Trending now

អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan៖ វៀតណាមគាំទ្រពហុភាគីនិយម និងប្រព័ន្ធអភិបាលកិច្ចសកលដោយអង្គការសហប្រជាជាតិដើរតួនាទីកណ្តាល

09:18 | 22/01/2024 យោងតាមវិទ្យុសំលេងវៀតណាម

នេះជាការអះអាងរបស់អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres កាលពីម្សិលមិញ (២០ មករា) នៅទីក្រុង Kampala ប្រទេស Uganda ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលចលនាមិនចូលបក្សសម្ព័ន្ធទី ១៩។

ប្រធានសហភាពអង្គការមិត្តភាពវៀតណាម (VUFO) Phan Anh Son បានទទួលជួបគណៈប្រតិភូក្រសួងកិច្ចការសកលរបស់កាណាដា ប្រធានសហភាពអង្គការមិត្តភាពវៀតណាម (VUFO) Phan Anh Son បានទទួលជួបគណៈប្រតិភូក្រសួងកិច្ចការសកលរបស់កាណាដា
លោក Phan Anh Son កាន់តំណែងជាលេខាបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោក Phan Anh Son កាន់តំណែងជាលេខាបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan

លោកស្រីអនុប្រធានរដ្ឋក៏បានអះអាងដែរថា វៀតណាមតែងតែប្តេជ្ញារួមវិភាគទានយ៉ាងសកម្ម និងមានការទទួលខុសត្រូវចំពោះការងាររួមរបស់អង្គការសហប្រជាជាតិ រួមទាំងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០ និងខិតខំសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។ ក្នុងដំណើរការនេះ វៀតណាមសង្ឃឹមថា បន្តទទួលបានកិច្ចសហប្រតិបត្តិការ និងការគាំទ្រប្រកបដោយប្រសិទ្ធភាពពីអង្គការសហប្រជាជាតិ ជាពិសេសលទ្ធភាពទទួលបានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស។

រីឯខ្លួនវិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានអះអាងថា វៀតណាមគឺជាគំរូរបស់ប្រទេសមួយ ដែលបានឆ្លងកាត់បាត់បង់ជាច្រើនដោយសារសង្គ្រាម ហើយឥឡូវនេះកំពុងអភិវឌ្ឍន៍ក្លាយជាសសរស្តម្ភដើម្បីលើកកម្ពស់សន្តិភាពពិភពលោក។ អង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេច ក្នុងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម ហើយសង្ឃឹមថា វៀត ណាមនឹងបន្តរួមចំណែកប្រកបដោយប្រសិទ្ធភាពចំពោះ ដំណើរការសំខាន់ៗរបស់អង្គការសហប្រជាជាតិនាពេលខាងមុខ រួមទាំងកិច្ចប្រជុំកំពូលអនាគត់នៅឆ្នាំ ២០២៤ ផងដែរ។

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលចលនាមិនចូលបក្សសម្ព័ន្ធលើកទី ១៩ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ក៏បានជួបជាមួយអនុប្រធានទី១ នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លោក Mohammad Mokhber និងជួបជាមួយប្រធានាធិបតីអ៊ូហ្គង់ដា Yoweri Museveni៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ