Trending now

អនុរដ្ឋមន្ត្រីក្រសួងការបរទេស ទៅទស្សនាប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Vinh Xuong (វៀតណាម)

10:22 | 13/05/2024 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ១០ ឧសភា លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកអាណិកជនវៀតណាមនៅឯបរទេស បានទៅទស្សនាប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Vinh Xuong ទីរួមស្រុក Tan Chau ខេត្ត An Giang។

គណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាមកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមនៅខេត្ត Vinh Long (វៀតណាម) គណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាមកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមនៅខេត្ត Vinh Long (វៀតណាម)
វៀតណាម៖ ស្ពានដើម្បីតភ្ជាប់និងជួយគាំទ្រយ៉ាងសកម្មចំពោះខេត្ត Vinh Long និយាយដោយឡែក និងបណ្ដាខេត្តក្រុងលើទូទាំងប្រទេសនិយាយរួម វៀតណាម៖ ស្ពានដើម្បីតភ្ជាប់និងជួយគាំទ្រយ៉ាងសកម្មចំពោះខេត្ត Vinh Long និយាយដោយឡែក និងបណ្ដាខេត្តក្រុងលើទូទាំងប្រទេសនិយាយរួម
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកអាណិកជនវៀតណាមនៅឯបរទេស ទៅទស្សនាបង្គោលព្រំដែនលេខ២៤១
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកអាណិកជនវៀតណាមនៅឯបរទេស ទៅទស្សនាបង្គោលព្រំដែនលេខ២៤១

លោកវរសេនីយ៍ឯក Tran Ngoc Chau មេបញ្ជាការរង នាយសេនាធិការកងទ័ពការពារព្រំដែនខេត្ត An Giang; លោក Nguyen Van Cop លេខាគណៈកម្មាធិការបក្សទីរួមស្រុក Tan Chau; លោក Nguyen Thanh Lam ប្រធានគណៈកម្មាធិការប្រជាជនទីរួមស្រុក Tan Chau បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ។

លោកស្រី Le Thi Thu Hang បានទៅទស្សនាបង្គោលព្រំដែនលេខ២៤១ និងស្តាប់របាយការណ៍របស់ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Vinh Xuong ស្តីពីស្ថានភាពការគ្រប់គ្រង ការយាមល្បាតព្រំដែន និងការសម្របសម្រួលការពារបង្គោលព្រំដែននៅតាមខ្សែបន្ទាត់ព្រំដែនវៀតណាម និងកម្ពុជា។

លោកស្រី Le Thi Thu Hang បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃការគ្រប់គ្រងការពារព្រំដែនរបស់ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Vinh Xuong ក៏ដូចជាកងកម្លាំងសម្របសម្រួលនានាដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវភារកិច្ចការពារអធិបតេយ្យភាព និងសន្តិសុខព្រំដែន និងកិច្ចការបរទេសការពារព្រំដែន ការទូតប្រជាជន រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពដ៏ល្អរវាងខេត្ត An Giang និងខេត្តកណ្តាលនិយាយដោយឡែក និងរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជានិយាយរួម៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា