Trending now

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានសម្របសម្រួលជាមួយស្ថានទូតវៀតណាម ប្រចាំនៅបារាំងរៀបចំ «រាត្រីវប្បធម៌វៀតណាម»

09:37 | 21/11/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងក្របខ័ណ្ឌសប្តាហ៍វប្បធម៌ និងទេសចរណ៍វៀតណាមនៅបារាំង នាថ្ងៃទី ១៨ ខែវិច្ឆិកា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានសម្របសម្រួលជាមួយស្ថានទូតវៀតណាម ប្រចាំនៅបារាំងរៀបចំ “រាត្រីវប្បធម៌វៀតណាម” ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និង១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង។

ពិធី​ដង្ហែរភ្លើងគប់ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ – ស៊ីហ្គេម ៣២ ពិធី​ដង្ហែរភ្លើងគប់ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ – ស៊ីហ្គេម ៣២
វៀតណាម-អ៊ីតាលីផ្តល់អាទិភាពកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កីឡា និងទេសចរណ៍ វៀតណាម-អ៊ីតាលីផ្តល់អាទិភាពកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កីឡា និងទេសចរណ៍
រូបថត៖ TTXVN
រូបថត៖ TTXVN

អញ្ជើញថ្លែងមតិក្នុងពិធីបើក លោក Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានអះអាងថា ប្រទេសទាំងពីរវៀតណាម និងបារាំង ទោះបីស្ថិតនៅលើទ្វីបពីរផ្សេងគ្នាក៏ដោយ ក៏បានរួមគ្នាជំនះពុះពារលើការឡើងចុះនៃប្រវត្តិសាស្ត្រ។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ មានជំហានអភិវឌ្ឍលេចធ្លោ​ជាច្រើន​ក្នុងកិច្ចសហប្រតិបត្តិការ ហើយ​បាន​ក្លាយជាដៃគូយុទ្ធសាស្ត្រតាំងពីឆ្នាំ២០១៣។

ចំណែក លោក Dinh Toan Thang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង បានសង្កត់ធ្ងន់ថា ទំនាក់ទំនងជាមួយបារាំងជាអាទិភាពមួយក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ ប្រទេសទាំងពីរបានខិតខំប្រឹងប្រែងដោយ​ឥតឈប់ឈរ​ដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។ ជាពិសេសក្នុងបរិបទនៃការប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និង ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជា​ដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង ប្រទេសទាំងពីរមានសកម្មភាពផ្លាស់ប្តូរជាបន្តបន្ទាប់ដែលរួមចំណែកដល់ជោគជ័យនៃឆ្នាំពិសេសនេះ។

នៅក្នុងសុន្ទរកថារបស់ខ្លួន លោក Jérémy Bacchi ក្នុងជាសមាជិកព្រឹទ្ធសភា និងតំណាងបក្សកុម្មុយនិស្តបារាំង (PCF) បានថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដែលបានបន្សល់ទុកដោយលោកប្រធានហូជីមិញ និងតួនាទីរបស់លោក​ប្រធានហូជីមិញក្នុងការបង្កើតបក្សកុម្មុយនិស្តបារាំង។ លោក Jérémy Bacchi បាននិយាយថា ការរៀបចំកម្មវិធី “រាត្រីវប្បធម៌វៀតណាម” គឺជាសក្ខីភាពមួយនៃទំនាក់ទំនងជិតស្និទ្ធ និងបំណងប្រាថ្នារួមរបស់ភាគីទាំងពីរក្នុងការលើកកម្ពស់វប្បធម៌នៃប្រទេសទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពាណិជ្ជកម្មកសិផលវៀតណាម-កម្ពុជា៖ ការនាំចេញកើនឡើងយ៉ាងខ្លាំង ប៉ុន្តែឱនភាពពាណិជ្ជកម្មនៅតែមានទំហំធំ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បង្ហាញបញ្ហា
សំណើរបង្រៀនភាសាខ្មែរ ថៃ ឥណ្ឌូនេស៊ី នៅវិទ្យាល័យ
សម្របសម្រួល និងសម្របសម្រួលការរៀបចំសមាជរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់
ធ្វើឱ្យការទូតរបស់ប្រជាជនហាណូយក្លាយជាចំណុចលេចធ្លោរបស់ជាតិ
កម្ពុជាស្នើបើកជើងហោះហើរបន្ថែមទៅកាន់វៀតណាមដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍