Trending now

ប្រជាជនវៀតណាមនៅសាធារណរដ្ឋឆេក បរិច្ចាគថវិកា ៥០០លានដុង ឧបត្ថម្ភជនរងគ្រោះដោយភ្លើងឆេះផ្ទះល្វែងខ្នាតតូច Khuong Ha

08:28 | 19/09/2023 ឌឹកអាញ់

យុគសម័យ - នារសៀលថ្ងៃទី ១៦ កញ្ញា នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនស្រុក Thanh Xuan ទីក្រុងហាណូយ សហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋឆែកបានប្រគល់ប្រាក់ឧបត្ថម្ភចំនួន ៥០០ លានដុងដល់គ្រួសារដែលត្រូវភ្លើងឆេះផ្ទះល្វែងខ្នាតតូចនៅផ្លូវ Khuong Ha សង្កាត់ Khuong Dinh។

មនោសញ្ចេតនានៅតំបន់ព្រំដែន Muong Khuong​​ (វៀតណាម) មនោសញ្ចេតនានៅតំបន់ព្រំដែន Muong Khuong​​ (វៀតណាម)
លោកវេជ្ជបណ្ឌិត Vu Minh Khuong៖ ត្រូវការបន្លឺសំលេងដង្ហោយហៅរកអ្នកមានទេពកោសល្យ លោកវេជ្ជបណ្ឌិត Vu Minh Khuong៖ ត្រូវការបន្លឺសំលេងដង្ហោយហៅរកអ្នកមានទេពកោសល្យ
ប្រជាជនវៀតណាមនៅសាធារណរដ្ឋឆេក បរិច្ចាគថវិកា ៥០០លានដុង ឧបត្ថម្ភជនរងគ្រោះដោយភ្លើងឆេះផ្ទះល្វែងខ្នាតតូច Khuong Ha
ប្រជាជនវៀតណាមនៅសាធារណរដ្ឋឆេក បរិច្ចាគថវិកា ៥០០លានដុង ឧបត្ថម្ភជនរងគ្រោះដោយភ្លើងឆេះផ្ទះល្វែងខ្នាតតូច Khuong Ha

ក្នុងពិធីទទួលនោះ លោកស្រី Bui Huyen Mai លេខាគណៈកម្មាធិការបក្សស្រុក Thanh Xuan បានជម្រាបជូនអំពីស្ថានភាពភ្លើងឆេះផ្ទះល្វែងខ្នាតតូចនៅ Khuong Ha ក៏ដូចជាការងារជួយឧបត្ថម្ភប្រជាជនជំនះផលវិបាក និងឆាប់មានស្ថិរភាពជីវភាពរស់នៅ។

លោកស្រី Mai បាននិយាយថា ស្រុក Thanh Xuan បានបង្កើតក្រុមការងារចំនួនប្រាំមួយ ដោយសម្របសម្រួលជាមួយមន្ទីរពេទ្យដើម្បីព្យាបាលជនរងគ្រោះ; លើកទឹកចិត្ត និងសួរសុខទុក្ខជនរងគ្រោះជាទៀងទាត់។ ដើម្បីចាត់ចែងរៀបចំពិធីបុណ្យសពដល់ជនរងគ្រោះ ស្រុករៀបចំមនុស្សទៅធ្វើបុណ្យនៅគេហដ្ឋាន ដើម្បីជួយគ្រួសារយកជនរងគ្រោះទៅតម្កល់សពតាមការចង់បានរបស់ក្រុមគ្រួសារ។ ករណី​អ្នក​ជំងឺ​ធ្ងន់ធ្ងរ​ពីរ​នាក់​ឥឡូវ​ឆ្លង​ផុត​ដំណាក់កាល​គ្រោះថ្នាក់​ហើយ។

តាមលោកស្រី Bui Huyen Mai ក្នុងស្មារតីជួយប្រជាជនដែលខ្វះខាតនោះ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ស្រុក Thanh Xuan ទទួលបានការគាំទ្រយ៉ាងច្រើនមិនត្រឹមតែពីភ្នាក់ងារ អង្គភាព និងអ្នកមានគុណប៉ុណ្ណោះទេ ថែមទាំងពីសហគមន៍ជនវៀតណាមនៅក្រៅប្រទេស រួមទាំង សហគមន៍វៀតណាមនៅសាធារណរដ្ឋឆេក។ លោកស្រី ម៉ៃ បានបញ្ជាក់ថា មូលដ្ឋាននឹងតាមដានយ៉ាងដិតដល់នូវភារកិច្ចការងារនៅថ្នាក់មូលដ្ឋាន និងបន្តរួមដំណើរជាមួយគ្រួសារជនរងគ្រោះមិនត្រឹមតែក្នុងអំឡុងពេលនេះប៉ុណ្ណោះទេ ថែមទាំងរយៈពេលវែងផងដែរ ដើម្បីជួយប្រជាពលរដ្ឋរក្សាលំនឹងផ្លូវចិត្តក្នុងជីវិត។ មូលនិធិដែលបានបរិច្ចាកនឹងត្រូវប្រើប្រាស់ដោយបើកចំហ និងតម្លាភាព។

តាងនាមសហគមន៍វៀតណាមនៅសាធារណរដ្ឋឆេក លោក Le Van Hien - សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រតិបត្តិនៃសមាគមវៀតណាមនៅសាធារណរដ្ឋឆែក, លោកស្រី Nguyen Tuyet Hanh - គណៈកម្មាធិការប្រតិបត្តិនៃសហភាពប្រជាជនវៀតណាមនៅអឺរ៉ុប អនុប្រធានសមាគមជនរួមជាតិ Hai Duong នៃសាធារណៈរដ្ឋឆែក បានចែករំលែកយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ និងការលំបាករបស់គ្រួសារជនរងគ្រោះដោយអគ្គីភ័យ។

លោក Le Van Hien បាននិយាយថា បន្ទាប់ពីបានដឹងអំពីភ្លើងឆេះផ្ទះល្វែងខ្នាតតូចនៅ Thanh Xuan សហគមន៍វៀតណាមនៅសាធារណរដ្ឋឆេកបានអំពាវនាវដល់ប្រជាពលរដ្ឋជួយឧបត្ថម្ភជនរងគ្រោះដោយអគ្គីភ័យ។ ក្រោយ​មក​ត្រឹម​តែ​១​ថ្ងៃ ប្រាក់​៥០០​លាន​ដុង​ត្រូវ​បាន​រៃអង្គាស​ប្រាក់​ជួយ​ជន​រង​គ្រោះ។

លោក Mai Phan Dung អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ក្នុងនាមថ្នាក់ដឹកនាំនៃគណៈកម្មាធិការរដ្ឋដើម្បីប្រជាជនវៀតណាម បានផ្ញើសាររំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះជនរងគ្រោះ និងសាច់ញាតិក្នុងគ្រោះអគ្គិភ័យ។ លោកជឿជាក់ថា នេះជាឧបទ្ទវហេតុដ៏ឈឺចាប់មួយ ហើយសង្ឃឹមថា ក្រុមគ្រួសារនឹងយកឈ្នះលើការឈឺចាប់ និងការលំបាកនេះក្នុងពេលឆាប់ៗនេះ៕

ឌឹកអាញ់

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី