Trending now

មេបញ្ជាការរងនៃកងទ័ពការពារព្រំដែន អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់អង្គភាពមួយចំនួននៃកងកំលាំងប្រដាប់អាវុធកម្ពុជា

12:30 | 07/04/2024 យោងតាមការសែតកងទ័ពប្រជាជន

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៤ ខែមេសា គណៈប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong មេបញ្ជាការរងនៃកងទ័ពការពារព្រំដែន បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់អង្គភាពមួយចំនួននៃកងកំលាំងប្រដាប់អាវុធកម្ពុជា។

គណៈប្រតិភូខេត្ត Ca Mau (វៀតណាម) អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅកម្ពុជា គណៈប្រតិភូខេត្ត Ca Mau (វៀតណាម) អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅកម្ពុជា
កងទ័ពប្រជាជនវៀតណាម អញ្ជើញទៅសួរសុខទុក្ខ និងជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅកម្ពុជា កងទ័ពប្រជាជនវៀតណាម អញ្ជើញទៅសួរសុខទុក្ខ និងជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅកម្ពុជា
លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong ជូនអំណោយ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា
លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong ជូនអំណោយ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា

គណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អង្គភាពនានារួមមាន៖ បញ្ជាការដ្ឋានកងទ័ពជើងគោក និងទីចាត់ការការងារព្រំដែន នៃអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។

នៅតាមអង្គភាពនានា តាងនាមបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong បានជូនពរឆ្នាំថ្មីដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជាទាំងអស់ ទន្ទឹមនឹងនោះ ពាំនាំលិខិត និងអំណោយរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងលោកឧត្តមសេនីយ៍ទោ Le Duc Thai សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជាមេបញ្ជាការកងទ័ពការពារព្រំដែន ជូនចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។

លោកនាយឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong ជូនអំណោយ និងជូនពរឆ្នាំថ្មីដល់ទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ
លោកនាយឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong ជូនអំណោយ និងជូនពរឆ្នាំថ្មីដល់ទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ

លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ទោ ស៊ិន សុខា នាយកទីចាត់ការការងារព្រំដែន នៃអគ្គបញ្ជាការដ្ឋាន បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏ស្មោះស្ម័គ្ររបស់លោកឧត្តមសេនីយ៍ទោ Le Duc Thai និងគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ជូនចំពោះបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។ លោក​នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងលោកឧត្តមសេនីយ៍ទោ ស៊ិន សុខា បានទទួលស្គាល់ និងចាត់ទុកនេះជាប្រពៃណីដ៏ល្អ ដែលបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ មិត្តភាព និងសាមគ្គីភាពរវាងកងទ័ពការពារព្រំដែនវៀតណាម និងកងយោធពលខេមរភូមិន្ទ រួមចំណែកជំរុញទំនាក់ទំនងភាពអ្នកជិតខាងល្អ រវាងប្រទេសទាំងពីរ មានការអភិវឌ្ឍប្រកបដោយចីរភាព និងយូរអង្វែង៕

យោងតាមការសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ