Trending now

នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជួបជាមួយសហគមន៍ធុរកិច្ច FDI និងចូលរួមវេទិកាធុរកិច្ចវៀតណាម

17:33 | 20/03/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី ១៩ មីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីនៃសន្និសីទជួបសំណេះ សំណាលជាមួយសហគមន៍ធុរកិច្ចមានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) និងចូលរួមវេទិកាធុរកិច្ចវៀតណាមប្រចាំឆ្នាំ ២០២៤ (VBF ២០២៤) ក្រោមប្រធានបទ “សហគ្រាស FDI ត្រួសត្រាយអនុវត្តន៍យុទ្ធសាស្ត្រកំណើនបៃតង”។ សន្និសីទ និងវេទិកា ដោយក្រសួងផែនការ និងវិនិយោគ ធនាគារពិភពលោក (WB) និងអង្គការហិរញ្ញវត្ថុអន្តរជាតិ (IFC) សហការរៀបចំឡើង។

សហគ្រាស FDI ជប៉ុនចំនួន ១០០ ចូលរួមកិច្ចសន្ទនាស្តីពីគោលនយោបាយធានារ៉ាប់រងសង្គមនៅវៀតណាម សហគ្រាស FDI ជប៉ុនចំនួន ១០០ ចូលរួមកិច្ចសន្ទនាស្តីពីគោលនយោបាយធានារ៉ាប់រងសង្គមនៅវៀតណាម
វៀតណាមពង្រឹងការទាក់ទាញ FDI និងភ្ញៀវទេសចរអន្តរជាតិ វៀតណាមពង្រឹងការទាក់ទាញ FDI និងភ្ញៀវទេសចរអន្តរជាតិ
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទនាយករដ្ឋមន្ត្រីជួបសំណេះសំណាលសហគមន៍ធុរកិច្ច FDI និងចូលរួមវេទិកាធុរកិច្ចវៀតណាមប្រចាំឆ្នាំ (VBF)
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទនាយករដ្ឋមន្ត្រីជួបសំណេះសំណាលសហគមន៍ធុរកិច្ច FDI និងចូលរួមវេទិកាធុរកិច្ចវៀតណាមប្រចាំឆ្នាំ (VBF)

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមតែងតែផ្ទៀងស្តាប់ និងមានការយល់ដឹងរវាងអង្គភាពអាជីវកម្ម ជាមួយរដ្ឋាភិបាល និងប្រជាជន; ចែករំលែកចក្ខុវិស័យ និងសកម្មភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច កំណើនបៃតង និងរួមជាមួយសហគ្រាសដើម្បីអភិវឌ្ឍន៍។ វៀតណាមចង់ឲ្យធុរកិច្ចបរទេស និងដៃគូបន្តកែលម្អទុនវិនិយោគឆ្ពោះទៅរកកំណើនបៃតង ការផ្លាស់ប្តូរឌីជីថល ការផ្ទេរបច្ចេកវិទ្យាសម្រាប់កំណើនបៃតង។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ឆ្នាំនេះ វៀតណាមប្តេជ្ញាអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាព ដោយផ្តល់អាទិភាពដល់ការជំរុញកំណើន ផ្សារភ្ជាប់ជាមួយនឹងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច; ផ្តោតលើការកែលម្អបរិយាកាសវិនិយោគអាជីវកម្ម; ជំរុញកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ; រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សហគ្រាស FDI និងអ្នកវិនិយោគបរទេសចាត់ទុកប្រជាជន និងអាជីវកម្មជាមជ្ឈមណ្ឌល និងប្រធានបទ ហើយតែងតែធ្វើបានល្អក្នុងសមភាពសង្គម និងសន្តិសុខសង្គម។

ទាក់ទិននឹងទស្សនវិស័យអភិវឌ្ឍន៍លើកំណើនបៃតង លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមកំណត់កំណើនបៃតងជាកតត្តាស្នូលចំនួនពីរ (រួមទាំង៖ ការផ្លាស់ប្តូរឌីជីថល និងកំណើនបៃតង) នៃដំណើរការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ លោកនាយករដ្ឋមន្ត្រីបានស្នើសហគមន៍ធុរកិច្ច FDI វិនិយោគិនបរទេស និងដៃគូអភិវឌ្ឍន៍ត្រួសត្រាយលើកំណើនបៃតង ហើយអះអាងថា វៀតណាមនឹងធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គភាពអាជីវកម្មនិយាយរួម និងសហគ្រាស FDI និយាយដោយឡែក; ធានាឱ្យសហគ្រាស FDI មានស្ថិរភាព និងអភិវឌ្ឍឆ្ពោះទៅរកកំណើនបៃតង; ធានាឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព ដើម្បីឱ្យវិនិយោគិនមានអារម្មណ៍សុវត្ថិភាពក្នុងការធ្វើអាជីវកម្មរយៈពេលវែង។ ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Nguyen Chi Dung បានប្រគល់ប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ ដល់សហគ្រាស FDI គំរូមួយចំនួន៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-ឥណ្ឌា
នាយករដ្ឋមន្ត្រីជប៉ុន ថ្លែងសុន្ទរកថាគោលនយោបាយ នៅសាកលវិទ្យាល័យជាតិហាណូយ
ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានអនុវត្ត សម្រេចបានកម្រិតខ្ពស់បំផុត បើធៀបនឹងរយៈពេលដូចគ្នាក្នុងរយៈពេល ៥ ឆ្នាំកន្លងមក
"រូបភាព" សេដ្ឋកិច្ចក្នុងរយៈពេល ៤ ខែដើមឆ្នាំ បន្តមានភាពល្អប្រសើរ
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae បញ្ចប់ទស្សនកិច្ចផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ