Trending now

ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងវៀតណាម-កម្ពុជា

18:14 | 11/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី១០ ខែតុលា គណៈប្រតិភូស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម ដឹកនាំដោយលោក ច័ន្ទ សូរិកាន អគ្គកុងស៊ុលបានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៩។ លោកឧត្តមសេនីយ៍ត្រី Nguyen Van Tien មេបញ្ជាការរងយោធភូមិភាគទី៩ បានទទួលជួបគណៈប្រតិភូ។

សម្ព័ន្ធអង្គការមិត្តភាព និងសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Binh Duong វិលត្រលប់ទៅប្រភពដើម សម្ព័ន្ធអង្គការមិត្តភាព និងសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Binh Duong វិលត្រលប់ទៅប្រភពដើម
សមាគមមិត្តភាពវៀតណាម-កម្ពុជានៅខេត្ត Phu Tho ៖ ពង្រីកការផ្លាស់ប្តូរ និងទំនាក់ទំនងជាមួយខេត្ត-ក្រុងមួយចំនួនរបស់កម្ពុជា សមាគមមិត្តភាពវៀតណាម-កម្ពុជានៅខេត្ត Phu Tho ៖ ពង្រីកការផ្លាស់ប្តូរ និងទំនាក់ទំនងជាមួយខេត្ត-ក្រុងមួយចំនួនរបស់កម្ពុជា
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៩ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៩ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា

នៅក្នុងជំនួប តាងនាមស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ លោក ច័ន្ទ សូរិកាន បានថ្លែងអំណរគុណចំពោះការទទួលយ៉ាងឱឡារិករបស់បញ្ជាការដ្ឋានយោធភូមិភាគទី៩។ លោកបានបញ្ជាក់ថា ក្នុងតួនាទីជាអគ្គកុងស៊ុល លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងស្មារតីអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង។

លោកឧត្តមសេនីយ៍ត្រី Nguyen Van Tien សម្តែងនូវក្តីរីករាយដោយបានទទួលជួបគណៈប្រតិភូ និងអបអរសាទរព្រះរាជាណាចក្រកម្ពុជាក្នុងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ប្រកបដោយជោគជ័យ។ លោកឧត្តមសេនីយ៍ត្រី Nguyen Van Tien សង្ឃឹមថា ទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រជាជាតិទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរត្រូវបានរក្សា និងពូនជ្រំជាប្រចាំ និងជូនពរឲ្យកម្ពុជាមានការអភិវឌ្ឍ រីកចម្រើន និងសុភមង្គលជានិច្ច៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)