Trending now

អគ្គមេបញ្ជាការកងទ័ពកម្ពុជាបានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការ

10:32 | 23/09/2018 (យោងតាម freshnewsasia.com)

យុគសម័យ - ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ឡាវ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយគណៈប្រតិភូបានជួបសំដែងការគួរសម ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារប្រទេសឡាវ ប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ និងថ្នាក់ដឹកនាំក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នេះបើ យោងតាមកាសែត freshnewsasia.com ចេញផ្សាយនាថ្ងៃទី២៣ខែកញ្ញា។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជម្រាបជូន​​នាយករដ្ឋមន្រ្តី នៃប្រទេសឡាវ, រដ្ឋមន្រ្តីក្រសួងការពារប្រទេស និងប្រធានអគ្គសេនាធិការកងទ័ព ប្រជាជនឡាវ ពីគោលបំណងក្នុងការបន្តរក្សាទំនាក់ទំនងល្អជាប្រពៃណី និងសហប្រតិបត្តិការល្អ នៃប្រទេសទាំងពីរ ការរួមគ្នាទប់ស្កាត់បទល្មើសតាមព្រំដែន និងឧក្រិដ្ឋកម្មឆ្លងដែនដូចជាបញ្ហាជួញដូរគ្រឿងញៀន បទល្មើសផ្សេងៗ និងការជួយគ្នាទៅវិញទៅមក ក្នុងការសង្គ្រោះគ្រោះមហន្តរាយដែលកើតមាន តាមបណ្ដាព្រំដែនជាដើម។

​ជាពិសេស បន្តអនុវត្តតាមអនុសាសន៍​របស់សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងលោក ថុងឡូង ស៊ីសូលីត នាយករដ្ឋម​ន្ត្រី នៃសាធារណរដ្ឋប្រជាមានិតឡាវ ដែលបានថ្លែងរួមគ្នា នៅក្នុងជំនួបថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងប្រទេសវៀតណាម នៅ​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។​

ភាគីមិត្តបានសំដែងការអបអរសាទរ និ​ងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានជ្រើសរើសប្រទេសឡាវជាប្រទេសទី១ ក្នុងការធ្វើដំណើរទស្សនកិច្ច។

ភាគីមិត្តឡាវ បានប្ដេជ្ញារក្សាទំនាក់ទំនង និងកិច្ចសហការល្អ លើការងារការពារជាតិ ជាពិសេសអនុវត្តនូវប្រសាសន៍​របស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ ភាគីឡាវ ក៏បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់សម្ភារ និងស្មារតីក្នុងការជួយសង្គ្រោះប្រជាជនឡាវ នូវគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសឡាវរយៈពេល៣ថ្ងែ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨៕

(យោងតាម freshnewsasia.com)

(យោងតាម freshnewsasia.com)

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ