Trending now

អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu៖ ចិន និងវៀតណាម រួមដៃគ្នាឆ្ពោះទៅរកទំនើបកម្ម

18:02 | 12/12/2023 យោងតាមវិទ្យុសំលេងវៀតណាម

នៅខាងក្រៅនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានសរសេរអត្ថបទមួយចុះផ្សាយក្នុងកាសែត Nhan Dan (ប្រជាជន)។ នៅក្នុងអត្ថបទនោះ ប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់ធ្ងន់ថា៖ បក្ស និងរដ្ឋាភិបាលចិនតែងតែដាក់ទំនាក់ទំនងជាមួយវៀតណាមជាអាទិភាពក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាង រួមដៃគ្នាយ៉ាងខ្ជាប់ខ្ជួនលើមាគ៌ាសង្គមនិយម។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
ការផ្លាស់ប្តូរវប្បធម៌៖ ឱកាសជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកូរ៉េ និងវៀតណាម ការផ្លាស់ប្តូរវប្បធម៌៖ ឱកាសជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកូរ៉េ និងវៀតណាម
អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu៖ ចិន និងវៀតណាម រួមដៃគ្នាឆ្ពោះទៅរកទំនើបកម្ម
អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu៖ ចិន និងវៀតណាម រួមដៃគ្នាឆ្ពោះទៅរកទំនើបកម្ម

ដើម្បីរក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រ ប្រធានរដ្ឋចិនលោក Xi Jinping បានជឿជាក់ថា ភាគីទាំងពីរត្រូវបន្តរក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតខ្ពស់; រួមគ្នាយ៉ាងខ្ជាប់ខ្ជួនលើមាគ៌ាសង្គមនិយមស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសនីមួយៗ និងសម្របសម្រួលឱ្យបានល្អនូវបញ្ហាធំៗពីរគឺការអភិវឌ្ឍ និងសន្តិសុខ; បង្កើនការជួបប្រាស្រ័យមិត្តភាព; គ្រប់គ្រងការខ្វែងគំនិតគ្នានៅសមុទ្រឱ្យបានគ្រប់គ្រាន់។ ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា ចិននឹងរក្សាការបន្ត និងស្ថិរភាពនៃគោលនយោបាយការបរទេសជិតខាងរបស់ខ្លួន និងរួមគ្នាជំរុញដំណើរការទំនើបកម្មអាស៊ី។

ក្នុងឱកាសនេះ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុសម្លេងវៀតណាម អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានចាត់ទុកថា៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping គឺជាសញ្ញាសម្គាល់ជាវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងទ្វេភាគី។

តាមរយៈដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរនឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់អនាគតយូរអង្វែងនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរតាមទិសដៅប្រកបដោយនិរន្តរភាព ខ្លឹមសារ និងប្រសិទ្ធភាពជាង៖ “យើងសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងបង្កើតឱកាសបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីទិសដៅសំខាន់ៗ ព្រមទាំងវិធានការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរនាពេលខាងមុខ។ ឯកសារមួយចំនួនធំត្រូវបានចុះហត្ថលេខាលើកនេះ រួមចំណែក បង្កើតមូលដ្ឋានសំខាន់មួយសម្រាប់ស្ថាប័ន មូលដ្ឋាន ប្រជាជន និងធុរកិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពលើគ្រប់វិស័យ”។

ទន្ទឹមនឹងនោះ អ្នកជំនាញ និងធុរកិច្ចចិនរំពឹងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក Xi Jinping នឹងជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងវៀតណាម និងចិន៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម