Trending now

ក្រសួងការពារប្រទេសវៀតណាម ចុះត្រួតពិនិត្យសកម្មភាពហ្វឹកហាត់លើការរក្សាសន្តិភាព ក្នុងក្របខណ្ឌ ADMM+

19:16 | 18/09/2023

នាថ្ងៃទី ១៦ កញ្ញា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានដឹកនាំក្រុមការងារនៃក្រសួងការពារប្រទេសចុះត្រួតពិនិត្យសកម្មភាពហ្វឹកហាត់ និងធ្វើលំហាត់សម ក្នុងក្របខ័ណ្ឌកម្មវិធីវាយតម្លៃសមត្ថភាព (CEPPP)សម្រាប់កងកម្លាំងត្រៀមចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្រុមអ្នកជំនាញការរក្សាសន្តិភាពវដ្តទី៤ (២០២១-២០២៣) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក(ADMM+)។

ក្រសួងការពារប្រទេសវៀតណាម​ តំបន់លេខ ៥ នៃកងទ័ពជើងទឹកវៀតណាមផ្ដល់ឧបករណ៍ភស្តុភារដល់កងយោធពលខេមរភូមិន្ទ ក្រសួងការពារប្រទេសវៀតណាម​ តំបន់លេខ ៥ នៃកងទ័ពជើងទឹកវៀតណាមផ្ដល់ឧបករណ៍ភស្តុភារដល់កងយោធពលខេមរភូមិន្ទ
វៀតណាមគាំទ្រកម្ពុជាទទួលតួនាទីជាប្រធាន ADMM និង ADMM+ ប្រកបដោយជោគជ័យ វៀតណាមគាំទ្រកម្ពុជាទទួលតួនាទីជាប្រធាន ADMM និង ADMM+ ប្រកបដោយជោគជ័យ
ក្រសួងការពារប្រទេសវៀតណាម ចុះត្រួតពិនិត្យសកម្មភាពហ្វឹកហាត់លើការរក្សាសន្តិភាព ក្នុងក្របខណ្ឌ ADMM+
ក្រសួងការពារប្រទេសវៀតណាម ចុះត្រួតពិនិត្យសកម្មភាពហ្វឹកហាត់លើការរក្សាសន្តិភាព ក្នុងក្របខណ្ឌ ADMM+

អញ្ជើញចូលរួមមានលោកស្រី Matsuzawa Tomoko ប្រធានក្រុមអ្នកជំនាញរក្សាសន្តិភាពជប៉ុន ជាសហប្រធាននៃក្រុមអ្នកជំនាញរក្សាសន្តិភាពវដ្តទី៤។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានចុះត្រួតពិនិត្យកន្លែងហ្វឹកហាត់នៅកងវរសេនាតូចលេខ៣១ កងពលតូចលេខ២៨ ប្រភេទទ័ពការពារដែនអាកាស និងទ័ពអាកាស។ អញ្ជើញចុះសួរសុខទុក្ខអ្នកជំនាញ និងគ្រូបង្រៀនជប៉ុនដែលកំពុងបង្វឹកបង្ហាត់ និងបង្រៀន នៅទីលានហ្វឹកហាត់រៀបចំសម្រាប់ដំណាក់កាលធ្វើលំហាត់សមរួមបញ្ចូលគ្នារវាងកម្លាំងទាំងបីរួមមានកម្លាំងសង្កេតការណ៍យោធា កម្លាំងទ័ពជាង និងកម្លាំងពេទ្យយោធា។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានទៅសួរសុខទុក្ខ និងត្រួតពិនិត្យថ្នាក់រៀនទ្រឹស្តី និងអនុវត្តជាក់ស្តែងរបស់អ្នកសង្កេតការណ៍យោធា និងពេទ្យយោធា និងបន្ទប់គ្រប់គ្រងលំហាត់សមនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ៤។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ស្ថាប័ន និងអង្គភាពក្នុងដំណាក់កាលរៀបចំ និង ៣ ថ្ងៃដំបូងនៃវគ្គបណ្តុះបណ្តាលទ្រឹស្តី និងការអនុវត្តជំនាញ។ លោកអះអាងថា ពិធីបើក CEPPP នាថ្ងៃទី ១៣ ខែកញ្ញា បានប្រព្រឹត្តទៅដោយជោគជ័យ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ចំពោះប្រទេសចូលរួម និងមិត្តអន្តរជាតិ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា