Trending now

ទីក្រុង Bien Hoa (វៀតណាម)៖ អនុព័ន្ធយោធាកម្ពុជាបំពេញទស្សនកិច្ចការងារនៅសាលានាយទាហានកងទងជើងគោក លេខ ២

16:11 | 12/03/2024 យោងតាមកាសែតកងទ័ពប្រជាជន

នៅព្រឹកថ្ងៃទី១១ ខែមីនា ក្រុមការងារ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា អនុព័ន្ធយោធាកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាលានាយទាហានកងទ័ពជើងគោកលេខ២។

បើកការតាំងពិព័រណ៌រូបថត បើកការតាំងពិព័រណ៌រូបថត "ស្ត្រីជាមួយ Dien Bien"
ផ្លាស់ប្តូរដំណោះស្រាយ ធានាបាននូវលក្ខខណ្ឌល្អបំផុតសម្រាប់ភ្ញៀវទេសចរ និងប្រជាជន ក្នុងឱកាសខួបលើកទី៧០ ទិវាជ័យជំនះ Dien Bien Phu ឆ្នាំទេសចរណ៍ជាតិ - Dien Bie ផ្លាស់ប្តូរដំណោះស្រាយ ធានាបាននូវលក្ខខណ្ឌល្អបំផុតសម្រាប់ភ្ញៀវទេសចរ និងប្រជាជន ក្នុងឱកាសខួបលើកទី៧០ ទិវាជ័យជំនះ Dien Bien Phu ឆ្នាំទេសចរណ៍ជាតិ - Dien Bie
ប្រតិភូទាំង​ឡាយ​ថតរូប​ជុំ​គ្នា
ប្រតិភូទាំង​ឡាយ​ថតរូប​ជុំ​គ្នា

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំសាលាបានជម្រាបជូនអំពីសមិទ្ធិផលថ្មីៗនាពេលកន្លងមក និងលទ្ធផលបណ្តុះបណ្តាលហ្វឹកហ្វឺនរបស់នាយទាហាន និងសិក្ខាកាមនៅសាលានាយទាហានកងទ័ពជើងគោកលេខ២។

តាងនាមក្រុមការងារ លោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា បានថ្លែងអំណរគុណចំពោះការគាំទ្រដោយស្មោះស្ម័គ្ររបស់ក្រសួងការពារប្រទេសវៀតណាមនិយាយរួម និងសាលានាយទាហានកងទ័ពជើងគោកលេខ២ និយាយដោយឡែក ជូនចំពោះកងយោធពលខេមភូមិន្ទ ក្នុងវិស័យអប់រំ-បណ្តុះបណ្តាល។ លោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា ជឿជាក់ថា ចំណងសាមគ្គីភាពយូរអង្វែងរបស់កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរនឹងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងជំនួបនោះផងដែរ ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើខ្លឹមសារមួយចំនួនដើម្បីលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលសិក្ខាកាមយោធាកម្ពុជា ព្រមទាំងជូនដំណើងជាប្រចាំអំពីស្ថានភាព ការសិក្សា និងលទ្ធផលបណ្តុះបណ្តាលរបស់សិក្ខាកាមយោធាកម្ពុជា ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាដែលកើតឡើង...

បន្ទាប់ពីជំនួបនោះ លោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា និងក្រុមការងារបានអញ្ជើញទស្សនាកន្លែងសិក្សា និងលើកទឹកចិត្តសិក្ខាកាមយោធាកម្ពុជាដែលកំពុងបណ្តុះបណ្តាលនៅសាលានាយទាហានកងទ័ពជើងគោកលេខ២៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សួស្តីឆ្នាំថ្មីរបស់សេះ៖ កម្លាំង និងអំណាចសម្រាប់យុគសម័យថ្មី
ជំហរ និងកិត្យានុភាពរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសន្តិភាពអន្តរជាតិ
សូមឲ្យនិទាឃរដូវដ៏សុខសាន្តរីករាលដាលជារៀងរហូតពាសពេញទឹកដីវីរភាពនៃតំបន់ទី ៥
ផែនការអនុវត្តសម្រាប់កិច្ចព្រមព្រៀង UNECE ឆ្នាំ ១៩៥៨ ស្តីពីការដឹកជញ្ជូនតាមផ្លូវគោក
នាយករដ្ឋមន្ត្រី៖ កម្មវិធីគាំទ្រអាជីវកម្មវៀតណាមក្នុងការពង្រីកខ្លួនទៅក្រៅប្រទេសគួរតែត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ