Trending now

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ (ADMM+)៖ បណ្តាប្រទេសអាស៊ានជំរុញសន្តិភាព វិបុលភាព និងសន្តិសុខក្នុងតំបន់

11:55 | 16/11/2023

នាថ្ងៃ១៥ វិច្ឆិកានេះ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ីអាគ្នេយ៍លើកទី ១៧ (ADMM-១៧), កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ (ADMM+) លើកទី ១០ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតបានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

វៀតណាមឆ្ពោះទៅប្រទេសឌីជីថលប្រកបដោយស្ថិរភាព និង​វិបុលភាព វៀតណាមឆ្ពោះទៅប្រទេសឌីជីថលប្រកបដោយស្ថិរភាព និង​វិបុលភាព
ក្រសួងការពារប្រទេសវៀតណាម ចុះត្រួតពិនិត្យសកម្មភាពហ្វឹកហាត់លើការរក្សាសន្តិភាព ក្នុងក្របខណ្ឌ ADMM+ ក្រសួងការពារប្រទេសវៀតណាម ចុះត្រួតពិនិត្យសកម្មភាពហ្វឹកហាត់លើការរក្សាសន្តិភាព ក្នុងក្របខណ្ឌ ADMM+
ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៧ (ADMM) (រូបថត៖ TTXVN)
ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៧ (ADMM) (រូបថត៖ TTXVN)

កិច្ចប្រជុំ ADMM-១៧ បានស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) និងបានអនុម័តផែនការសកម្មភាពរបស់ ADMM សម្រាប់ដំណាក់កាល ២០២៣-២០២៦។ កិច្ចប្រជុំក៏បានអនុម័តលើឯកសារ/គំនិតផ្តួចផ្តើមថ្មីនៅក្នុង ADMM ផងដែរ។

ជាពិសេស កិច្ចប្រជុំបានអនុម័តលើ “សេចក្តីថ្លែងការណ៍រួមទីក្រុងហ្សាកាតា នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដើម្បីសន្តិភាព វិបុលភាព និងសន្តិសុខ”។ សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាពក្នុងតំបន់ និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; អនុវត្តវិធានការដោះស្រាយជម្លោះដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ជាមួយគ្នានោះ ចាំបាច់ត្រូវសម្រេចឲ្យបានឆាប់ៗ នូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ ១៩៨២ ខណៈកំពុងអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។

គណៈប្រតិភូវៀតណាមដឹកនាំដោយនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញចូលរួមកិច្ចប្រជុំលើកនេះ សំដៅបន្តអះអាងនូវតួនាទីរបស់វៀតណាមក្នុងនាមជាសមាជិកសកម្ម មានទំនួលខុសត្រូវក្នុងអាស៊ាននិយាយរួម ហើយក្នុងកិច្ចសហប្រតិបត្តិការការពារជាតិ-យោធាអាស៊ាននិយាយដោយឡែក ក៏ដូចជារវាងអាស៊ាន និងដៃគូនានា ឱ្យកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)