Trending now

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai អញ្ជើញទទួលជួប​ឯកអគ្គរដ្ឋទូត​អាមេរិកលោក Marc E. Knapper

23:00 | 01/02/2024

សហរដ្ឋអាមេរិកបាននិងកំពុងអនុវត្តន៍ការប្តេជ្ញាចិត្តជួយវៀតណាមអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor ហើយមានគោលបំណងថាវៀតណាមនឹងបង្កល្ខណៈងាយស្រួលដល់សហគ្រាសអាមេរិកមកវិនិយោគនៅវៀតណាម។

"អាហារូបករណ៍ ឯកអគ្គរដ្ឋទូត" ជួយបំពេញក្តីសុបិន្តរបស់សិស្សក្រីក្រ
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Truong Hoa Binh អបអរសាទរពិធីបុណ្យវិសាខបូជា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Truong Hoa Binh អបអរសាទរពិធីបុណ្យវិសាខបូជា
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកលោក Marc E. Knapper
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកលោក Marc E. Knapper

នារសៀលថ្ងៃទី ៣១ មករា នៅទីក្រុងហាណូយ អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc E. Knapper ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បានអះអាងថា៖ សហរដ្ឋអាមេរិកគឺជាដៃគូដ៏សំខាន់យុទ្ធសាស្ត្រ ហើយរដ្ឋាភិបាលវៀតណាមបានវាយតំលៃខ្ពស់ចំពោះសារយ៉ាងខ្ជាប់ខ្ជួនរបស់សហរដ្ឋអាមេរិក ដែលគាំទ្រវៀតណាម "ខ្លាំងរឹងមាំ ឯករាជ្យ ពឹងផ្អែកលើខ្លួនឯង និងវិបុលភាព"។ លោកបានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយសហរដ្ឋអាមេរិកអនុវត្តន៍ផែនការលម្អិតក្នុងខ្លឹមសារនៃកិច្ចព្រមព្រៀងជាន់ខ្ពស់ និងសេចក្តីថ្លែងការណ៍រួម ដែលទាក់ទងនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យសហរដ្ឋអាមេរិកបន្តគាំទ្រមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសហរដ្ឋអាមេរិក ទំនាក់ទំនងភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក និងបន្តរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ក៏ដូចជាដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរផងដែរ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Marc E. Knapper បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីពង្រឹងថែមទៀតទំនាក់ទំនងទ្វេភាគី ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាងនេះទៅទៀត។ សហរដ្ឋអាមេរិកបាននិងកំពុងអនុវត្តន៍ការប្តេជ្ញាចិត្តជួយវៀតណាមអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor ហើយមានគោលបំណងថាវៀតណាមនឹងបង្កល្ខណៈងាយស្រួលដល់សហគ្រាសអាមេរិកមកវិនិយោគនៅវៀតណាម។ អំពីបញ្ហា ទទួលស្គាល់ខឿមសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ឯកអគ្គរដ្ឋទូតលោក Marc E. Knapper បាននិយាយថា សភាពាណិជ្ជកម្មអាមេរិកកំពុងពិចារណាលម្អិត និងជាបន្ទាន់ ដោយសង្ឃឹមថានឹងអាចសម្រេចបានទាន់ពេលវេលានៅក្នុងខែមិថុនាឆ្នាំនេះផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ