Trending now

ទីក្រុង Phu Quoc (ខេត្ត Kien Giang)៖ សន្និសីទផ្សព្វផ្សាយអំពីព្រំដែនគោកវៀតណាម-កម្ពុជា ឆ្នាំ២០២៣

07:00 | 23/11/2023 យោងតាមកាសែតកងទ័ពប្រជាជន

នៅព្រឹកថ្ងៃទី២២ វិច្ឆិកា នៅទីក្រុង Phu Quoc (ខេត្ត Kien Giang) គណៈឃោសនាអប់​រំ​មជ្ឈិមបក្ស សហការជា​មួយ​គណៈទាក់ទងបរទេសមជ្ឈិមបក្ស ក្រសួងការបរទេស បញ្ជាការដ្ឋានកងទ័ព​ការពារព្រំដែន និងខេត្ត Kien Giang រៀបចំសន្និសីទ​ផ្សព្វផ្សាយអំពីការងារព្រំដែន​គោក វៀតណាម - កម្ពុជា ឆ្នាំ២០២៣។

បើកការតាំងពិព័រណ៌រូបថត “មោទនភាពតំបន់ព្រំដែន” នៅខេត្ត Kien Giang បើកការតាំងពិព័រណ៌រូបថត “មោទនភាពតំបន់ព្រំដែន” នៅខេត្ត Kien Giang
ការប្រកួតកីឡាមិត្តភាព វៀតណាម-ឡាវ-កម្ពុជា ឆ្នាំ២០២៣ ដ៏ផុសផុល ការប្រកួតកីឡាមិត្តភាព វៀតណាម-ឡាវ-កម្ពុជា ឆ្នាំ២០២៣ ដ៏ផុសផុល
ទីក្រុង Phu Quoc (ខេត្ត Kien Giang)៖ សន្និសីទផ្សព្វផ្សាយអំពីព្រំដែនគោកវៀតណាម-កម្ពុជា ឆ្នាំ២០២៣
ទីក្រុង Phu Quoc (ខេត្ត Kien Giang)៖ សន្និសីទផ្សព្វផ្សាយអំពីព្រំដែនគោកវៀតណាម-កម្ពុជា ឆ្នាំ២០២៣

ថ្លែងមតិក្នុងសន្និសីទនេះ លោក Le Hai Binh អនុប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស បានអះអាងថា សន្និសីទនេះក្នុងគោលបំណងផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវសមិទ្ធិផលសំខាន់ៗដែលប្រទេសទាំងពីរវៀតណាម និងកម្ពុជា សម្រេចបានក្នុងដំណើរការសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាព្រំដែន និង​លើកកំពស់ការយល់ដឹងអំពីតួនាទី និងកិត្យានុភាពរបស់ប្រទេសជាតិក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីក្នុងស្ថានភាពថ្មី។

បណ្ដាអង្គភាពនៅតាមខេត្ត​ជាប់​ព្រំដែននៃប្រទេស​ទាំង​ពីរ បាន​រកឃើញ​ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពចំពោះ​កម្លាំងអរិភាពដែលយកបញ្ហាព្រំដែន និងជនជាតិ ដើម្បីបំបែកបំបាក់ចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីល្អរវាងប្រជាជន​នៃ​ប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ​ការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងកម្មវិធីសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋានទាំងពីរលើវិស័យផ្សេងៗ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការធានាការពារជាតិ និងសន្តិសុខក្នុងប្រទេសនីមួយៗ និងពង្រីកទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថិរយូរអង្វែង រវាងវៀតណាម និងកម្ពុជា។

ប្រទេសទាំងពីរវៀតណាម និងកម្ពុជា មានព្រំដែនគោកប្រវែងប្រហែល ១២៥៨ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តជាប់ព្រំដែននៃប្រទេស​វៀតណាមចំនួន ១០ (Kon Tum, Gia Lai, Dak Lak, Dak Nong, Binh Phuoc, Tay Ninh, Long An, Dong Thap, An Giang, Kien Giang ) និង​ខេត្តជាប់​ព្រំដែននៃប្រទេស​កម្ពុជាចំនួន ៩ (រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ និងកំពត)៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី