Trending now

វៀតណាម៖ ចែករំលែកអត្ថប្រយោជន៍ចំនួន ៥១,៥ លានដុល្លារអាមេរិក​ពីការលក់ឥណទាន​កាបូន​ព្រៃឈើ

16:16 | 15/07/2024 យោងតាមវិទ្យុសំលេងវៀតណាម

វៀតណាមទទួលបាន ទឹកប្រាក់ចំនួន ៥១,៥ លានដុល្លារអាមេរិកគ្រប់គ្រាន់ហើយ។ បច្ចុប្បន្ននេះ វៀតណាមបានបែងចែកទឹកប្រាក់ចំនួន ៨០% ទៅឱ្យខេត្តនៅភូមិភាគកណ្ដាលប៉ែកខាងកើតទាំង ៦ ហើយបន្ទាប់ពី ១ ទៅ ២ ខែ ប្រាក់ទាំងអស់នឹងត្រូវបែងចែកទៅឱ្យមូលដ្ឋាន ប្រជាជន និងសហគមន៍ចុះកិច្ចសន្យាការពារព្រៃឈើ។

ខ្សែភាពយន្តចំនួន ៥ អំពីប្រទេសអ៊ីរ៉ង់ - ស្ពានមិត្តភាពចំនួន ៥ រវាងប្រជាជននៃប្រទេសទាំងពីរ ខ្សែភាពយន្តចំនួន ៥ អំពីប្រទេសអ៊ីរ៉ង់ - ស្ពានមិត្តភាពចំនួន ៥ រវាងប្រជាជននៃប្រទេសទាំងពីរ
GNI បានជយយឧបត្ថម្ភជាង ១.៩ លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់កុមារ និងប្រជាជននៃស្រុក Cu Chi GNI បានជយយឧបត្ថម្ភជាង ១.៩ លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់កុមារ និងប្រជាជននៃស្រុក Cu Chi
វៀតណាម៖ ចែករំលែកអត្ថប្រយោជន៍ចំនួន ៥១,៥ លានដុល្លារអាមេរិក​ពីការលក់ឥណទាន​កាបូន​ព្រៃឈើ
វៀតណាម៖ ចែករំលែកអត្ថប្រយោជន៍ចំនួន ៥១,៥ លានដុល្លារអាមេរិក​ពីការលក់ឥណទាន​កាបូន​ព្រៃឈើ

នុងសន្និសីទសារព័ត៌មានជាប្រចាំក្នុងត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ដែលបានប្រារព្ធឡើងកាលពីរសៀលថ្ងៃទី ១ មេសា នៅទីក្រុងហាណូយ លោក Tran Quang Bao ប្រធាននាយកដ្ឋានរុក្ខកម្មបានឲ្យដឹងថាមកដល់ពេលនេះ វៀតណាមបានសម្រេចរួចរាល់ការផ្ទេរកាបូនឌីអុកស៊ីត (CO2) ចំនួន ១០,៣ លានតោននៅក្នុងតំបន់ភូមិភាគកណ្ដាលប៉ែកខាងជើងដំណាក់កាល ២០១៨-២០២៤ ដល់ធនាគារពិភពលោក (WB) ។ ទន្ទឹមនឹងនេះ វៀតណាមទទួលបាន ទឹកប្រាក់ចំនួន ៥១,៥ លានដុល្លារអាមេរិកគ្រប់គ្រាន់ហើយ។ បច្ចុប្បន្ននេះ វៀតណាមបានបែងចែកទឹកប្រាក់ចំនួន ៨០% ទៅឱ្យខេត្តនៅភូមិភាគកណ្ដាលប៉ែកខាងកើតទាំង ៦ ហើយបន្ទាប់ពី ១ ទៅ ២ ខែ ប្រាក់ទាំងអស់នឹងត្រូវបែងចែកទៅឱ្យមូលដ្ឋាន ប្រជាជន និងសហគមន៍ចុះកិច្ចសន្យាការពារព្រៃឈើ។

យោងតាមនាយកដ្ឋានរុក្ខកម្មបានឲ្យដឹងថាកិច្ចព្រមព្រៀងទូទាត់ទឹកប្រាក់ស្ដីពីការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅភូមិភាគកណ្ដាលប៉ែកខាងជើង (ERPA) ត្រូវបានចុះហត្ថលេខានាថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ រវាងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ជាមួយ WB ក្នុងនាមជាភាគីទទួលខុសត្រូវនៃមូលនិធិភាពជាដៃគូកាបូនរុក្ខកម្ម (FCPF) ។ ដើម្បីផ្ទេរបរិមាណ GPT ចំនួន ១០,៣ លានតោននៃកាបូនឌីអុកស៊ីត (CO2) នៅតំបន់ភូមិភាគកណ្ដាលប៉ែកខាងជើងដំណាក់កាល ២០១៨-២០២៤ ជាមួយនឹងតម្លៃ ៥ ដូល្លារអាមេរិក សម្រាប់ CO2ចំនួន ១ តោន ស្មើនឹង ៥១,៥ លានដុល្លារអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍លទ្ធផលកាត់បន្ថយការបំភាយឧស្ម័នសម្រាប់រយៈពេលដំបូង (ដំណាក់កាល ២០១៨-២០១៩) ដែលបានបញ្ជាក់ដោយ WB បានឲ្យដឹងថា លទ្ធផលកាត់បន្ថយការបំភាយឧស្ម័ននៅក្នុងតំបន់ភូមិភាគកណ្តាលប៉ែកខាងជើងសម្រេចបានជាង ១៦,២ លានតោន CO2 ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់