Trending now

ក្រុមនាវាកងទ័ពជើងទឹកនូវែលសេឡង់ មកបំពេញទស្សនកិច្ចមិត្តភាពនៅវៀតណាមជាលើកដំបូង

16:49 | 26/09/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២៤ ខែកញ្ញា ក្រុមនាវានៃកងទ័ពជើងទឹកនូវែលសេឡង់ ដឹកនាំដោយលោកឧត្តមនាវីត្រី James Gilmour មេបញ្ជាការកងកំលាំងចម្រុះនូវែលសេឡង់ បានចូលចតនៅកំពង់ផែអន្តរជាតិទីក្រុងហូជីមិញ ចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពរយៈពេល ៥ ថ្ងៃនៅវៀតណាម។

វៀតណាមពង្រឹងការផ្លាសប្តូរឌីជីថលលើកកម្ពស់ប្រសិទ្ធភាពក្នុងការពិនិត្យព្យាបាលជំងឺនិងការថែទាំប្រជាជន វៀតណាមពង្រឹងការផ្លាសប្តូរឌីជីថលលើកកម្ពស់ប្រសិទ្ធភាពក្នុងការពិនិត្យព្យាបាលជំងឺនិងការថែទាំប្រជាជន
Binh Dinh៖ រៀបចំផែនការ និងកសាងកោះ Nhon Chau ទៅជាគោលដៅទាក់ទាញ Binh Dinh៖ រៀបចំផែនការ និងកសាងកោះ Nhon Chau ទៅជាគោលដៅទាក់ទាញ
ក្រុមនាវាកងទ័ពជើងទឹកនូវែលសេឡង់ មកបំពេញទស្សនកិច្ចមិត្តភាពនៅវៀតណាមជាលើកដំបូង
ក្រុមនាវាកងទ័ពជើងទឹកនូវែលសេឡង់ មកបំពេញទស្សនកិច្ចមិត្តភាពនៅវៀតណាមជាលើកដំបូង

លោកឧត្តមនាវីត្រី James Gilmour បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកនូវែលសេឡង់នៅវៀតណាមបានប្រព្រឹត្តទៅបន្ទាប់ពីដំណើរទស្សនកិច្ចប្រកបដោយជោគជ័យរបស់លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៅនូវែលសេឡង់នាខែកក្កដា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះបង្ហាញពីទំនាក់ទំនងសហប្រតិបត្តិការយ៉ាងស៊ីជម្រៅរវាងនូវែលសេឡង់ និងវៀតណាម រួមចំណែករឹតបន្តឹងទំនាក់ទំនងការពារជាតិ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងរយៈពេល ៥ ថ្ងៃនៅទីក្រុងហូជីមិញ ក្រុមនាយទាហាន និងនាវិក នឹងចូលរួមសកម្មភាពជាច្រើន រួមមាន៖ អញើញ​ចូល​ជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងបញ្ជាការដ្ឋានយោធភូមិភាគទី៧ បញ្ជាការដ្ឋានតំបន់លេខ២ កងទ័ពជើងទឹកវៀតណាម ទៅទស្សនាមន្ទីរពេទ្យលេខ១៧៥ ចូលរួមការប្រកួតកីឡាមិត្តភាព និងសកម្មភាពសហគមន៍។ នាវិកនឹងចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរវប្បធម៌ ម្ហូបអាហារ និងទៅទស្សនាកន្លែងសំខាន់ៗមួយចំនួននៅទីក្រុងហូជីមិញ និងចូលរួមក្នុងសមយុទ្ធជាមួយបញ្ជាការដ្ឋានតំបន់លេខ២ កងទ័ពជើងទឹក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ
ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់