Trending now

ការផ្លាស់ប្តូរថ្មីនៅស្រុក Tran De (ខេត្ត Soc Trang ភាគខាងត្បូងវៀតណាម)

16:56 | 26/09/2023

ស្រុក Tran De (ខេត្ត Soc Trang ភាគខាងត្បូងវៀតណាម) គឺជាតំបន់មាត់សមុទ្រដែលមានជនជាតិខ្មែររស់នៅជាច្រើន (ស្មើនឹង ៤៨.៣%)។ នៅប៉ុន្មានឆ្នាំកន្លងមកនេះ កម្មវិធី និងគោលនយោបាយជំនួយសម្រាប់តំបន់ជនជាតិភាគតិច បានជួយឲ្យជីវភាពរស់នៅរបស់អ្នកស្រុក Tran De មានភាពប្រសើរឡើងបន្តិចម្តងៗ ហើយមុខមាត់ភូមិក៏ផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

ស្វែងយល់អំពីវត្ត​ Chen Kieu - វត្តដ៏វិសេសវិសាលនៅខេត្ត Soc Trang (វៀតណាម) ស្វែងយល់អំពីវត្ត​ Chen Kieu - វត្តដ៏វិសេសវិសាលនៅខេត្ត Soc Trang (វៀតណាម)
អញ្ជើញទស្សនាវត្តសំរោងនៅខេត្ត Soc Trang (វៀតណាម) អញ្ជើញទស្សនាវត្តសំរោងនៅខេត្ត Soc Trang (វៀតណាម)
ការផ្លាស់ប្តូរថ្មីនៅស្រុក Tran De (ខេត្ត Soc Trang ភាគខាងត្បូងវៀតណាម)
ការផ្លាស់ប្តូរថ្មីនៅស្រុក Tran De (ខេត្ត Soc Trang ភាគខាងត្បូងវៀតណាម)

ឃុំ Vien An ដែលមានជនរួមជាតិខ្មែរជិត ៩០% រស់នៅ ផ្លូវបេតុងស្អាត និងផ្ទះរឹងសង់ជិតគ្នា បង្ហាញពីជីវភាពរស់នៅធូធាររបស់ប្រជាជន។ លោក Le Thanh Hoa ប្រធានគណៈកម្មាធិការប្រជាជនឃុំ Vien An បានឲ្យដឹងថា ក្រៅពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ នាពេលកន្លងមក មូលដ្ឋានក៏បានអនុវត្តគោលនយោបាយជួយឧបត្ថម្ភលំនៅដ្ឋាន ដីធ្លី និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទិញឧបករណ៍ផលិតជូនដល់ជនរួមជាតិខ្មែរក្រីក្រ ដូច្នេះជីវភាពពួកគេកាន់តែប្រសើរជាងមុន។ បច្ចុប្បន្ន ឃុំ Vien An បានបំពេញស្តង់ដារជនបទថ្មី ដោយមានប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់/ឆ្នាំ ឈានដល់ជាង ៥០ លានដុង។ នៅចុងឆ្នាំ២០២២ ក្រុមគ្រួសារក្រីក្រមានត្រឹមតែ ៣.២% ប៉ុណ្ណោះ។

ដើម្បីជួយជនរួមជាតិខ្មែរផលិតប្រកបដោយប្រសិទ្ធភាព និងលើកកំពស់ផលិតភាព និងគុណភាពនៃដំណាំដាំដុះ និងសត្វ ស្រុក Tran De តែងតែបើកវគ្គបណ្តុះបណ្តាលលើការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការផលិត។ ទន្ទឹមនឹងនោះ ស្រុកក៏យកចិត្តទុកដាក់ និងជួយប្រជាជនខ្ចីដើមទុនរាប់សិបពាន់លានដុងក្នុងមួយឆ្នាំ ពីធនាគារគោលនយោបាយសង្គម អង្គការ និងអង្គការមហាជន ដើម្បីអភិវឌ្ឍផលិតកម្ម ចិញ្ចឹមសត្វ និងធ្វើឲ្យជីវភាពកាន់តែប្រសើរឡើង។

តាមរយៈការស្វែងយល់ យើងបានដឹងថា នាពេលកន្លងមក ស្រុក Tran De បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ នៅឆ្នាំ២០២២ ស្រុក Tran De ត្រូវបានចែកថវិកាចំនួន ២៨.៤ ពាន់លានដុង។ ពីចំនួនថវិកានេះ និងប្រភពផ្សេងៗទៀត ស្រុកបានប្រគល់ដីលំនៅដ្ឋានដល់គ្រួសារចំនួន ៥៣ គ្រួសារ និងប្រគល់ផ្ទះដល់គ្រួសារចំនួន ៤២៨ គ្រួសារ ហើយជួយគ្រួសារ ២៣៣ គ្រួសារក្នុងការផ្លាស់ប្តូរការងារ ផ្តល់ទឹកស្អាតសម្រាប់គ្រួសារ ២៤៤ គ្រួសារដោយថវិកាជិត ២៤ ពាន់លានដុង។ល។ នៅឆ្នាំ ២០២៣ ស្រុកបន្តចែកថវិកាជាង ៣៦ ពាន់លានដុងសម្រាប់គម្រោងចំនួន ៦ ដោយរំពឹងថា ឆ្នាំនេះ ស្រុកនឹងសាងសង់សំណង់ថ្មីចំនួន ១០ ដែលមានតម្លៃសរុបជាង ៤២ ពាន់លានដុង និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនរួមជាតិជាង ២ ពាន់នាក់ បង្កើតការងារកាន់តែច្រើន បង្កើនប្រាក់ចំណូលដល់ជនរួមជាតិជាង ៣,០០០ នាក់មកពីគ្រួសារជនជាតិភាគតិច និងគ្រួសារក្រីក្រ និងគ្រួសារជិតបន្ទាត់ក្រីក្រក្នុងស្រុក។

លោក Nguyen Trong Son ប្រធានគណៈកម្មាធិការប្រជាជនស្រុក Tran De បានឲ្យដឹងថា កម្មវិធី និងគោលនយោបាយរបស់មជ្ឈិម និងគោលនយោបាយរបស់មូលដ្ឋាន បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជាបណ្តើរៗ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍផលិតកម្ម និងធ្វើឲ្យជីវភាពរបស់ប្រជាជនប្រសើរឡើង។ បច្ចុប្បន្ន ស្រុក Tran De មានឃុំចំនួន ៦/៩ ដែលត្រូវបានទទួលស្គាល់ថា បំពេញតាមស្តង់ដារជនបទថ្មី ក្នុងនោះមានឃុំចំនួន ២ ត្រូវបានទទួលជាជនបទថ្មីកម្រិតខ្ពស់។ គោលនយោបាយកាត់បន្ថយភាពក្រីក្រ និងជួយដល់គ្រួសារក្រីក្រក្នុងការបង្កើតការងារ និងការអភិវឌ្ឍផលិតកម្ម ត្រូវបានអនុវត្តព្រមៗគ្នា។ នៅដំណាច់ឆ្នាំ ២០២២ ស្រុកនៅមានគ្រួសារក្រីក្រចំនួន ១,២០០ គ្រួសារ ស្មើនឹង ៤.០២% ក្នុងនោះគ្រួសារខ្មែរក្រីក្រចំនួន ៧៦៧ គ្រួសារ ស្មើនឹង ៥.៤៧% នៃចំនួនគ្រួសារជនជាតិខ្មែរសរុប។

ដោយទទួលបានការយកចិត្តទុកដាក់ពីបក្ស និងរដ្ឋ និងមានការខិតខំរបស់ប្រជាជន ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរនៅស្រុក Tran De កាន់តែមានភាពប្រសើរឡើង មុខមាត់ជនបទ ភូមិ មានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤