Trending now

ជំរុញអោយគណៈកម្មការអឺរ៉ុប ឆាប់ដកកាតលឿង IUU សម្រាប់ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប

09:05 | 19/01/2024 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ១៧ មករា នៅទីក្រុងហាណូយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai បានទទួលជួបប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប Bernd Lange។

គណៈកម្មការអឺរ៉ុបមានបំណងចង់ជួយវៀតណាមឲ្យក្លាយទៅគំរូរបស់ពិភពលោកក្នុងការអភិវឌ្ឍ ប្រកបដោយចីរភាពផ្នែកជលផល និងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU គណៈកម្មការអឺរ៉ុបមានបំណងចង់ជួយវៀតណាមឲ្យក្លាយទៅគំរូរបស់ពិភពលោកក្នុងការអភិវឌ្ឍ ប្រកបដោយចីរភាពផ្នែកជលផល និងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU
លើកកម្ពស់ការយល់ដឹងសម្រាប់អ្នកនេសាទវៀតណាម និងកម្មករអំពីសមុទ្រ និងកោះ និងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនអនុវត្តតាមសេចក្តីកំណត់ លើកកម្ពស់ការយល់ដឹងសម្រាប់អ្នកនេសាទវៀតណាម និងកម្មករអំពីសមុទ្រ និងកោះ និងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនអនុវត្តតាមសេចក្តីកំណត់
អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai ទទួលជួបជាមួយប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប Bernd Lange។
អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai ទទួលជួបជាមួយប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប Bernd Lange។

អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai ក៏បានស្នើឲ្យប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបជំរុញអោយ EU និងប្រទេសជាសមាជិកបន្តមានសំឡេងរឹងមាំ គាំទ្រគោលជំហររបស់វៀតណាម និងអាស៊ានលើការដោះស្រាយជម្លោះដោយសន្តិវិធីនៅ សមុទ្រខាងកើត ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

លោក Nguyen Duc Hai បានឲ្យដឹងថា ភាគីវៀតណាមបានអនុវត្តដំណោះស្រាយជាច្រើនដើម្បីអនុវត្ត IUU ពីការសុក្រិតច្បាប់ ឃ្លាំមើលការអនុវត្ត និងដោះស្រាយការរំលោភបំពានយ៉ាងដាច់ខាត។ រដ្ឋសភាវៀតណាមក៏មានកម្មវិធីជួយអ្នកនេសាទក្នុងការបំប្លែងកប៉ាល់នេសាទឱ្យស្របតាមស្តង់ដារ និងជំរុញការដំឡើងឧបករណ៍នាវានៅលើកប៉ាល់នេសាទ។

ចែករំលែកបន្ថែមទៀតថា ជលផលវៀតណាមមានភាពខុសប្លែកគ្នាបើធៀបនឹងប្រទេសដទៃ អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានចាត់ទុកថា ជលផលរបស់វៀតណាមនៅមានកម្រិតតូចនៅឡើយ ដោយតភ្ជាប់ដោយផ្ទាល់ទៅនឹងជីវភាពរស់នៅរបស់ប្រជានេសាទ។ អ្នកនេសាទវៀតណាមក៏ទទួលរងនូវផលប៉ះពាល់អវិជ្ជមានជាច្រើនពីការប្រែប្រួលតម្លៃប្រេងសាំង គ្រោះធម្មជាតិ ខ្យល់ព្យុះ និងទឹកជំនន់។

ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអ៊ឺរ៉ុប លោក Bernd Lange បាននិយាយថា តាមរយៈការពិភាក្សាជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការជលផលនៃគណៈកម្មាធិការអឺរ៉ុប លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្នរបស់វៀតណាមក្នុងការបំពាក់ឧបករណ៍ត្រួតពិនិត្យនាវានេសាទតាមដំណើររបស់នាវា; កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាស្របតាមអនុសាសន៍របស់សហភាពអឺរ៉ុប ដោយចែករំលែកថាដំណើរការនេះមានបញ្ហាប្រឈមជាច្រើន និងពិបាកដោះស្រាយក្នុងពេលឆាប់ៗ។

ឌឹកអាញ់

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី