Trending now

នគរបាលស្រុក Chau Thanh (ប្រទេសវៀតណាម) ជួបពិភាក្សាការងារជាមួយនគរបាលស្រុកជាប់ព្រំដែននានានៃប្រទេសកម្ពុជា

16:30 | 09/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី៦ ខែតុលា នៅស្រុក Chau Thanh នគរបាលស្រុក បានរៀបចំកិច្ចប្រជុំពិភាក្សាការងាររវាងនគរបាលស្រុក Chau Thanh និងនគរបាលស្រុកចំនួន៣ គឺ ស្រុករំដួល ស្រុករមាសហែក និងស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជំនួបកំពូលរវាងវៀតណាម-កម្ពុជា-ឡាវ៖ ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងបី ជំនួបកំពូលរវាងវៀតណាម-កម្ពុជា-ឡាវ៖ ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងបី
សម្ព័ន្ធអង្គការមិត្តភាព និងសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Binh Duong វិលត្រលប់ទៅប្រភពដើម សម្ព័ន្ធអង្គការមិត្តភាព និងសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Binh Duong វិលត្រលប់ទៅប្រភពដើម
នគរបាលស្រុក Chau Thanh (ប្រទេសវៀតណាម) ជួបពិភាក្សាការងារជាមួយនគរបាលស្រុកជាប់ព្រំដែននានានៃប្រទេសកម្ពុជា
នគរបាលស្រុក Chau Thanh (ប្រទេសវៀតណាម) ជួបពិភាក្សាការងារជាមួយនគរបាលស្រុកជាប់ព្រំដែននានានៃប្រទេសកម្ពុជា

នៅក្នុងកិច្ចប្រជុំនេះ នគរបាលស្រុក Chau Thanh និងនគរបាលនៃស្រុកជាប់ព្រំដែនចំនួនបីនេះ បានពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅព្រំដែន។ នាពេលថ្មីៗនេះ ស្ថានការណ៍សណ្តាប់ធ្នាប់សង្គមនៅតាមព្រំដែនមានស្ថិរភាព ហើយភាគីទាំងពីរបានសហការគ្នាយ៉ាងល្អក្នុងការទប់ស្កាត់បទល្មើស។ ប្រជាពលរដ្ឋទាំងសងខាងឆ្លងកាត់ព្រំដែនបានគោរពបទបញ្ញត្តិព្រំដែន ហើយមិនមានករណីស្មុគ្រស្មាញទាក់ទងនឹងឧក្រិដ្ឋកម្មនៅតាមព្រំដែនទេ។

ទោះជាយ៉ាងនេះក្តី នៅមានករណីមួយចំនួនពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សង្គម ដូចជា៖ ការឆ្លងដែនខុសច្បាប់ ការទិញ លក់ និងដឹកជញ្ជូនទំនិញរត់ពន្ទ ករណីនេះត្រូវបានអាជ្ញាធរស្រុក Chau Thanh ចាត់ការហើយ។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោកវរសេនីយ៍ឯកបំរុង Nguyen Van Cam ប្រធាននគរបាលស្រុក Chau Thanh បានស្នើឱ្យកងកម្លាំងនគរបាលទាំងសងខាងបន្តអនុវត្តឱ្យបានល្អប្រសើរនូវខ្លឹមសារនៃផែនការសម្របសម្រួលក្នុងការទប់ស្កាត់ និងប្រឆាំងបទល្មើស និងការពារសន្តិសុខ សណ្តាប់ធ្នាប់តំបន់ព្រំដែន;ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ និងឧក្រិដ្ឋកម្មឆ្លងដែន ផ្លាស់ប្តូរព័ត៌មានជាប្រចាំ និងសហការដោះស្រាយបញ្ហាដែលកំពុងកើតមានដោយ សន្តិវិធីនិងមិត្តភាព។

ក្នុងឱកាសនេះ នគរបាលស្រុក Chau Thanh និងនគរបាលស្រុកជាប់ព្រំដែនទាំង៣បានប្រគល់អំណោយជូនគ្នាទៅវិញទៅមក ដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការមិត្តភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី