Trending now

អភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងសមាហរណកម្មនៅខេត្ត Quang Ninh

16:59 | 19/12/2023 យោងតាមកាសែតរូបថតវៀតណាម

ការដែលឈូងសមុទ្រ ហាឡុង (Ha Long) - ប្រជុំកោះ កាតបា (Cat Ba) ទើបតែបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិពិភពលោក មិនត្រឹមតែបង្កើតបេតិកភណ្ឌពិភពលោកអន្តរតំបន់ពិសេសដំបូងមួយនៅប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្កើនតម្លៃនៃតំបន់បេតិកភណ្ឌធំល្វឹងល្វើយ មហិមា និងអស្ចារ្យនេះទៀតផង។

មើលថ្ងៃលិចដ៏អស្ចារ្យនៅលើឈូងសមុទ្រ Ha Long មើលថ្ងៃលិចដ៏អស្ចារ្យនៅលើឈូងសមុទ្រ Ha Long
OvationNetwork៖ Ha Long Bay ស្ថិតក្នុងតំបន់ទេសចរណ៍ល្អបំផុតទាំង ២៤ នៅលើពិភពលោកក្នុងឆ្នាំ ២០២៤ OvationNetwork៖ Ha Long Bay ស្ថិតក្នុងតំបន់ទេសចរណ៍ល្អបំផុតទាំង ២៤ នៅលើពិភពលោកក្នុងឆ្នាំ ២០២៤
អភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងសមាហរណកម្មនៅខេត្ត Quang Ninh
អភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងសមាហរណកម្មនៅខេត្ត Quang Ninh

ឈូងសមុទ្រ​ ហាឡុង (Ha Long) - ស្នាដៃធម្មជាតិ

ពិភពលោកបានដឹងជាច្រើនអំពីឈូងសមុទ្រ​ ហាឡុង (Ha Long) ជារមណីយដ្ឋានដ៏ល្បីល្បាញរបស់វៀតណាម ដែលត្រូវបាន UNESCO ទទួលស្គាល់ពីរដងជាបេតិកភណ្ឌធម្មជាតិពិភពលោក ក្នុងឆ្នាំ ១៩៩៤ និង ២០០០។

ឈូងសមុទ្រ​ ហាឡុង (Ha Long) ស្ថិត​ក្នុងខេត្ត ក្វាង​នីញ (Quang Ninh) ភាគនិរតីព្រំប្រទល់នឹងប្រជុំកោះកាតបា (Cat Ba) នៃទីក្រុង ហាយ​ផុង (Hai Phong) ។ ឈូងសមុទ្រ ហាឡុង (Ha Long) គឺជាស្នាដៃធម្មជាតិ។

ឈូងសមុទ្រ ហាឡុង (Ha Long) មានផ្ទៃដី ១.៥៥៣ គីឡូម៉ែត្រការ៉េ ជាមួយនឹងកោះចំនួន ១.៩៦៩ ដែលក្នុងនោះ ៩០% ជាកោះថ្មកំបោរដែលមានកម្ពស់ពី ២០ ទៅ ២០០ ម៉ែត្រ បង្កើតឡើងតាំង​ពីជាង ៥០០ លានឆ្នាំមុន តាមរយៈចលនាបង្កើតភូគព្ភសាស្ត្រដ៏ស្មុគស្មាញ រួមផ្សំនឹងដំណើរការឥទ្ធពល​យ៉ាង​ខ្លាំង​លើថ្មកំបោរ (karst) ដោយ​អាកាសធាតុ​ដូច្នេះវាបង្កើតកោះថ្មមានរាងប្លែកៗ។ ជាពិសេស នៅតំបន់ស្នូលនៃឈូងសមុទ្រ ដែលមានផ្ទៃដីប្រមាណជាង ៣៣០ គីឡូម៉ែត្រការ៉េ មានកោះធំ និងតូចជាង ៧៧០ ប្រជុំគ្នាយ៉ាងក្រាស់ក្រែល។ ចំនួន​កោះ​នៅ​ឈូង​សមុទ្រ ហាឡុង (Ha Long) គឺ​ច្រើន​ណាស់ ប៉ុន្តែ​គ្មាន​កោះ​ណា​ដូច​គ្នា​ទេ។ មានកន្លែងដែលមើល​ពីឆ្ងាយៗ ភ្ញៀវទេសចរនឹងឃើញបណ្តាកោះថ្មដែលប្រមូលផ្តុំគ្នា មើលទៅដូចភ្នំយក្សត្រួតលើគ្នា ប៉ុន្តែក៏មានកន្លែងខ្លះដែលកោះត្រូវបានរៀបចំក្រអឹតក្រទម លាតសន្ធឹងរាប់សិបគីឡូម៉ែត្រ មើលទៅដូចកំពែងមួយ នៅកណ្តាលមហាសមុទ្រ។

កោះ និងរូងល្អាងភ្នំនៅឈូងសមុទ្រ ហាឡុង (Ha Lon) មានគ្រប់រូបរាង និងគ្រប់ទំហំ។ ដោយផ្អែកលើរូបរាង និងការស្រមើលស្រមៃដ៏សំបូរបែប ប្រជាជនបានដាក់ឈ្មោះវាគួរឱ្យចាប់អារម្មណ៍ជាច្រើន ដូចជា កោះ ត្រុង​ម៉ាយ (Trong Mai) កោះរ៉ុង (Rong), កោះ កូន​កុក (Con Coc) កោះ ដូវបេ (Dau Be) កោះ អៀនងឿ (Yen Ngua) កោះ ហ្វាចយ (Ga Choi) កោះ បូហ៊ុង (Bo Hung) កោះ ឌីញហឿង (Dinh Huong) កោះដួ (Dua) កោះលឿយលៀម (Luoi Liem) កោះណន (Non) កោះកាយតាយ (Cai Tai) កោះក្បាលមនុស្ស កោះ អុង​បុត (Ong But) ល្អាង ស៊ឹងសុត (Sung Sot) ល្អាង ទ្រីញ​នឹ (Trinh Nu) ...ជាមួយនឹងភាពស្រស់ស្អាតដ៏មហិមា បេតិកភណ្ឌធម្មជាតិពិភពលោកឈូងសមុទ្រ​ ហាឡុង (Ha Long) តែងតែជាគោលដៅឈានមុខគេសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមចំណែកដល់កំណើនសេដ្ឋកិច្ច និងលើកតម្កើងរូបភាពរបស់វៀតណាម។

អភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងសមាហរណកម្មនៅខេត្ត Quang Ninh
អភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងសមាហរណកម្មនៅខេត្ត Quang Ninh

ប្រជុំកោះ កាតបា (Cat Ba) - ច្រវាក់ "គុជបៃតង" នៅកណ្តាលសមុទ្រ

ប្រសិនបើឈូងសមុទ្រ ហាឡុង (Ha Long) ត្រូវបានអង្គការ​ UNESCOផ្ដល់កិត្តិនាមជាបេតិកភណ្ឌធម្មជាតិពិភពលោកដល់ទៅពីរលើក នៅក្បែរនោះ ប្រជុំកោះ កាតបា (Cat Ba) ក្នុងទីក្រុង ហាយ​ផុង (Hai Phong) ក៏បានទទួលស្គាល់ជាតំបន់ជីវមណ្ឌលបម្រុងពិភពលោក តាំងពីឆ្នាំ ២០០៤ មក។

នា​ឆ្នាំ ២០១៣ វៀតណាម​បាន​កសាង​ឯកសារ ​ដើម្បី​ស្នើ​ប្រជុំកោះកាតបា (Cat Ba) ក្លាយជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​​ពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ ដោយមានសំណើរបស់គណៈកម្មាធិការបេតិកភណ្ឌពិភព​លោក វៀតណាមបានស្រាវជ្រាវ និងបញ្ចប់ឯកសារដោយឈរលើមូលដ្ឋាននៃការរួមបញ្ចូលប្រជុំកោះ កាតបា (Cat Ba) ជាមួយឈូងសមុទ្រ ហាឡុង (Ha Long) ដើម្បីបង្កើតជាប្រជុំបេតិកភណ្ឌទ្រង់ទ្រាយធំមួយ ចម្រុះ និងពិសេសជាង។

នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងសម័យប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រព្រឹត្តទៅនៅរដ្ឋធានី Riyadh (អារ៉ាប៊ីសាអូឌីត) អង្គការ UNESCO បានអនុម័តជាផ្លូវការនូវឯកសារជ្រើសតាំង និងទទួលស្គាល់រមណីយដ្ឋានឈូងសមុទ្រ ហាឡុង (Ha Long) - ប្រជុំកោះ កាតបា (Cat Ba) (ស្ថិត​ក្នុង​ខេត្ត ក្វាង​នីញ (Quang Ninh) និងទីក្រុង ហាយ​ផុង (Hai Phong)) ជាបេតិកភណ្ឌធម្មជាតិពិភពលោក។

ការដែលទទួលស្គាល់រមណីយដ្ឋានឈូងសមុទ្រ ហាឡុង (Ha Long) - ប្រជុំកោះ កាតបា (Cat Ba) ជាបេតិកភណ្ឌធម្មជាតិពិភពលោក មិនត្រឹមតែបង្កើតតំបន់បេតិកភណ្ឌពិភពលោកអន្តរតំបន់ពិសេសក្នុងប្រទេស​វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនេះបង្កើនតម្លៃនៃតំបន់បេតិកភណ្ឌដ៏ធំ អស្ចារ្យ និងស្រស់ស្អាតទៀតផងដែរ។

និយាយដោយឡែកអំពីតំបន់ប្រជុំកោះ កាតបា (Cat Ba) កន្លែងនេះមានផ្ទៃដីសរុប ៣៣៦ គីឡូម៉ែត្រ​ការេ ស្ថិតនៅកណ្តាលឈូងសមុទ្រតុងកឹង មានចម្ងាយពីកណ្តាលទីក្រុង ហាយផុង (Hai Phong) ប្រហែល ៣០ គីឡូម៉ែត្រ។ តំបន់ទាំងមូលមានកោះថ្មកំបោរធំ និងតូចចំនួន ៣៥៨ ដែលប្រមូលផ្តុំគ្នាតាមដង់ស៊ីតេក្រាស់ និងបែងចែកផ្ទៃសមុទ្រទៅជាឈូងសមុទ្រតូចៗ និងឆ្នេរខ្សាច់ជាច្រើន ដូច្នេះបានបង្កើតទេសភាពធម្មជាតិដ៏អស្ចារ្យ។

កោះ កាតបា (Cat Ba) ជាកោះធំជាងគេដែលមានផ្ទៃដី ១៥៣ គីឡូម៉ែត្រការ៉េ និង​ជាកោះធំលេខ ៣ នៅវៀតណាម បន្ទាប់ពីកោះ ភូគ្វឹក (Phu Quoc) និងកោះ​កាយ​បៅ (Cai Bau) ដែលមានកំពូលភ្នំខ្ពស់បំផុត រហូតដល់ ៣៣១ ម៉ែត្រ​។ នេះ​ជា​តំបន់ karst ​ត្រូពិច​ដែល​លិច​ទឹក ​ដោយ​មាន​ទេសភាព​ពិសេសស្រដៀង​នឹង​ឈូង​សមុទ្រ ហាឡុង (Ha Long)។ បណ្តាកោះនៅទីនេះតែងតែមានរាងដូចពីរ៉ាមីត ឬប៉ម karst ជាមួយនឹងច្រាំងថ្មចោតដែលឈរពីលើផ្ទៃទឹកសមុទ្រពណ៌ខៀវថ្លា។ នៅលើកោះកាតបា (Cat Ba) មានរូងល្អាងភ្នំ និងរមណីយដ្ឋានល្បីជាច្រើនដូចជា៖ ល្អាង ទ្រុង​តាង (Trung Trang) ល្អាង ហ៊ឹង​សើន (Hung Son) ឃុំកោះយ៉ាលួន (Gia Luan) ភូមិនេសាទបុរាណ វៀតហាយ ( Viet Hai) ...

ប្រជុំកោះ កាត​បា (Cat Ba) មានព្រៃទឹកភ្លៀងត្រូពិចនៅលើកោះថ្មកំបោរ ព្រៃលិចទឹក​ព្រៃ ផ្កាថ្ម វាលសារ៉ាយ ស្មៅសមុទ្រ ប្រព័ន្ធរូងល្អាងភ្នំ បឹង... ដែលជាកន្លែងប្រមូលផ្តុំនូវគុណតម្លៃអភិរក្សជីវចម្រុះ ធានា​សំណើ​របស់​តំបន់ជីវមណ្ឌលបម្រុងពិភពលោក តាមបទប្បញ្ញត្តិរបស់អង្គ UNESCO ។

នៅក្នុងអាកាសធាតុត្រជាក់នៃរដូវស្លឹកឈើជ្រុះ យើងបានធ្វើដំណើរទស្សនា និងស្វែងយល់នូវប្រជុំកោះ កាតបា (Cat Ba) ។ ដោយធ្វើតាមការណែនាំរបស់ប្រជាជនក្នុងតំបន់ យើងបានចាប់ផ្តើមដំណើររបស់យើងជាមួយនឹងដំណើរទេសចរណ៍ស្វែងយល់នូវ "ឈូងសមុទ្រ ឡាន​ហា (Lan Ha) - ល្អាងសាង (Sang) ល្អាងតុយ (Toi) - ភូមិ វៀតហាយ (Viet Hai) - កោះ កាតយឿ (Cat Dua)" ។ នេះជាដំណើរទេសចរពិសេសបំផុត នៅប្រជុំកោះកាតបា (Cat Ba)។

ក្រុមយើង​ខ្ញុំ​​បាន​ជួល​ទូក​ឈើ​តូច​មួយ​ពី​ប្រជាជន​ក្នុង​តំបន់​ ដើម្បី​ធ្វើ​ដំណើរ​ពី​កំពង់ផែ កាយបែវ (Cai Beo) ទៅ​ឈូង​សមុទ្រ ឡាន​ហា (Lan Ha) ។ ឈូងសមុទ្រ ឡាន​ហា (Lan Ha) ស្ថិតនៅភាគខាងកើតនៃកោះ កាតបា ( Cat Ba) ដែលជាកន្លែងមានបណ្តាប្រជុំកោះមានដង់ស៊ីតេក្រាស់​និងបង្កើតឆ្នេរសមុទ្រធម្មជាតិរាប់​រយ មានទឹកសមុទ្រពណ៌ខៀវថ្លាត្រជាក់។

នៅឈូងសមុទ្រ ឡាន​ហា (Lan Ha) ភ្ញៀវទេសចរអាចជិះទូកកាយ៉ាក់ធ្វើដំណើរលើផ្ទៃទឹកសមុទ្រពណ៌ខៀវថ្លា ដើម្បីគយគន់ផ្កាថ្មនៅឆ្នេរសមុទ្រ​ វ៉ាន​បុយ (Van Boi) ឆ្នេរសមុទ្រ​ វ៉ានហា (Van Ha) និងគយគន់បណ្តា កោះដែលមានរូបរាងជាពិសេស ដូចជា កោះ ប៊ុត (But) កោះ កូន​រួ (Con Rua) និងកោះ នុយ​ដុយ (Nui Doi) .. និងទស្សនាល្អាងភ្នំដូចជា ល្អាងសាង (Sang) ល្អាងតុយ (Toi) ស្អាងវ៉ែម (Vem) ល្អាងហាមរ៉ុង(Ham Rong) ... ជាមួយនឹងអារម្មណ៍ស្រស់ស្រាយខ្លាំងចំ នៅកណ្តាលលំហរសមុទ្រ។

ជិះទូកតាម​បណ្តោយឈូងសមុទ្រ ឡានហា (Lan Ha) យើងបានជួបក្រុមភ្ញៀវទេសចរបរទេសជាច្រើនក្រុមឡើងលើច្រាំងថ្មចោត។ បានឲ្យដឹងថា ស្រុក កាត​ហាយ (Cat Hai) បាន​រៀបចំគម្រោងផ្លូវឡើងភ្នំចំនួន ៩ ដើម្បីបម្រើភ្ញៀវទេសចរណ៍ចូល​ចិត្ត​ផ្សងព្រេង។ ជាឧទាហរណ៍ កោះទៀន​អ៊ុង (Tien Ong) គឺជាកន្លែងឡើងភ្នំមួយដែលបានជ្រើសរើសដោយភ្ញៀវទេសចរជាច្រើន ដោយសារតែច្រាំងថ្មចោតដ៏ស្រស់ស្អាតជាច្រើន។ កន្លែង​ឈប់​សម្រាប​បន្ទាប់គឺភូមិបុរាណ វៀតហាយ (Viet Hai) ដែលជាគោលដៅអេកូទេសចរណ៍សហគមន៍ដែលបានទាក់ទាញភ្ញៀវទេសចរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ភូមិបុរាណ វៀតហាយ (Viet Hai) មាន ៩០ គ្រួសារ រស់នៅក្នុងផ្ទះបុរាណ ស្ថិតនៅកណ្តាលជ្រលងភ្នំ ដែលហ៊ុំព័ទ្ធដោយភ្នំថ្ម និងព្រៃចាស់។ ភ្ញៀវបរទេសតែងតែជ្រើសរើសការដើរ trekking ឆ្លង​កាត់ព្រៃចាស់នៃឧទ្យានជាតិ កាតបា (Cat Ba) (មានបុគ្គលិកនៃគណៈគ្រប់គ្រងរួម​ធ្វើ​ដំណើរនេះ) ដើម្បីទៅដល់ភូមិបុរាណ វៀតហាយ (Viet Hai) បន្ទាប់មកបន្តជិះទូកទៅទស្សនាឈូងសមុទ្រ ឡានហា (Lan Ha) ដំណើរទេសចរណ៍នេះអស់រយៈពេលប្រហែល ៤ ម៉ោង។

នៅលើឈូងសមុទ្រ ឡានហា (Lan Ha) មានកន្លែងដ៏ស្រស់ស្អាត និងល្បីល្បាញនោះគឺច្រក ទុង​ហ្វឹវ (Tung Gau) ដែលធ្លាប់ជាកន្លែងថតរឿងក្នុងរឿងភាពយន្តហូលីវូដ Kong: Skull Island ។

នៅថ្ងៃបន្ទាប់ ពួកយើងបានជួលម៉ូតូ ដើម្បីធ្វើដំណើរតាមខ្សែផ្លវ​លើ​ភ្នំដ៏ស្រស់ស្អាត និងផ្លូវឆ្លងព្រៃទៅកាន់ឧទ្យានជាតិ កាតបា (Cat Ba) ដើម្បីរីករាយជាមួយខ្យល់ត្រជាក់ៗ បក់ពីព្រៃឈើ និងស្វែងយល់ពីភាពស្រស់ស្អាតគ្មានទីបញ្ចប់នៃព្រៃឈើដែលមានរុក្ខជាតិឱសថដ៏មានតម្លៃ និងដើមឈើដែលមានឫសធំលាតសន្ធឹងពេញផ្លូវ​។

ជាមួយនឹងតម្លៃដ៏អស្ចារ្យជាសាកលនៃទេសភាព ភូគព្ភសាស្ត្រ និងជីវចម្រុះ បេតិកភណ្ឌធម្មជាតិពិភពលោកឈូងសមុទ្រ ហាឡុង (Ha Long) - ប្រជុំកោះ កាតបា (Cat Ba) មិនត្រឹមតែរួមចំណែកជាកំណប់ទ្រព្យមួយដែលមិនអាចកាត់ថ្លៃបានដល់សម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងនឹងក្លាយ​ជា​គោលដៅ​មិនអាច​ខ្វះ​បាន​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​ប្រទេស​វៀតណាម៕

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍