Trending now
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ៖

ក្រសួងការពារប្រទេសវៀតណាម ជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ជម្រុញឲ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ កាន់តែរឹងមាំថែមទៀត

10:04 | 18/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី១៧ ខែតុលា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម។

សម្រេច​បានជិត ​៥ ​ពាន់លាន​ដុល្លារអាមេរិកក្នុងរយៈពេល ៩ ខែកន្លងទៅ សម្រេច​បានជិត ​៥ ​ពាន់លាន​ដុល្លារអាមេរិកក្នុងរយៈពេល ៩ ខែកន្លងទៅ
ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងវៀតណាម-កម្ពុជា ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងវៀតណាម-កម្ពុជា
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ និងពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរជាយូរអង្វែងជាមួយកម្ពុជា។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនានារសៀលថ្ងៃដដែលរវាងលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ជាមួយលោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃថា នាពេលកន្លងមក ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងរក្សាឲ្យបានល្អនូវកិច្ចសហប្រតិបត្តិការ ផ្តោតលើការស្វែងរកវិធានការថ្មី ជាក់ស្តែង និងមានប្រសិទ្ធភាព រួមចំណែកលើកកំពស់តួនាទីនៃវិស័យការពារជាតិក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមចំណែករក្សាសន្តិសុខនយោបាយ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កសាង និងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនីមួយៗ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ក្រសួងការពារប្រទេសវៀតណាម ជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ជម្រុញឲ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ កាន់តែរឹងមាំថែមទៀត។

លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ដែលតែងតែផ្តល់ជំនួយដ៏ធំធេងដល់កម្ពុជា។ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាម រួមទាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២២ ហើយបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា និងកងយោធពលខេមរភូមិន្ទនឹងបន្តជួយឧបត្ថម្ភសកម្មភាពរៀបចំដោយវៀតណាមនាពេលខាងមុខ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស