នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី Manika Jain ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីន និងរក្សាសន្តិភាព សម្រាប់ប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ទិដ្ឋភាពនៃពិធីបិទវគ្គហ្វឹកហ្វឺន
ពិធីបិទវគ្គហ្វឹកហ្វឺននេះ ធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ សេនានុព័ន្ធបណ្តាប្រទេសជាមិត្ត និងសិក្ខាកាមសរុបទាំងអស់៣៥០នាក់។
លទ្ធផលបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការបោសសំអាតមីន ជាយុទ្ធសាស្រ្តទី៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ កងយោធពលខេមរភូមិន្ទ បានបំពេញកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ក្នុងការចូលរួមចំណែកបោសសំអាតមីនក្នុងប្រទេស ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះបានជាអតិបរមា។
ទិដ្ឋភាពនៃពិធីបិទវគ្គហ្វឹកហ្វឺន
ទិដ្ឋភាពនៃពិធីបិទវគ្គហ្វឹកហ្វឺន
នេះសរបញ្ជាក់ឲ្យឃើញពីការខិតខំបងប្រែង ទាំងស្មារតី និងសម្ភារ ប្រើវិធានការសរុប មធ្យោបាយសរុប ទាំងកម្លាំងជំនាញអាជីព និងកម្លាំងសិក្ខាកាមដែលចុះធ្វើកម្មសិក្សាជាក់ស្តែងរបស់ ខ.ភ.ម ក្នុងការរួមចំណែកភារកិច្ច ដ៏លំបាកលំបិននេះ ក្នុងនោះបានរកឃើញអង្គភាពគម្រូរួមមានស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព សាលាហ្វឹកហ្វឺនកងកម្លាំងភាពពហុជាតិ ក្នុងបោសសំអាតមីនលេខ២៣៥-៣១៥-៤០៥ កងវិស្វកម្មលេខ៥១៣-៦០៣ បញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ វិស្វកម្មកងទ័ពជើងគោក កងពលធំអន្តរាគមន៍លេខ២-៣ កងពលតូចអន្តរាគមន៍លេខ១ យោធភូមិភាគពិសេស យោធភូមិភាគទី១,២,៣,៤ និងទី៥៕
(ប្រភព៖ FN សរុបដោយ ហេង វុធ្ធី)
មតិពីមិត្តអ្នកអាន