លោក Nguyen Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប៉ូឡូញ បានទៅទស្សនាស្តង់របស់ Viettel នៅ MSPO 2023 (ពិព័រណ៍ឧស្សាហកម្មការពារជាតិអន្តរជាតិ២០២៣ នៅប្រទេសប៉ូឡូញ) ហើយសម្តែងនូវសេចក្តីរីករាយចំពោះសមត្ថភាពឧស្សាហកម្មការពារជាតិរបស់ Viettel និយាយដោយឡែក និងវៀតណាមនិយាយរួម។ យោងតាមលោកឯកអគ្គរដ្ឋទូត Nguyen Hung មតិសាធារណៈនៅប៉ូឡូញមានការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ Viettel ក្នុងវិស័យឧស្សាហកម្មការពារជាតិ។
![]() |
![]() |
![]() |
លោក Nguyen Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប៉ូឡូញ |
អ្នកយកព័ត៌មាន៖ សូមលោកឯកអគ្គរដ្ឋទូតឲ្យដឹងអំពីចំណាប់អារម្មណ៍របស់លោកនៅពេលទៅទស្សនាស្តង់របស់ Viettel នៅ MSPO 2023?
លោកឯកអគ្គរដ្ឋទូត Nguyen Hung៖ ខ្ញុំរីករាយណាស់ដោយបានឃើញក្រុមហ៊ុន Viettel ដែលជាសហគ្រាសវៀតណាមចូលរួម MSPO 2023។ នេះជាការតាំងពិព័រណ៍ខ្នាតធំទីបីក្នុងចំណោមពិព័រណ៍ឧស្សាហកម្មការពារជាតិនៅអឺរ៉ុប។ បន្ទាប់ពីទស្សនារួច ខ្ញុំបានវាយតម្លៃថា Viettel បង្ហាញផលិតផលមានលក្ខណៈប្រកួតប្រជែងជាច្រើននៅក្នុងទីផ្សារអឺរ៉ុប។ នេះជាការលើកទឹកចិត្តខ្លាំងណាស់ ព្រោះវៀតណាមអាចបញ្ជាក់ពីសមត្ថភាពរបស់ខ្លួនក្នុងការធ្វើជាម្ចាស់លើបច្ចេកវិទ្យាយោធា។ ខ្ញុំសង្ឃឹមថា តាមរយៈការតាំងពិព័រណ៌លើកនេះ Viettel នឹងមានទិសដៅសមស្រប ដោយធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់តម្លៃនៃឧស្សាហកម្មការពារជាតិនៅក្នុងទីផ្សារអឺរ៉ុប។
អ្នកយកព័ត៌មាន៖ បើយោងតាមលោកឯកអគ្គរដ្ឋទូត តើការចូលរួមរបស់ Viettel ក្នុង MSPO 2023 មានន័យយ៉ាងណាចំពោះ Viettel និយាយដោយឡែក និងវៀតណាមនិយាយរួមក្នុងវិស័យឧស្សាហកម្មការពារជាតិ?
លោកឯកអគ្គរដ្ឋទូត Nguyen Hung៖ អតិថិជនប៉ូឡូញ និងអន្តរជាតិជាច្រើន មានការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ Viettel ក្នុងវិស័យឧស្សាហកម្មការពារជាតិ។ Viettel ពិតជាមានភាពរហ័សរហួនក្នុងការចាប់យកបច្ចេកវិទ្យាថ្មី ដើម្បីប្រែក្លាយវាទៅជាផលិតផលមានលក្ខណៈប្រកួតប្រជែង។ ខ្ញុំជឿជាក់ថា តាមរយៈការពង្រីកបណ្តាញអតិថិជនក្នុងវិស័យការពារជាតិ Viettel នឹងមានអតិថិជនកាន់តែច្រើន ដើម្បីអភិវឌ្ឍផលិតផលថ្មីៗ និងមានលក្ខណៈប្រកួតប្រជែងជាងនេះទៅទៀត។ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងទូលំទូលាយ Viettel នឹងមានធនធាន និងសមត្ថភាពបន្ថែមទៀតក្នុងការអភិវឌ្ឍផលិតផលការពារជាតិដែលសមស្របនឹងតម្រូវការដែលមិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងសម្រាប់ទីផ្សារអន្តរជាតិទៀតផង។
អ្នកយកព័ត៌មាន៖ តើអ្វីជាចំណាប់អារម្មណ៍របស់លោកឯកអគ្គរដ្ឋទូតនៅពេលទស្សនាស្តង់ Viettel?
លោកឯកអគ្គរដ្ឋទូត Nguyen Hung៖ ថ្វីត្បិតតែចូលរួមជាលើកដំបូងក៏ដោយ ក៏ Viettel មានទីតាំងដ៏ស្អាតនៅតំបន់តាំងពិព័រណ៌។ ខ្ញុំសង្ឃឹមថា តាមរយៈការចូលរួមរបស់ Viettel អតិថិជនអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុបនឹងមានការយល់ឃើញថ្មីអំពីសមត្ថភាពរបស់ Viettel និយាយដោយឡែក និងវៀតណាមនិយាយរួមក្នុងវិស័យឧស្សាហកម្មការពារជាតិ។ ខ្ញុំសង្ឃឹមថានៅក្នុងពិព័រណ៍នាពេលខាងមុខ Viettel នឹងមានកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។ យើងសូមជូនពរ Viettel ទទួលបានជោគជ័យលើទីផ្សារអឺរ៉ុប ជាពិសេសជាមួយប៉ូឡូញ ដែលជាដៃគូប្រពៃណីរបស់វៀតណាម ជាប្រទេសដែលមានក្តីស្រលាញ់ជាច្រើនចំពោះវៀតណាម៕
អ្នកយកព័ត៌មាន៖ សូមអំណរគុណលោកឯកអគ្គរដ្ឋទូត!
មតិពីមិត្តអ្នកអាន