Trending now
ទីក្រុង Da Nang៖

វៀតណាមផ្តល់អាទិភាពដល់ការអភិវឌ្ឍឧស្សាហកម្មរចនានិងផលិតមីក្រូឈីប

18:29 | 11/10/2023 យោងតាមវិទ្យុសំលេងវៀតណាម

ទីក្រុង Da Nang គឺជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលទាំងបីនៃឧស្សាហកម្មមីក្រូឈីបពាក់កណ្ដាលចម្លង (semiconductor) នៅក្នុងប្រទេសវៀតណាម ដូច្នេះ តម្រូវការធនធាន មនុស្សក្នុងវិស័យនេះគឺធំណាស់។

ប្រាសាទ​ចាម​មាន​អាយុ​ជាង​មួយ​ពាន់​ឆ្នាំ​ដែល​តុបតែង​ដោយ​ថ្ម និង​សេរ៉ាមិច អ្នក​រាល់​គ្នា​ដែល​មក​ Nha Trang ត្រូវ​ទៅ​ទស្សនា ប្រាសាទ​ចាម​មាន​អាយុ​ជាង​មួយ​ពាន់​ឆ្នាំ​ដែល​តុបតែង​ដោយ​ថ្ម និង​សេរ៉ាមិច អ្នក​រាល់​គ្នា​ដែល​មក​ Nha Trang ត្រូវ​ទៅ​ទស្សនា
បន្ទាប់ពីព្រះច័ន្ទពេញបូណ៌មីនៃពិធីបុណ្យពាក់កណ្តាលសរទរដូវមក ហង្ស ម៉ា កាន់តែភ្លឺជាមួយនឹងពណ៌ Halloween បន្ទាប់ពីព្រះច័ន្ទពេញបូណ៌មីនៃពិធីបុណ្យពាក់កណ្តាលសរទរដូវមក ហង្ស ម៉ា កាន់តែភ្លឺជាមួយនឹងពណ៌ Halloween
វៀតណាមផ្តល់អាទិភាពដល់ការអភិវឌ្ឍឧស្សាហកម្មរចនានិងផលិតមីក្រូឈីប
វៀតណាមផ្តល់អាទិភាពដល់ការអភិវឌ្ឍឧស្សាហកម្មរចនានិងផលិតមីក្រូឈីប

នេះគឺជាបញ្ហាដែលត្រូវបានលើកឡើងនៅក្នុងសិក្ខា សាលា "ការអភិវឌ្ឍធនធានមនុស្សដើម្បីបម្រើឧស្សាហកម្មបន្ទះឈីបពាក់កណ្ដាល ចម្លង; បញ្ហាប្រឈមចំពោះទីក្រុង Da Nang” ដែលរៀបចំដោយគណៈកម្មាធិការ ប្រជាជនទីក្រុង Da Nang កាលពីថ្ងៃទី ១០ តុលា។ ថ្លែងមតិក្នុងសិក្ខាសាលា លោក Le Trung Chinh ប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុង Da Nang បានអះអាងថា ការអភិវឌ្ឍឧស្សាហកម្មការរចនានិងផលិតបន្ទះ ឈីប គឺជាវិស័យអាទិភាពរបស់ទីក្រុង។ គោលដៅគឺថានៅឆ្នាំ ២០៣០ សេដ្ឋកិច្ចឌីជី ថលស្រូបយកយ៉ាងហោចណាស់ ៣០% នៃ GRDP របស់ទីក្រុង; មានសហគ្រាស បច្ចេកវិទ្យាឌីជីថលយ៉ាងហោចណាស់ ៨៩៥០ អង្គភាព និងធនធានមនុស្សផ្នែកបច្ចេក វិទ្យាឌីជីថលយ៉ាងហោចណាស់ ១១៥ ពាន់នាក់។ ការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ពាក់កណ្ដាលចម្លងនិងមីក្រូឈីប ជាមួយនឹងរបៀបធ្វើ គោលនយោបាយអ្វីខ្លះដែល ត្រូវការ ពេលវេលា និងផែនទីបង្ហាញផ្លូវ... គឺជាបញ្ហាដែលនៅទីក្រុង Da Nang កំពុង ប្រឈមមុខ៖

“ធនធានមនុស្សមិនត្រឹមតែជាកាលានុវត្តភាពថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្តេជ្ញា ចិត្តដ៏ធំនៃប្រព័ន្ធនយោបាយទាំងមូល នៃសហគមន៍ធុរកិច្ច និងគ្រឹះដ្ឋានបណ្តុះ បណ្តាលដើម្បីមានការផ្លាស់ប្តូរនៅក្នុងវិស័យនានាដែលទីក្រុង Da Nang មានប្រៀប ខ្លាំងជាក់ស្ដែងមួយចំនួន។ ដូច្នេះ ចាំបាច់ត្រូវមានដំណោះស្រាយ និងវិធានការដូចជា៖ បណ្ដុះបណ្ដាលក្រុមវិស្វករដែលមានស្រាប់ មានគោលនយោបាយសម្រាប់និស្សិតរៀន ជំនាញមីក្រូឈីបពាក់កណ្ដាលចម្លងនិងទាក់ទាញអ្នកជំនាញ; វិនិយោគអភិវឌ្ឍន៍អាជី វកម្មមីក្រូឈីបដែលមានស្រាប់មួយចំនួន ផ្សព្វផ្សាយ និងទាក់ទាញអាជីវកម្មធំៗដើម្បីរី កសាយភាយឥទ្ធិពល”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស