នាថ្ងៃទី ២០ ខែធ្នូ នៅខេត្ត Thai Nguyen វៀតណាម អនុមហាវិទ្យាល័យ Thai Nguyen បានប្រារព្ធពិធីទទួលគ្រឿងឥស្សរិយយសមិត្តភាពពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគ្រឿងឥស្សរិយយសថ្នាក់សហមេត្រីថ្នាក់ធិបឌិន្ទ ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសខួបលើកទី ៤៥ នៃទិវាប្រពៃណីរបស់សាលា (ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៩៧៨/ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣)។ អញ្ជើញចូលរួមមានតំណាងស្ថានទូតឡាវ ស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម ថ្នាក់ដឹកនាំខេត្ត និងនិស្សិតជាច្រើនរូបនៃសាលា។
![]() |
![]() |
![]() |
អនុមហាវិទ្យាល័យ Thai Nguyen បានប្រារព្ធពិធីទទួលគ្រឿងឥស្សរិយយសមិត្តភាពពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគ្រឿងឥស្សរិយយសថ្នាក់សហមេត្រីថ្នាក់ធិបឌិន្ទ ពីរាជរដ្ឋាភិបាលកម្ពុជា |
ថ្លែងមតិក្នុងពិធី លោក Pham Hoang Son អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សខេត្ត បានសង្កត់ធ្ងន់ថា នេះជាការទទួលស្គាល់ដ៏សក្តិសមចំពោះការរួមចំណែករបស់សាលាក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសមិត្ត រួមចំណែកដល់ជោគជ័យនៃការងារការទូតប្រជាជនរបស់ខេត្ត និងប្រទេសជាតិ រួមចំណែកពូនជ្រំទំនាក់ទំនងសាមគ្គីមិត្តភាពរវាងប្រទេសទាំងបី។
លោក Pham Hoang Son បានស្នើឲ្យសាលាបន្តកសាងជួរគ្រូបង្រៀន ដែលមានសមត្ថភាពខ្ពស់ មានការយកចិត្តទុកដាក់ និងជួយដល់និស្សិតឡាវ និងកម្ពុជា ស្រូបយកចំណេះដឹងដែលបានបង្រៀនប្រកបដោយប្រសិទ្ធភាព រីកចម្រើនបន្តិចម្តងៗ ហើយត្រឡប់ទៅបម្រើមាតុភូមិ និងប្រទេសជាតិវិញ។ នាពេលខាងមុខ សាលាត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះវិស័យដូចជា៖ បច្ចេកវិទ្យា សេវាកម្ម ការរចនាច្នៃប្រឌិត; អេឡិចត្រូនិច មេកានិច ស្វ័យប្រវត្តិកម្ម ផ្លាស់ថ្មី បរិវត្តកម្មឌីជីថល និងសមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងវិធីសាស្រ្តបង្រៀន។
មកទល់ពេលនេះ អនុមហាវិទ្យាល័យ Thai Nguyen បាននិងកំពុងបណ្តុះបណ្តាលនិស្សិតឡាវ និងកម្ពុជាជិត ១,៨០០ នាក់។ បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតជាច្រើនបាននិងកំពុងធ្វើការឲ្យធុរកិច្ចវៀតណាម សាជីវកម្មឡាវ-វៀតណាម ឡាវ-កម្ពុជា... ដោយហេតុនោះបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសទាំងនេះ ថែរក្សា និងជំរុញចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា ឱ្យកាន់តែរីកចម្រើនជារៀងរហូត៕
មតិពីមិត្តអ្នកអាន