Trending now

ភាពយន្តវៀតណាមចូលរួម Oscar ឆ្នាំ ២០២៤

10:16 | 03/10/2023 យោងតាមវិទ្យុសំលេងវៀតណាម

" Glorious Ashes " ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាជាតិជាខ្សែភាពយន្តតំណាងឱ្យ វៀតណាមចូលរួមពានរង្វាន់ប្រភេទភាពយន្តអន្តរជាតិនៅឯកម្មវិធី Oscar លើកទី ៩៦ ដែលប្រព្រឹត្តទៅនៅឆ្នាំក្រោយនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។

ដើរសម្រាប់យកុមារវៀតណាមនៅបារាំង ដើរសម្រាប់យកុមារវៀតណាមនៅបារាំង
ពង្រឹងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ដីសណ្ដទន្លេមេគង្គ ពង្រឹងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ដីសណ្ដទន្លេមេគង្គ
ភាពយន្តវៀតណាមចូលរួម Oscar ឆ្នាំ ២០២៤
" Glorious Ashes " តំណាងឱ្យភាពយន្តវៀតណាមចូលរួម Oscar ឆ្នាំ ២០២៤

Glorious Ashes គឺជាស្នាដៃរបស់អ្នកនិពន្ធ Nguyen Ngoc Tu។ ស្នាដៃបាននិទានរឿងរ៉ាវរបស់នារីបីនាក់ដែលមានសាច់រឿងផ្សេងៗគ្នា សម្តែងដោយ Bao Ngoc Doling, Phuong Anh Dao និងសិល្បការិនីឆ្នើម Hanh Thuy ។ ខ្សែភាពយន្តនេះត្រូវបានចាត់ទុកថាមានភាពស៊ីជម្រៅអំពីស្ថានភាពរបស់មនុស្ស។ អ្នកដឹកនាំរឿង Bui Thac Chuyen បានចំណាយពេល ២ ឆ្នាំដើម្បីផលិតរឿង " Glorious Ashes " ។

មុនពេលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ Oscar " Glorious Ashes " បានឈ្នះរង្វាន់ជើងឯក - Montgolfière d'or (Golden Balloon) - នៅមហោស្រពភាពយន្តបីទ្វីបនៅចុងខែវិច្ឆិកា ឆ្នាំ ២០២២ នៅប្រទេសបារាំង។ នៅដើមខែកញ្ញា ភាពយន្តនេះបានបន្តឈ្នះពានរង្វាន់ខ្លែងមាសសម្រាប់ប្រភេទភាពយន្តឆ្នើម និងពានរង្វាន់សម្រាប់អ្នកដឹកនាំរឿងភាពយន្តឆ្នើម និងពានរង្វាន់តួសម្តែងភាពយន្តឆ្នើម (សម្រាប់សិល្បការិនី Hanh Thuy) នៅកម្មវិធីពានរង្វាន់ខ្លែងឆ្នាំ ២០២៣។

ពិធីប្រគល់ពានរង្វាន់ Oscar លើកទី ៩៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា