Trending now

ផ្លូវរូងក្រោមដី Cu Chi របស់វៀតណាម កំពុងបំពេញ​បែបបទ​ដាក់ជូនអង្គការយូណេស្កូដើម្បីក្លាយជាបេតិកភណ្ឌពិភពលោក

10:17 | 05/03/2024 យោងតាមវិទ្យុសំលេងវៀតណាម

ក្រៅពីអត្ថន័យប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏ធំធេង រហូតមកដល់ពេលនេះ ផ្លូវរូងក្រោមដីគឺជាកន្លែងគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ ផ្លូវរូងក្រោមដី Cu Chi ត្រូវបានចាត់ថ្នាក់ជាកេរ្តិ៍ដំណែលជាតិពិសេសក្នុងឆ្នាំ ២០១៥។

Then Pa - ជាកន្លែងដែលផ្ទះដ៏ស្រស់ស្អាតដូចទេពអប្សរដែលមានជញ្ជាំងនៅក្រោមស្រមោលនៃទង់ជាតិ Lung Cu Then Pa - ជាកន្លែងដែលផ្ទះដ៏ស្រស់ស្អាតដូចទេពអប្សរដែលមានជញ្ជាំងនៅក្រោមស្រមោលនៃទង់ជាតិ Lung Cu
GNI បានជយយឧបត្ថម្ភជាង ១.៩ លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់កុមារ និងប្រជាជននៃស្រុក Cu Chi GNI បានជយយឧបត្ថម្ភជាង ១.៩ លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់កុមារ និងប្រជាជននៃស្រុក Cu Chi
ផ្លូវរូងក្រោមដី Cu Chi របស់វៀតណាម កំពុងបំពេញ​បែបបទ​ដាក់ជូនអង្គការយូណេស្កូដើម្បីក្លាយជាបេតិកភណ្ឌពិភពលោក
ផ្លូវរូងក្រោមដី Cu Chi របស់វៀតណាម កំពុងបំពេញ​បែបបទ​ដាក់ជូនអង្គការយូណេស្កូដើម្បីក្លាយជាបេតិកភណ្ឌពិភពលោក

មន្ទីរវប្បធម៌និងកីឡាទីក្រុងហូជីមិញទើបបានផ្ញើសេចក្តីវាយការណ៍ជូនគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ស្តីពីការបំពេញរបាយការណ៍សង្ខេបផ្លូវរូងក្រោមដី Cu Chi និងពន្យល់ខ្លឹមសារមួយចំនួនទៅក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ អំពីការដាក់ជូនអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ដើម្បីដាក់កេរ្តិ៍ដំណែលនេះ ទៅក្នុងបញ្ជីត្រៀមរៀបចំសំណុំឯកសារបេតិកភណ្ឌពិភពលោក។

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ កំពុងរង់ចាំការវាយតម្លៃដោយឯកភាពរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីរាយការណ៍ជូននាយករដ្ឋមន្រ្តី ធ្វើការពិនិត្យនិងអនុញ្ញាតឱ្យក្រសួងសម្របសម្រួលជាមួយគណៈកម្មាធិការជាតិ UNESCO វៀតណាម ចុះបញ្ជីជាមួយមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក UNESCO ដើម្បីដាក់បញ្ចូលផ្លូវរូងក្រោមដី Cu Chi ទៅក្នុងបញ្ជីត្រៀមរៀបចំសំណុំឯកសារបេតិកភណ្ឌពិភពលោក។

មានទីតាំងស្ថិតនៅចម្ងាយប្រហែល ៧០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុងហូជីមិញប៉ែកខាងពាយព្យ ផ្លូវរូងក្រោមដី Cu Chi ត្រូវបានគេស្គាល់ថាជាកេរ្តិ៍ដំណែលពិសេស ជាមួយប្រព័ន្ធផ្លូវរូងក្រោមដីដ៏ស្មុគស្មាញដោយមានប្រវែង ២៥០ គីឡូម៉ែត្រ។ ក្រៅពីអត្ថន័យប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏ធំធេង រហូតមកដល់ពេលនេះ ផ្លូវរូងក្រោមដីគឺជាកន្លែងគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ ផ្លូវរូងក្រោមដី Cu Chi ត្រូវបានចាត់ថ្នាក់ជាកេរ្តិ៍ដំណែលជាតិពិសេសក្នុងឆ្នាំ ២០១៥ ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត
ខេត្ត Hung Yen ជម្រុញខ្លាំងក្លាការយកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៧
ពាណិជ្ជករអាណិកជនរួមកម្លាំងពង្រីក "អំណាចទន់" សេដ្ឋកិច្ចវៀតណាម