Trending now

វៀតណាម៖ បន្តបង្កើត «ពាណិជ្ជសញ្ញាវៀតណាម» ក្នុងវេទិកាពហុភាគីឆ្នាំ ២០២៤

10:39 | 05/01/2024 យោងតាមវិទ្យុសំលេងវៀតណាម

ឆ្នាំ ២០២៣គឺជាឆ្នាំដ៏រស់រវើកអំពីកិច្ចការបរទេសរបស់វៀតណាមជាមួយនឹងសញ្ញាសម្គាល់លេចធ្លោជាច្រើន ជាពិសេសលើវិស័យការទូតពហុភាគី។ ឆ្នាំ២០២៤ វៀតណាមនឹងបន្តរួមវិភាគទានជាគំនិតផ្តួចផ្តើម និងសកម្មភាពជាក់លាក់ អះអាងពីប្រទេសវៀតណាមដែលស្រឡាញ់សន្តិភាព ហើយត្រៀមខ្លួនជាស្រេចរួមដៃគ្នាដោះស្រាយបញ្ហាសាកល្បងដែលសហគមន៍អន្តរជាតិត្រូវប្រឈម។

វៀតណាម៖ បង្ហាញមុខនូវ «របាយការណ៍ម៉ាក្រូសេដ្ឋកិច្ចទីក្រុង ហូជីមិញ៖ លទ្ធផលឆ្នាំ ២០២៣ និងការព្យាករណ៍ឆ្នាំ ២០២៤» វៀតណាម៖ បង្ហាញមុខនូវ «របាយការណ៍ម៉ាក្រូសេដ្ឋកិច្ចទីក្រុង ហូជីមិញ៖ លទ្ធផលឆ្នាំ ២០២៣ និងការព្យាករណ៍ឆ្នាំ ២០២៤»
ផ្លូវវៀតណាមក្នុងខេត្ត Udon Thani ប្រទេសថៃទាក់ទាញភ្ញៀវអន្តរជាតិនៅថ្ងៃដំបូងនៃឆ្នាំ ២០២៤ ផ្លូវវៀតណាមក្នុងខេត្ត Udon Thani ប្រទេសថៃទាក់ទាញភ្ញៀវអន្តរជាតិនៅថ្ងៃដំបូងនៃឆ្នាំ ២០២៤
វៀតណាម៖ បន្តបង្កើត «ពាណិជ្ជសញ្ញាវៀតណាម» ក្នុងវេទិកាពហុភាគីឆ្នាំ ២០២៤
វៀតណាម៖ បន្តបង្កើត «ពាណិជ្ជសញ្ញាវៀតណាម» ក្នុងវេទិកាពហុភាគីឆ្នាំ ២០២៤

កសាងរូបភាពប្រទេសវៀតណាមដ៏សកម្ម និងប្រកបដោយមានការទទួលខុសត្រូវ

ឆ្នាំ ២០២៤ និងប៉ុន្មានឆ្នាំខាងមុខ កិច្ចការបរទេសពហុភាគីនឹងបន្តជានិន្នាការលេចធ្លោនៅក្នុងទំនាក់ទំនងអន្តរជាតិ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពខាងនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនីមួយៗ ក៏ដូចជាពិភពលោក។ សម្រាប់វៀតណាម ការចូលរួមក្នុងយន្តការ និងវេទិកាពហុភាគី បន្តជាកាណាល់ដ៏សំខាន់ ដើម្បីរួមចំណែកថែរក្សា និងពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាព រក្សាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី រួមវិភាគទានទៅក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខបែបប្រពៃណី និងក្រៅប្រពៃណីដែលទាក់ទងនឹងប្រទេស តំបន់ និងពិភពលោក ព្រមទាំងទាញយកជាអតិបរមាប្រភពកម្លាំងខាងក្រៅ ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

តាមនោះ វៀតណាមយកចិត្តទុកដាក់រៀបចំឲ្យបានល្អនូវរាល់ព្រឹត្តិការណ៍ជាន់ខ្ពស់ និងរៀបចំប្រកបដោយជោគជ័យនូវរាល់ព្រឹត្តិការណ៍ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ ព្រមទាំងសកម្មពង្រីកតួនាទីក្នុងយន្តការ ដែលវៀតណាមត្រូវបានបោះឆ្នោតក្នុង អង្គការសហប្រជាជាតិ អង្គការយូណេស្កូ ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងចលនាឈរឈ្មោះក្នុងយន្តការផ្សេងៗទៀត ក៏ដូចជាការរួមវិភាគទានជាគំនិតផ្តួចផ្តើមក្នុងវិស័យការទូតឯកទេសដូចជាសន្តិសុខស្បៀងអាហារ បម្រែបម្រួលអាកាសធាតុ បេតិកភណ្ឌវប្បធម៌។ អំពីទិសដៅការទូតវៀតណាមក្នុងឆ្នាំ ២០២៤ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឲ្យដឹងថា៖ “បន្តជំរុញខ្លាំងការផ្លាស់ប្ដូរថ្មីការត្រិះរិះអំពីកិច្ចការបរទេស។ ជាមួយនឹងឋានៈ និងកម្លាំងពលំថ្មីរបស់ប្រទេសជាតិ ដែលមិនធ្លាប់មានតាំងពីមុនមក យើងចាំបាច់ត្រូវស្វែងរករបៀបធ្វើថ្មី ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជាតិ។ ដូច្នេះហើយ ចាំបាច់ត្រូវរកឃើញបញ្ហាថ្មីៗ កំណត់កាលានុវត្តភាពឲ្យបានត្រឹមត្រូវ កំណត់ទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសជាតិឲ្យបានត្រឹមត្រូវ ហើយទាញយកផលប្រយោជន៍ល្អពីនិន្នាការអន្តរជាតិ ដើម្បីម្ចាស់ការមានគោលនយោបាយ សេចក្ដីសម្រេចចិត្ត និងការបោះជំហាន កិច្ចការបរទេសសមស្របផងដែរ”។

ក្រៅពីការផ្តោតសំខាន់លើការទទួលខុសត្រូវឲ្យបានល្អនៅអង្គការ និងស្ថាប័នអន្តរជាតិ ដែលវៀតណាមជាសមាជិកនោះ វៀតណាមបន្តលើកសំណើ ជំរុញគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការទាក់ទងនឹងវិស័យក្តៅគគុកនាពេលបច្ចុប្បន្នដូចជា៖ ការផ្លាស់ប្ដូរថាមពល សន្តិសុខប្រភពទឹកស្បៀងអាហារ និងការផ្លាស់ប្ដូរឌីជីថល។ តាមនោះ អះអាងយ៉ាងខ្លាំងក្លាពីទស្សនៈឥតងាករេលើការលើកកម្ពស់ពហុភាគីនិយម ការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ការជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ សាមគ្គីភាព ធ្វើសកម្មភាពដើម្បីសន្តិភាព អភិវឌ្ឍន៍ប្រកបដោយចីរភាព និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសកល។

រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ។
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ។

ប្រទេសមួយដែលមានកិត្យានុភាពទាំងក្នុងតំបន់ និងភូមិសាស្ត្រនយោបាយ

វៀតណាមបាននិងកំពុងអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសពហុភាគីប្រកបដោយប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ កសាងរូបភាពប្រទេសមួយដ៏ទំនើប ហើយក្លាយទៅជាប្រទេសមួយដ៏មានកិត្យានុភាពទាំងថ្នាក់តំបន់ និង ភូមិសាស្ត្រនយោបាយ។

ក្រៅពីការចូលរួមអង្គការសមាហរណកម្មសេដ្ឋកិច្ច វៀតណាមក៏ជាសមាជិកសកម្ម ក្រកបដោយមានការទទួលខុសត្រូវក្នុងអង្គការភូមិសាស្ត្រនយោបាយនៅទូទាំងពិភពលោក ក្នុងនោះមានអង្គការសហប្រជាជាតិ ហើយត្រូវបានអង្គការ និងដៃគូនានា វាយតម្លៃខ្ពស់ ដោយសរឲ្យឃើញថា វៀតណាមបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពគោលមាគ៌ាកិច្ចការបរទេសពហុភាគីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ លើវិស័យការទូត ឯកអគ្គរដ្ឋទូតវៀតណាមបានរួមគ្នាកសាងរូបភាពប្រទេសវៀតណាមដ៏ទំនើប ហើយមានសំឡេងសំខាន់នៅកម្រិតតំបន់ និងភូមិសាស្ត្រនយោបាយ។

យោងតាមប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃមូលនិធិស្រាវជ្រាវវិទ្យាសាស្ត្រគំនិតអាស៊ី អឺរ៉ុប លោក Grigory Trofimchuk បានឲ្យដឹងថា ជាមួយនឹងសកម្មភាពដូចដែលបានពោលខាងលើ វៀតណាមបានអះអាងថា ខ្លួន មិនត្រឹមតែជាប្រទេសខ្លាំងមាំមួនប៉ុណ្ណោះទេ ថែមទាំងមានកិត្យានុភាពលើឆាកពិភពលោកទៀតផង។ ប្រការនេះអាចសម្រេចបានតែជាមួយប្រជាជាតិវៀតណាមដ៏ខ្លាំងមាំមួនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ ឆ្នាំ ២០២៤ មានអត្ថន័យដ៏សំខាន់ក្នុងការអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។ តាមរយៈសកម្មភាពការទូតពហុភាគី វៀតណាមមិនត្រឹមតែបញ្ជូនសារអំពីទស្សនៈ និងវិធីអភិក្រមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ចំពោះបញ្ហាដែលពិភពលោកកំពុងប្រឈមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអនុវត្តន៍ទិសដៅដ៏ធំធេងអំពីកិច្ចការបរទេស ដែលសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ បានដាក់ចេញផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី