Trending now

ខេត្ត Bac Kan (វៀតណាម)៖ ពិធី Tai khoan ដ៏ពិសេសរបស់ជនជាតិ Nung

09:41 | 19/03/2024 យោងតាមវិទ្យុសំលេងវៀតណាម

ពិធី Tài khoăn ឬដែលគេហៅថាពិធីចម្រើនជន្មាយុ តែងតែត្រូវបានបងប្អូនជនជាតិ Nung ប្រារព្ធធ្វើឡើងនៅថ្ងៃខួបកំណើត ឬដើមនិទាឃរដូវ។ នេះជាពិធីដ៏ពិសេសមួយដែលត្រូវបានថែរក្សារាប់ពាន់ជំនាន់មកហើយក្នុងសហគមន៍ជនជាតិ Nung នៅស្រុក Na Ri ខេត្ត Bac Kan។

ខេត្ត Cao Bang (វៀតណាម)៖ ទទួលស្គាល់បេតិកភណ្ឌវប្បធម៌អរូបីជាតិចំពោះ​របរតម្បាញចរបាប់របស់ជនជាតិ Tay ខេត្ត Cao Bang (វៀតណាម)៖ ទទួលស្គាល់បេតិកភណ្ឌវប្បធម៌អរូបីជាតិចំពោះ​របរតម្បាញចរបាប់របស់ជនជាតិ Tay
ខេត្ត Hai Duong (វៀតណាម)៖ ការ​ប្រឡងផាវ​​​​ដី ខេត្ត Hai Duong (វៀតណាម)៖ ការ​ប្រឡងផាវ​​​​ដី
ស្ពកសែនដែលបានរៀបចំសម្រាប់ពិធី Tai khoan។
ស្ពកសែនដែលបានរៀបចំសម្រាប់ពិធី Tai khoan។

និទាឃរដូវ ជារដូវនៃពិធីបួងសួងសុំសេចក្តីសុខចម្រុងចម្រើនដល់សមាជិកគ្រួសារគ្រប់ៗគ្នា... នៅពេលដែលផ្កាម៉ាកខៃបង្អួតសម្រស់ និងផ្កាព្រូនសរីកស្គុះស្គាយគ្របដណ្ដប់ព្រៃឈើ ក៏ជាពេលវេលាដែលគ្រួសារជនជាតិ Nung នៅ Bac Kan មមាញឹកត្រៀមរៀបចំពិធី Tai khoan សម្រាប់ព្រឹទ្ធាចារ្យក្នុងគ្រួសារ។ សិប្បករ Nong Van Ho ភូមិ Thôm Chản ឃុំ Xuan Duong ស្រុក Na Rì ខេត្ត Bac Kan ជាអ្នកដែលបានធ្វើពិធី Tai khoan ជាច្រើនតាមទំនៀមទំលាប់របស់ជនជាតិ Nung បាននិយាយថា នៅពេលដែលនរណាម្នាក់ក្នុងគ្រួសារឈានចូលអាយុនៃការប្រារព្ធពិធី មេគ្រួសារនឹងទៅសុំរកថ្ងៃជាវេលាល្អដើម្បីរៀបចំពិធី Tai khoan។ សិប្បករ Nong Van Ho បានបន្ថែមទៀតថា៖ “គ្រួសារណាដែលនៅមានឪពុកម្តាយអាយុ ៧០ ឆ្នាំឡើងទៅនឹងធ្វើពិធី Tai khoan។ ពិធីស្នូលច្រើនតែត្រូវបានគេប្រារព្ធធ្វើ ក្នុងថ្ងៃខួបកំណើតរបស់មនុស្សម្នាក់នោះ។ ក្រៅពីនោះ ពិធី Tai khoan ក៏ត្រូវបានធ្វើឡើងក្នុងឱកាសបុណ្យតេត ដែលប្រមូលផ្ដុំកូនចៅទាំងអស់ ដើម្បីធ្វើពិធីបណ្ដេញឧបទ្រុពចង្រៃនៅដើមឆ្នាំតែម្ដង”។

ស្ពកសែន សម្រាប់ពិធីចម្រើនជន្មាយុ របស់ជនជាតិ Nung គឺសាមញ្ញបង្គួរ ដោយរួមមាន អង្ករ៤ចាន កែវ ៥ គ្រឿង និងនំ... ហើយប្រការដ៏ពិសេសនោះគឺលើស្ពកសែនមានដាក់តែទឹកតែប៉ុណ្ណោះ មិនដាក់ស្រាទេ។ លើសពីនេះទៀត គ្រឿងសំណែនត្រូវមានមាន់៦ក្បាល ក្នុងនោះមាន់ឈ្មោល៤ក្បាល និងមាន់ញី២ក្បាល ។ លោក Nong Van Cuong នៅភូមិ Nà Dăm ឃុំ Xuan Duong ស្រុក Na Ri ខេត្ត Bac Kan ដែលទើបតែបានរៀបចំពិធី Tai khoan ចម្រើនជន្មាយុ ៨០ ឆ្នាំជូនម្ដាយ បានឲ្យដឹងថា៖

“ឆ្នាំនេះ ម្ដាយខ្ញុំមានអាយុ ៨០ ឆ្នាំហើយ ទោះបីជារដ្ឋបានរៀបចំពិធីចម្រើនជន្មាយុហើយក៏ដោយ ប៉ុន្តែតាមទំនៀមទម្លាប់របស់ជនជាតិ Nung គ្រួសាររបស់ខ្ញុំនៅតែប្រារព្ធពិធី Tai khoan ជូនគាត់ទៀត។ តាមដូនតាតាំងពីបុរាណកាលមក ប្រសិនបើរៀបចំពិធី Tai khoan ត្រូវតែធ្វើ៣ឆ្នាំជាប់ៗគ្នា។ ពីមុន ពិធីនេះច្រើនតែធ្វើនៅពេលយប់ ប៉ុន្តែឥឡូវនេះ យើងអាចធ្វើពិធីនៅពេលថ្ងៃក៏បាន”។

ខេត្ត Bac Kan (វៀតណាម)៖ ពិធី Tai khoan ដ៏ពិសេសរបស់ជនជាតិ Nung
សិប្បករ Nong Van Ho (អាវពណ៌ខៀវ មួកក្រហមខាងស្តាំ) ជាមនុស្សម្នាក់ដែលបានអនុវត្តន៍ពិធី "តៃក្វាន់" ជាច្រើនរបស់ជនជាតិ Nung។

ពិធីចម្រើនជន្មាយុរបស់ជនជាតិ Nung ត្រូវបានគ្រូសែនអនុវត្តន៍ ជាពីរជំហានសំខាន់ៗ។ ទីមួយគឺពិធីសែនពីខាងក្នុងផ្ទះទៅខាងក្រៅទ្វារ។ ជំហានទី ២ គឺពិធីបណ្ដេញឧបទ្រុពចង្រៃ ដែលមានការច្រៀងគួរឱ្យទាក់ទាញ។ សិប្បករ Nong Van Ho ឃុំ Xuan Duong ស្រុក Na Ri ខេត្ត Bac Kan បានឲ្យដឹងបន្ថែមទៀតថា៖ “ថ្ងៃនេះជាថ្ងៃជាវេលាល្អ កូនចៅក្នុងគ្រួសារប្រារព្ធធ្វើពិធី Tai khoan ជូនលោកតាលោកយាយ។ ជូនពរលោកតាលោកយាយ មានសុខភាពល្អ និងរស់នៅប្រកបដោយសុភមង្គលជាមួយកូនចៅជានិច្ច”។

បន្ទាប់ពីធ្វើពិធីដើម្បីបួងសួងសុំសេចក្តីសុខ និងលាភសំណាងល្អ... គ្រូសែន នឹងធ្វើពិធី សំអាតផ្ទះ ដើម្បីបណ្ដេញគ្រោះអាក្រក់ ឧបទ្រុពចង្រៃចញពីព្រឹទ្ធាចារ្យក៏ដូចជាសមាជិកនានាក្នុងគ្រួសារ។ នេះជាពិធីចុងក្រោយក្នុងពិធី Tai khoan។ ពិធី Tai khoan របស់ជនជាតិ Nung នៅខេត្ត Bac Kan គឺជាទំនៀមទម្លាប់ដ៏ល្អប្រសើរ សម្បូរទៅដោយលក្ខណៈមនុស្សសាស្ត្រ និងបង្ហាញពីសីលធ៌មផឹកទឹកនឹកដល់ប្រភពដើម។ ក្រៅពីគោលដៅនៃការប្រារព្ធខួបកំណើតសម្រាប់មនុស្សចាស់ក្នុងគ្រួសារ ពិធីTai khoan ក៏ជាឱកាសមួយដើម្បីឲ្យកូនចៅបង្ហាញពីកតញ្ញូតាធម៌ និងការដឹងគុណចំពោះការចិញ្ចឹមបីបាច់ ការអប់រំរបស់ឪពុកម្តាយ និងព្រឹទ្ធាចារ្យក្នុងភូមិឃុំផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤