Trending now

ប្រទេសកម្ពុជាទិញសព្វាវុធពីប្រទេសចិនដើម្បីពង្រឹងវិស័យកងទ័ពកម្ពុជា

14:16 | 30/07/2019 (យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

សម្តេចតេជោ ហ៊ុន សែន នៅ​ថ្ងៃទី​២៩ កក្កដា​នេះ បាន​បញ្ជាក់ថា លោក​ទើប​សម្រេច​ផ្តល់​ថវិកា​៤០​លាន​ដុល្លារ​បន្ថែម លើ ​២០០​លាន​ដុល្លារ​លើក​មុន ដើម្បី​ទិញ​អាវុធ​ពី​ចិន​។​ លោក​ថា ការទិញ​អាវុធ​ពី​ចិន ក្នុង​គោលបំណង ពង្រឹងសមត្ថភាព លើ​វិស័យ​ការពារជាតិ ​ព្រោះអាវុធ​របស់​កម្ពុជា គឺ​ចាស់ៗ​អស់ហើយ ដូច្នេះ​ត្រូវ​ការផ្លាស់ប្ដូរ​។

សម្តេចតេជោ ហ៊ុន សែន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍អះអាងថា សម្តេចទើបនឹងសម្រេចផ្តល់ថវិកាជិត៤០លានដុល្លារបន្ថែមទៀត លើជំនួយរបស់ចិនដែលបានជួយឧបត្ថម្ភលើវិស័យយោធារបស់់កម្ពុជានាពេលកន្លងមក ដើម្បីទិញសព្វាវុធពីចិន យកមកពង្រឹងសមត្ថភាពកងទ័ពរបស់កម្ពុជា។

ប្រកាសប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីជាច្រើនរូបផ្សេងទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា «អាវុធដែលបញ្ជាទិញទាំងនោះបានជិតមកដល់កម្ពុជាហើយ។ ថវិកាទិញសព្វាវុធថ្មីជិត៤០លានដុល្លារអាមេរិកនេះ គឺបន្ថែមលើទឹកប្រាក់ជំនួយពីចិន ដែលបានជួយលើវិស័យយោធាកម្ពុជានាពេលកន្លងមក»។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំចង់ពង្រឹងសមត្ថភាពកងទ័ព ខ្ញុំមានខ្លាចអី មកដល់កំពង់សោម អ្នកឯងមើលក៏មើលទៅ ឃើញក៏ឃើញទៅ វាមានស្អី ប្រទេសណាគ្មានកាំភ្លើងនៅលើលោកនេះតើប្រទេសណាអត់កាំភ្លើង?»។ «កាំភ្លើងនៅកម្ពុជាវាចាស់ៗបន្តិចហើយ អញ្ចឹងខ្ញុំឱ្យទិញប៉ុន្មានម៉ឺនដើមថែមទៀត យកមកស្តុកទុកបំពាក់ ដោះអាចាស់បញ្ចេញអាថ្មី យកអាចាស់មកជួសជុល តើប្រទេសមួយអត់កាំភ្លើងយ៉ាងម៉េច»៕


(យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

(យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ