Trending now

វិទ្យាស្ថានការពារព្រំដែនវៀតណាមបើកវគ្គបណ្ដុះបណ្ដាលគ្រប់គ្រងព្រំដែនថ្នាក់ខេត្ត និងគ្រូបង្រៀនការពារព្រំដែនសម្រាប់កងយោធ ពលខេមរភូមិន្ទ

09:16 | 25/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី២៣ ខែតុលា វិទ្យាស្ថានការពារព្រំដែន បានបើកវគ្គបណ្ដុះបណ្ដាលគ្រប់គ្រងព្រំដែនថ្នាក់ខេត្ត និងគ្រូបង្រៀនការពារព្រំដែនសម្រាប់កងយោធពលខេមរភូមិន្ទឆ្នាំ២០២៣។ លោកវរសេនីយ៍ឯក Nguyen Xuan Bac នាយករងទទួលបន្ទុកជានាយកវិទ្យាស្ថានការពារព្រំដែនបានធ្វើជាអធិបតីក្នុងពិធីបើក។

រឹតបន្តឹងចំណងមិត្តភាពវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា រឹតបន្តឹងចំណងមិត្តភាពវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា
មហាសន្និបាតតំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជា Chua Thap លើកទី២ អាណត្តិឆ្នាំ២០២៣-២០២៨ មហាសន្និបាតតំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជា Chua Thap លើកទី២ អាណត្តិឆ្នាំ២០២៣-២០២៨
លោកវរសេនីយ៍ឯក Nguyen Xuan Bac ជូនផ្កាដល់តំណាងសិក្ខាកាម
លោកវរសេនីយ៍ឯក Nguyen Xuan Bac ជូនផ្កាដល់តំណាងសិក្ខាកាម

បន្ទាប់ពីទទួលភារកិច្ច វិទ្យាស្ថានការពារព្រំដែនបានរៀបចំនូវខ្លឹមសារកម្មវិធីសិក្សា និងឯកសារសម្រាប់បំរើការបង្រៀន និងស្រាវជ្រាវ ព្រមទាំងធានាបានល្អបំផុតនូវសម្ភារៈបរិក្ខារ និងលក្ខខណ្ឌសម្រាប់ការស្នាក់នៅ និងការសិក្សាដល់សិក្ខាកាម។ វិទ្យាស្ថានការពារព្រំដែនបានរៀបចំស្វាគមន៍សិក្ខាកាម ២៤ នាក់ មកសិក្សា ២ វគ្គនៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣។

ថ្លែងមតិក្នុងពិធីបើកវគ្គ លោកវរសេនីយ៍ឯក Nguyen Xuan Bac មានបំណងចង់ឲ្យសិក្ខាកាមត្រូវមានការតាំងចិត្តខ្ពស់ និងស្មារតីទទួលខុសត្រូវខ្ពស់ គោរពតាមបទប្បញ្ញត្តិនៃវគ្គបណ្ដុះបណ្ដាល និងចំណាយពេលវេលាជាច្រើនសម្រាប់ការស្រាវជ្រាវ សិក្សា និងទទួលបានចំណេះដឹង។ ទន្ទឹមនឹងនោះ បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមនឹងប្រើប្រាស់ចំណេះដឹងដែលបានសិក្សាដើម្បីបំពេញការងារនៅស្ថាប័ននិងអង្គភាព។

វគ្គបណ្ដុះបណ្ដាលគ្រប់គ្រងព្រំដែនថ្នាក់ខេត្ត និងគ្រូបង្រៀនការពារព្រំដែនសម្រាប់កងយោធពលខេមរភូមិន្ទ នឹងប្រព្រឹត្ដទៅក្នុង​រយៈពេល ៦ ខែ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការ Zhi Shan Foundation ប្រគល់ទូសៀវភៅចំនួន ២៦១ ទូ នៅខេត្ត Nghe An
ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី៖ បណ្តាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម
ការគាំទ្ររហូតដល់ ១ ប៊ីលានដុង/ឆ្នាំ សម្រាប់និស្សិតបណ្ឌិតឆ្នើម
ការអនុវត្តលក្ខន្តិកៈគំរូថ្មីសម្រាប់មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់ពីថ្ងៃទី ១៦ ខែមេសា
ស្នាមរបាយវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ក្នុងដំណើរ "រស់ឡើងវិញ" នៃអណ្តូងប្រេង Dai Hung