស ហើយយើងនឹងដើរតាមផ្លូវនោះយ៉ាងខ្ជាប់ខ្ជួន។

សារទីបីគឺថា ដោយមានគោលនយោបាយឥតងាករេរបស់វៀតណាមលើការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស វៀតណាមបានអនុវត្តអនុសាសន៍ UPR ទាំងអស់ដែលវៀតណាមអនុម័តក្នុងវដ្តមុន និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ជាពិសេសក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធច្បាប់ស្តីពីសិទ្ធិមនុស្ស និងធានាសិទ្ធិមនុស្ស នាំមកនូវលទ្ធផលជាក់ស្តែងដល់ប្រជាពលរដ្ឋ។

សារទី៤ គឺថា ទោះបីជាត្រូវប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនក្នុងកំឡុងជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនទាំងមូល យើងបានជម្នះការលំបាក ការពារបាននូវសុខភាព និងជីវភាពរស់នៅរបស់ប្រជាជន ស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។

អ្នកយកព័ត៌មាន៖ តើលោកអាចចែករំលែកអំពីការវាយតម្លៃ និងអនុសាសន៍ដែលវៀតណាមទទួលបានពីប្រទេសផ្សេងៗក្នុងសម័យសន្ទនាកាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៤ បានទេ?

លោក Do Hung Viet៖ សម័យសន្ទនាស្តីពីរបាយការណ៍ជាតិ UPR របស់វៀតណាមបានទាក់ទាញការយកចិត្តទុកដាក់ខ្ពស់ ដោយមានប្រទេសចំនួន ១៣៣ ចុះឈ្មោះដើម្បីថ្លែងសុន្ទរកថា និងផ្តល់អនុសាសន៍ចំនួន ៣២០ សម្រាប់វៀតណាម។ តាមរយៈការពិនិត្យជាបឋម អនុសាសន៍ភាគច្រើនដែលវៀតណាមទទួលបានមានខ្លឹមសារវិជ្ជមាន ហើយវៀតណាមអាចទទួលយកបាន។ វៀតណាមត្រូវពិចារណាបន្ថែមអំពីភាពឆបគ្នាជាមួយច្បាប់ គោលនយោបាយ ធនធាន និងសមត្ថភាពអនុវត្តនៃអនុសាសន៍មួយចំនួន។

ប្រទេសមួយចំនួនបានអបអរសាទរវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu។ ប្រទេសជាច្រើនបានវាយតម្លៃខ្ពស់ចំពោះបទបង្ហាញ និងកិច្ចសន្ទនារបស់វៀតណាម ទទួលស្គាល់គោលនយោបាយ កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស និងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអនុសាសន៍របស់ UPR ដែលបានអនុម័ត។ ខ្លឹមសារដែលត្រូវបានកោតសរសើរពីប្រទេសជាច្រើនគឺការកែលម្អនូវគោលនយោបាយ និងប្រព័ន្ធច្បាប់ស្តីពីសិទ្ធិមនុស្សរបស់វៀតណាម ជាពិសេសការអភិវឌ្ឍកម្មវិធីជាតិ និងសមិទ្ធផលជាច្រើនក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច កែលម្អសុខុមាលភាពសង្គម ធានាសិទ្ធិអប់រំ សិទ្ធិជនងាយរងគ្រោះ ការអនុវត្តកិច្ចសន្យាអន្តរជាតិស្តីពីសិទ្ធិមនុស្ស និងកិច្ចសហប្រតិបត្តិការជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

ប្រទេសមួយចំនួនបានមានមតិ និងផ្តល់អនុសាសន៍ដែលមិនសមស្រប ដោយផ្អែកលើព័ត៌មានមិនត្រឹមត្រូវអំពីការធានានូវសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីភាពក្នុងការជួបប្រជុំ... យើងនឹងបន្តការសន្ទនា និងផ្តល់ព័ត៌មាន ដើម្បីប្រទេសនានា អាចយល់កាន់តែច្បាស់អំពីស្ថានភាពជាក់ស្តែងនៅវៀតណាម។

អ្នកយកព័ត៌មាន៖ តើលោកអាចប្រាប់អំពីកិច្ចការរបស់វៀតណាមបន្ទាប់ពីសម័យសន្ទនានេះក្នុងដំណើរការ UPR បានទេ?

លោក Do Hung Viet៖ បន្ទាប់ពីសម័យសន្ទនា យើងបានធ្វើការជាមួយប្រទេសសម្របសម្រួលទាំង៣ នៃក្រុមការងារ UPR ដើម្បីត្រួតពិនិត្យ​អនុសាសន៍ដែលវៀតណាមទទួលបាននៅសម័យសន្ទនា។ ក្នុងសម័យប្រជុំនាថ្ងៃទី ១០ ខែឧសភា ក្រុមការងារបានអនុម័តលើរបាយការណ៍ស្តីពីលទ្ធផលត្រួតពិនិត្យ UPR សម្រាប់វៀតណាម រួមទាំងព័ត៌មានដែលវៀតណាមទទួលបានអនុសាសន៍ចំនួន ៣២០ ពីប្រទេសចំនួន ១៣៣។

ក្រសួងការបរទេស ក្រសួងផ្សេងៗ និងស្ថាប័នក្នុងក្រុមការងារអន្តរវិស័យស្ដីពី UPR នឹងសិក្សាស្រាវជ្រាវដោយប្រុងប្រយ័ត្ននូវអនុសាសន៍ ត្រួតពិនិត្យភាពឆបគ្នាជាមួយច្បាប់ និងគោលនយោបាយរបស់វៀតណាម ព្រមទាំងផ្តល់យោបល់ដល់នាយករដ្ឋមន្ត្រីស្ដីពីការអនុម័តលើអនុសាសន៍ស្របនឹងអាទិភាព លក្ខខណ្ឌ និងធនធានរបស់វៀតណាម។

តាមគម្រោង វៀតណាមនឹងប្រកាសជំហរជាផ្លូវការលើអនុសាសន៍ និងចំនួនអនុសាសន៍ដែលវៀតណាមអនុម័តមុនសម័យប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើកទី ៥៧ នាពេលខាងមុខ។ បន្ទាប់មក ក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធ នឹងសហការកសាង និងដាក់ជូននាយករដ្ឋមន្រ្តី ដើម្បីអនុម័តលើផែនការមេស្ដីពីការអនុវត្តអនុសាសន៍ដែលវៀតណាមអនុម័តក្រោមយន្តការ UPR វដ្តទី ៤។ ផែនការនេះនឹងប្រគល់ភារកិច្ច និងទំនួលខុសត្រូវដល់ស្ថាប័ននានា និងជួយតាមដានវឌ្ឍនភាពក្នុងការអនុវត្តអនុសាសន៍ដែលវៀតណាមអនុម័ត។

អ្នកយកព័ត៌មាន៖ សូមអរណរគុណលោកអនុរដ្ឋមន្ត្រី!

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស