Trending now

សហគមន៍អន្តរជាតិវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមក្នុងសកម្មភាពរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ

09:00 | 13/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

នៅថ្ងៃទី ៩ និង ១០ ខែតុលា នៅទីស្នាក់ការកណ្តាល នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) នៅទីក្រុងប៉ារីស (ប្រទេសបារាំង) សម័យប្រជុំពេញអង្គនៃសម័យប្រជុំលើកទី ២១៧ នៃក្រុមប្រឹក្សាប្រតិបត្តិអង្គការយូណេស្កូបានប្រព្រឹត្តទៅដោយមានការចូលរួមពីប្រទេសសមាជិកចំនួន ៥៨ និង ប្រទេសសង្កេតការណ៍ជាង ១០០ ។

កវី Nguyen Quang Thieu បានទទួលមេដាយវប្បធម៌ វិទ្យាសាស្ត្រ និងសិល្បៈថ្នាក់លេខ ១ពីរដ្ឋប៉ាឡេស្ទីន កវី Nguyen Quang Thieu បានទទួលមេដាយវប្បធម៌ វិទ្យាសាស្ត្រ និងសិល្បៈថ្នាក់លេខ ១ពីរដ្ឋប៉ាឡេស្ទីន
កិច្ចប្រជុំលើកទី២០ នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស កិច្ចប្រជុំលើកទី២០ នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស
សហគមន៍អន្តរជាតិវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមក្នុងសកម្មភាពរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
សហគមន៍អន្តរជាតិវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមក្នុងសកម្មភាពរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ

លោក Nguyen Minh Vu ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានអញ្ជើញ​ចូលរួម និងថ្លែងមតិក្នុងសម័យបើក ព្រមទាំង​​មានកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ UNESCO និងប្រធានគណៈប្រតិភូមកពីប្រទេសជាសមាជិកនានា។ ថ្លែងមតិក្នុងសម័យបើក លោក Nguyen Minh Vu បានអះអាងថា វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្ម មានទំនួលខុសត្រូវ និងអនុវត្តការសន្យាអន្តរជាតិរបស់ខ្លួន ដើម្បីរួមចំណែកយ៉ាងសំខាន់ និងមានប្រសិទ្ធភាពថែមទៀតទៅក្នុងការងារទូទៅរបស់ UNESCO ព្រមទាំង​​សន្យាបន្តសម្របសម្រួល និងអនុវត្តប្រកបដោយជោគជ័យនូវអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការ UNESCO ដំណាក់កាល ២០២១-២០២៥។

ក្នុងជំនួប និងកិច្ចប្រជុំទាំងឡាយ ថ្នាក់ដឹកនាំ UNESCO និងប្រធានគណៈប្រតិភូនៃបណ្ដាប្រទេស បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការល្អរវាងវៀតណាម និង UNESCO និងប្រទេសជាសមាជិកទាំង​ឡាយ​ ព្រមទាំងតួនាទី និងការរួមចំណែកយ៉ាងសំខាន់របស់វៀតណាមក្នុងយន្តការសំខាន់ៗរបស់អង្គការ ហើយទន្ទឹមនឹងនោះផងដែរ សង្ឃឹមថា វៀតណាមនឹងជាប់​ឆ្នោត​​ជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រាប់អាណត្តិ ២០២៣-២០២៧៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដោយយកសុភមង្គលរបស់ប្រជាជនជាគោលដៅ ជាកម្លាំងចលករ និងជារង្វាស់នៃការអភិវឌ្ឍ
រដ្ឋមន្ត្រី Nguyen Manh Hung៖ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ នឹងលើកកម្ពស់ឋានៈរបស់វៀតណាមក្នុងយុគសម័យថ្មី
ទីក្រុងហាណូយ ដែលជារដ្ឋធានី ជាមួយនឹងបេសកកម្មត្រួសត្រាយរបស់ខ្លួន បានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រេចចក្ខុវិស័យនៃសមាជបក្សលើកទី ១៤
ខេត្ត An Giang កំពុងប្រមូលផ្តុំធនធានទាំងអស់ ដោយមានបំណងចង់សម្រេចបានកំណើនទ្វេដងនៅក្នុងយុគសម័យថ្មី
ខេត្ត និងក្រុងចំនួនប្រាំពីរនៅភាគខាងត្បូងកំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ដោយទូកឆ្លងកាត់ព្រំដែន និងប្រយុទ្ធប្រឆាំងនឹ