Trending now

កងទ័ពកម្ពុជា-ចិន បរិច្ចាគឈាមរួមគ្នា ក្នុងអំឡុងពេលធ្វើសមយុទ្ធនាគមាស ឆ្នាំ២០១៩ ដើម្បីជួយដល់ជនរងគ្រោះដែលខ្វះខាតឈាម

00:54 | 15/05/2019 (ប្រភព៖ FN)

កងទ័ពដែលចូលរួមបរិច្ចាគឈាម នៅក្នុងឱកាសនោះរួមមានភាគីកម្ពុជាមានចំនួន ៦៩នាក់ និងភាគីចិន មានចំនួន៥០នាក់ ព្រមទាំងចុះពិនិត្យជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជិត១០០នាក់ និងបន្តចុះចែកអំណោយដល់កូនសិស្សានិសិស្សចំនួន ១៥៦នាក់ផងដែរ។

នៅក្នុងឱកាសធ្វើលំហាត់សមយុទ្ធនាគមាសរួមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា ប្រធានក្រុមដឹកនាំសមយុទ្ធនាគមាសកម្ពុជា បានសហការជាមួយ លោកវរសេនីយ៍ឯកពិសេស ស៊ូ ឃ័ក ប្រធានក្រុមដឹកនាំសមយុទ្ធចិន បានរៀបចំកម្មវិធីមនុស្សធម៌បរិច្ចាគឈាម រួមគ្នានៅក្នុងអំឡុង ពេលធ្វើសមយុទ្ធនាគមាស ឆ្នាំ២០១៩ ដែលស្ថិតនៅភូមិត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។

កងទ័ពដែលចូលរួមបរិច្ចាគឈាម នៅក្នុងឱកាសនោះរួមមានភាគីកម្ពុជាមានចំនួន ៦៩នាក់ និងភាគីចិន មានចំនួន៥០នាក់ ព្រមទាំងចុះពិនិត្យជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជិត១០០នាក់ និងបន្តចុះចែកអំណោយដល់កូនសិស្សានិសិស្សចំនួន ១៥៦នាក់ផងដែរ។

សូមជម្រាបថា លំហាត់ហ្វឹកហ្វឺននាគមាស ផ្តោតសំខាន់លើប្រធានបទកិច្ចការមនុស្សធម៌ និងការប្រឆាំងភេវរកម្ម ដែលជាឱកាស សម្រាប់កងទ័ពប្រទេសទាំង២ ត្រូវសិក្សារៀនសូត្រទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ សម្រាប់បំពេញភារកិច្ចការពារប្រទេសជាតិ កាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។ មិនតែប៉ុណ្ណោះ លំហាត់នាគមាស ឆ្នាំ២០១៩ គឺជាការចូលរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំខ្លាំងក្លា ជាពិសេសកិច្ចសហប្រតិបត្តិការរវាង កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនតែម្តង៕

(ប្រភព៖ FN)

(ប្រភព៖ FN)

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ