Trending now

ធនាគារពិភពលោកព្យាករណ៍ថាអត្រា​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុបរបស់វៀតណាមនឹងកើនឡើង ៤,៧% ក្នុងឆ្នាំនេះ

10:20 | 03/10/2023 យោងតាមវិទ្យុសំលេងវៀតណាម

យោងតាម WB សេដ្ឋកិច្ចវៀតណាមត្រូវប្រឈមមុខនឹងហានិភ័យដែលទាក់ទង នឹងកំណើនទាបជាងការរំពឹងទុកនៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍ និងប្រទេសចិន; តម្រូវការខាងក្រៅសម្រាប់ផលិតផលនាំចេញរបស់វៀតណាមបានធ្លាក់ចុះ ដែលប៉ះ ពាល់ដល់កំណើន។

ប្លុក stalactite ដែល​មាន​លក្ខណៈ​ប្លែក​ពី​គេ​ក្នុង​រូងភ្នំ​ថ្មី​ក្នុង​ខេត្ត Quang Binh ប្លុក stalactite ដែល​មាន​លក្ខណៈ​ប្លែក​ពី​គេ​ក្នុង​រូងភ្នំ​ថ្មី​ក្នុង​ខេត្ត Quang Binh
កម្រង​រូបថត​ពណ៌​ប្លែក​ពី​គេ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ក្នុង​ទីក្រុង Saigon (វៀតណាម) ឆ្នាំ ១៩៦៧ កម្រង​រូបថត​ពណ៌​ប្លែក​ពី​គេ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ក្នុង​ទីក្រុង Saigon (វៀតណាម) ឆ្នាំ ១៩៦៧
ធនាគារពិភពលោកព្យាករណ៍ថាអត្រា​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុបរបស់វៀតណាមនឹងកើនឡើង ៤,៧% ក្នុងឆ្នាំនេះ
ធនាគារពិភពលោកព្យាករណ៍ថាអត្រា​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុបរបស់វៀតណាមនឹងកើនឡើង ៤,៧% ក្នុងឆ្នាំនេះ

នៅក្នុងរបាយការណ៍ដែលបានប្រកាសនៅថ្ងៃទី ២ ខែតុលា ធនាគារពិភពលោក (WB) បានព្យាករណ៍ថា វៀតណាមនឹងសម្រេចបានកំណើន ៤,៧% ក្នុងឆ្នាំ ២០២៣។ ក៏យោងតាមធនាគារពិភពលោកដែរ អត្រានៃភាពក្រីក្រគ្រោងនឹងថយចុះពី ៣,២% កាលពីឆ្នាំមុនមក ៣% នៅឆ្នាំនេះ។

យោងតាម WB សេដ្ឋកិច្ចវៀតណាមត្រូវប្រឈមមុខនឹងហានិភ័យដែលទាក់ទង នឹងកំណើនទាបជាងការរំពឹងទុកនៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍ និងប្រទេសចិន; តម្រូវការខាងក្រៅសម្រាប់ផលិតផលនាំចេញរបស់វៀតណាមបានធ្លាក់ចុះ ដែលប៉ះ ពាល់ដល់កំណើន។ ទន្ទឹមនឹងនេះ តម្រូវការក្នុងស្រុកក៏នៅឈរទ្រឹងផងដែរ ប៉ុន្តែតាមការ គ្រោងទុក នៅតែជាកម្លាំងចលករស្នូលសម្រាប់កំណើន។

ក្នុងរយៈពេលវែង វៀតណាមត្រូវបានគេរំពឹងថា នឹងក្លាយទៅជាប្រទេសដែល មានចំណូលខ្ពស់នៅឆ្នាំ២០៤៥។ ដើម្បីសម្រេចបាននូវគោលដៅនោះ ធនាគារពិភពលោកបានផ្តល់អនុសាសន៍ថា វៀតណាមចាំបាច់ត្រូវលើកកំពស់ផលិតភាពតាមរយៈ ការកែលម្អមូលដ្ឋានគ្រឹះនៃវិស័យហិរញ្ញវត្ថុ ដោះស្រាយភាពជាប់គាំងទាក់ទងនឹង ស្ថាប័ន ក្នុងវិស័យវិនិយោគសាធារណៈដើម្បីជំនះពុះពារលើបញ្ហាកង្វះខាតហេដ្ឋារចនា សម្ព័ន្ធ។ ទន្ទឹមនឹងនេះ បង្កើតបរិយាកាសអំណោយផលដើម្បីឲ្យវិស័យឯកជនក្នុងស្រុក ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ហើយដោះស្រាយហានិភ័យនៃការប្រែប្រួល អាកាសធាតុ និងនិរន្តរភាពបរិស្ថានផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា