Trending now

អ្នកប្រាជ្ញថៃ៖ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃនឹងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

22:36 | 06/12/2023 យោងតាមវិទ្យុសំលេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាថៃ លោក Wan Muhamad Noor Matha ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែធ្នូ។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងអនុវត្តន៍សកម្មភាពជាក់ស្តែងដើម្បីអបអរសាទរខួបលើកទី១០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (២០១៣ - ២០២៣) ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការសភាទ្វេភាគីប្រកបដោយប្រសិទ្ធភាពផងដែរ។

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរបស់រដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរបស់រដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម
ជនរួមជាតិបណ្ដាជនជាតិ និងសាសនាជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីសហគមន៍ជនជាតិវៀតណាម ជនរួមជាតិបណ្ដាជនជាតិ និងសាសនាជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីសហគមន៍ជនជាតិវៀតណាម
អ្នកប្រាជ្ញ Kavi Chongkittavorn អ្នកជំនាញនៃវិទ្យាស្ថានស្រាវជ្រាវសន្តិសុខ និងអន្តរជាតិ នៃសាកលវិទ្យាល័យ Chulalongkorn
អ្នកប្រាជ្ញ Kavi Chongkittavorn អ្នកជំនាញនៃវិទ្យាស្ថានស្រាវជ្រាវសន្តិសុខ និងអន្តរជាតិ នៃសាកលវិទ្យាល័យ Chulalongkorn

ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសថៃ បន្ទាប់ពីថៃមានរដ្ឋាភិបាលថ្មី (ខែកញ្ញា ឆ្នាំ ២០២៣)។ ដំណើរទស្សនកិច្ចនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងរវាងវៀតណាម និងថៃលើគ្រប់វិស័យ។

ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

ក្នុងរយៈពេល១០ឆ្នាំកន្លងមក ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃបន្តអភិវឌ្ឍន៍។ ក្រៅពីកិច្ចសហប្រតិបត្តិការនយោបាយដ៏ល្អប្រសើរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក៏កំពុងមានការអភិវឌ្ឍជាវិជ្ជមានផងដែរ។ បច្ចុប្បន្ននេះ ថៃគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងអាស៊ាន និងធំទី ៩ លើពិភពលោក ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ២១,៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ កើនឡើង ១៥,២% បើធៀបនឹងឆ្នាំ ២០២១ ហើយកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចបានទំហំពាណិជ្ជកម្ម ២៥ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។

កិច្ចសហប្រតិបត្តិការលើវិស័យថាមពល វប្បធម៍ ទេសចរណ៍ ការអប់រំ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនមានការរីកចម្រើនជាវិជ្ជមាន។ វៀតណាមនិងថៃសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធនៅយន្តការពហុភាគី ជាពិសេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ កិច្ចសហប្រតិបត្តិការ ACMECS។ វាយតម្លៃពីទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ អ្នកប្រាជ្ញថៃ Kavi Chongkittavorn អ្នកជំនាញនៃវិទ្យាស្ថានស្រាវជ្រាវសន្តិសុខ និងអន្តរជាតិនៃសាកលវិទ្យាល័យ Chulalongkorn របស់ថៃ បានបញ្ជាក់ថា៖

“ប្រទេសទាំងពីរដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងធនធានទឹក ដើម្បីធានាការប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាព និងថែរក្សាបរិស្ថានបៃតង។ ប្រទេសទាំងពីរក៏ជំរុញកិច្ចសហប្រតិបត្តិការ បង្កើនការតភ្ជាប់ ដើម្បីកសាងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងអនុតំបន់។ ជាក់ស្តែង ថៃនិងវៀតណាមកំពុងធ្វើជាក់ស្ដែងភាវូបនីយកម្មនូវកិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្នុងវិស័យបរិវត្តកម្មឌីជីថល និងការចាប់ផ្ដើមអាជីវកម្ម។ ប្រការនេះក៏មានសារៈសំខាន់ ក្នុងការជួយតភ្ជាប់វិស័យឯកជនជាមួយរដ្ឋាភិបាល និងរវាងមូលដ្ឋានក៏ដូចជាសហគមន៍សហគ្រិនវ័យក្មេងនៃប្រទេសទាំងពីរផងដែរ”។

ដំណើរទស្សនកិច្ចជំរុញទំនាក់ទំនងទ្វេភាគី

ចំណុចសំខាន់មួយនៃដំណើរទស្សនកិច្ចនេះគឺប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងប្រធានរដ្ឋសភាថៃនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ធ្វើជាមូលដ្ឋានសម្រាប់ស្ថាប័នរដ្ឋសភារៀបចំសកម្មភាពសហប្រតិបត្តិការជាប្រចាំនិងទៀងទាត់ នាំកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ឱ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាពពិតប្រាកដ។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue គ្រោងនឹងជួបថ្នាក់ដឹកនាំកំពូលរបស់ថៃ និងចូលគាល់ព្រះមហាក្សត្រថៃ។ លើសពីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងធ្វើទស្សនកិច្ចនៅខេត្ត Udon Thani និងសម្ពោធផ្លូវវៀតណាម (Vietnam Town) ក្នុងតំបន់នេះ។ លោក Kavi Chongkittavorn អ្នកជំនាញនៃវិទ្យាស្ថានស្រាវជ្រាវសន្តិសុខ និងអន្តរជាតិ នៃសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ បានសង្កត់ធ្ងន់ថា៖

“នេះគឺជាផ្លូវដំបូងគេដែលយកឈ្មោះវៀតណាមក្នុងតំបន់នេះ ដែលបង្ហាញពីវត្តមាន និងសញ្ញាសម្គាល់ដ៏ច្បាស់លាស់របស់សហគមន៍ជនវៀតណាមនៅបរទេស។ នេះក៏ជាការទទួលស្គាល់របស់រដ្ឋាភិបាលថៃ ជាពិសេសរដ្ឋបាលខេត្ត Udon Thani អំពីកន្លែងមួយដែលមានឈ្មោះថាផ្លូវវៀតណាម។ ប្រការនេះពិតជាមានអត្ថន័យខ្លាំងណាស់នៅក្នុងប្រទេសថៃ ព្រោះជនជាតិវៀតណាមចំនួន ១០ ម៉ឺននាក់កំពុងរស់នៅ ធ្វើការ ហើយបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៃមូលដ្ឋាន”។ វៀតណាម-ថៃបានបង្កើតទំនាក់ទំនងការទូតកាលពី៤៧ឆ្នាំមុន (ខែសីហា ឆ្នាំ១៩៧៦)។ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទៅកាន់ប្រទេសថៃនាពេលនេះ នឹងរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគី ឆ្ពោះទៅការលើកកំពស់ពីភាពជាដៃគូយុទ្ធសាស្ត្រឡើងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលខាងមុខ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ