Trending now

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទទួលជួបលោក ប្រាក់ សុខុន ប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា

09:08 | 17/10/2023 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី ១៦ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក ប្រាក់ សុខុន ប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh​​​ អញ្ជើញទទួលជួប​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh​​​ អញ្ជើញទទួលជួប​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខ
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួប​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួប​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក ប្រាក់ សុខុន។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក ប្រាក់ សុខុន។

នាយករដ្ឋមន្ត្រីវៀតណាមបានស្នើថា ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ តភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ ជំរុញឧត្តមភាព បំពេញគ្នាទៅវិញទៅមកអំពីវត្ថុធាតុដើម ទីផ្សារ...; ផ្លាស់ប្តូរបទពិសោធន៍ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួនដោយផ្សារភ្ជាប់នឹងការធ្វើសមាហរណកម្មអន្តរជាតិដ៏ស៊ីជម្រៅ ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព; បង្កើតលក្ខខណ្ឌសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីសហប្រតិបត្តិការវិនិយោគ ប្រតិបត្តិការដោយស្ថិរភាពនិងយូរអង្វែងនៅក្នុងប្រទេសនីមួយៗ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យកម្ពុជាបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់សហគមន៍ជនវៀតណាមនៅកម្ពុជាក្នុងការធ្វើអាជីវកម្ម និងការរស់នៅ។

ចំណែកឯលោក ប្រាក់ សុខុន បានប្រកាសពីកម្មវិធី និងលទ្ធផលនៃដំណើរទស្សនកិច្ចការងារនៅវៀតណាម។ លោក ប្រាក់ សុខុន បានបញ្ជាក់ថា ភាគីកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់នាំទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងយូរអង្វែងរវាងវៀតណាម និងកម្ពុជា ឡើងដល់កម្ពស់ថ្មី; លោកបានអះអាងថា នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ជាពិសេសលើវិស័យដែលនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានធ្វើអត្ថាធិប្បាយ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បដិវត្តន៍ខែសីហា និងការប្រកាសឯករាជ្យ គឺជាចំណុចចាប់ផ្តើមសម្រាប់វៀតណាមថ្មី
មិត្តចិនចែករំលែកអនុស្សាវរីយ៍ និងអារម្មណ៍ក្នុងឱកាសទិវាបុណ្យជាតិវៀតណាមលើកទី៨០
កូន​ស្រី​ចិញ្ចឹម​របស់​ពូ Ho ចែករំលែក​អំពី​ការ​អភិវឌ្ឍ​ដ៏​អស្ចារ្យ​របស់​វៀតណាម
អភិបាលក្រុង Saint Petersburg (រុស្ស៊ី) អបអរសាទរទិវាបុណ្យជាតិវៀតណាម ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីនៃទំនាក់ទំនងការទូតរបស់ប្រជាជន
លោក Boviengkham Vongdara៖ ខ្ញុំ​ស្ងើច​សរសើរ​ចំពោះ​ការ​រីកចម្រើន និង​សាមគ្គីភាព​របស់​វៀតណាម