Trending now
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេសប្រចាំការវៀតណាម

ដំណើរធុរកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់ប្រទេសចិន ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់

19:21 | 18/09/2023

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានបញ្ចប់ដោយជោគជ័យនូវដំណើរធុរកិច្ចរបស់ខ្លួនអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន (CAEXPO) និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ាន (CABIS) លើកទី២០ នៅទីក្រុងណាននីង ប្រទេសចិន។ ក្នុងឱកាសនេះ លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេសប្រចាំការវៀតណាម បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចធុរកិច្ចរបស់លោក Pham Minh Chinh។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ ការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្មារតីទាំងអស់គ្នាដើម្បីផលប្រយោជន៍ជាតិ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ ការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្មារតីទាំងអស់គ្នាដើម្បីផលប្រយោជន៍ជាតិ
ដំណើរធុរកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់ប្រទេសចិន ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេសប្រចាំការវៀតណាម

អ្នកយកព័ត៌មាន៖ តើលោកអនុរដ្ឋមន្ត្រីវាយតម្លៃពីអត្ថន័យ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិនចូលរួមពិធីបើក CAEXPO និង CABIS លើកទី២០ យ៉ាងដូចម៉្តេច?

លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេស៖ ដំណើរធុរកិច្ចរបស់លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមទៅចូលរួម CAEXPO និង CABIS លើកទី២០ គឺជាសកម្មភាពកិច្ចការបរទេសកម្រិតខ្ពស់ដែលមានអត្ថន័យយ៉ាងសំខាន់ណាស់។ ក្នុងរយៈពេលជិត ២៧ ម៉ោងនៅទីក្រុងណាននីងនៃប្រទេសចិន លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមានសកម្មភាពទំនាក់ទំនងកម្រិតខ្ពស់ប្រកបដោយប្រសិទ្ធភាពជាច្រើនដូចជា៖ ពិភាក្សាជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីចិន; ទទួលជួបលេខាគណៈកម្មាធិការបក្សតំបន់ Guangxi; ចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើក CAEXPO និង CABIS 20; បើកនិងទស្សនាកន្លែងតាំងបង្ហាញទំនិញពាណិជ្ជកម្មវៀតណាម ទស្សនាស្តង់មួយចំនួននៃតំបន់មូលដ្ឋានវៀតណាម ក៏ដូចជាស្តង់មួយចំនួនរបស់ដៃគូចិន និងអាស៊ានផងដែរ។ លោកនាយករដ្ឋមន្រ្តី បានទទួលជួបសហគ្រាសឈានមុខរបស់ចិនមួយចំនួនក្នុងវិស័យផ្លូវដែក អគ្គិសនី ទូរគមនាគមន៍ សំណង់... សកម្មភាពរបស់គណៈប្រតិភូទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយសម្រេចបានតាមបំណង និងគោលដៅដែលបានកំណត់ ជាពិសេសគឺនាំមកនូវអត្ថន័យសំខាន់ៗដែលបង្ហាញក្នុងទិដ្ឋភាពសំខាន់ៗចំនួន៣សំខាន់គឺ។

ទិដ្ឋភាពទី១ គឺការពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងចិន។ ការដែលលោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទទួលយកការអញ្ជើញចូលរួមពិព័រណ៍នេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងជាអាទិភាពកំពូលរបស់បក្សកុម្មុយនិស្តវៀតណាមចំពោះទំនាក់ទំនងទ្វេភាគីជាមួយប្រទេសចិន។ នេះគឺជាការអនុវត្តជាក់ស្តែងនូវសកម្មភាពអបអរសាទរខួបលើកទី ១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន។ កិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរបានបន្តពង្រឹងសន្ទុះនៃការផ្លាស់ប្តូរទំនាក់ទំនងកម្រិតខ្ពស់យ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរនាពេលកន្លងមក រួមចំណែកក្នុងការពង្រឹងបន្ថែមទៀតនូវការយល់ឃើញរួមកម្រិតខ្ពស់ និងកសាងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន។

ទិដ្ឋភាពទី ២ គឺពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាម និងចិន។ ក្នុងជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការស៊ីជម្រៅ ដើម្បីជំរុញវិស័យសហប្រតិបត្តិការ ដោយផ្តោតសំខាន់លើការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការដឹកជញ្ជូន ដើម្បីជំរុញយ៉ាងពេញលេញនូវការបំពេញបន្ថែមរវាងប្រទេសទាំងពី។

លោក Pham Minh Chinh បានលើកឡើងនូវគំនិតផ្តួចផ្តើមជាក់លាក់មួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការលើរាល់វិស័យអាទិភាព និងមានតម្រូវការរបស់វៀតណាម ដូចជាការពន្លឿនដំណើរការបើកទីផ្សារកសិផល និងជលផលវៀតណាម បង្កើតលក្ខខណ្ឌអំណោយផលនាពេលឆាប់ៗខាងមុខ បង្កើតការិយាល័យជំរុញពាណិជ្ជកម្មវៀតណាមនៅ Chengdu (Sichuan) និង Haikou (Hainan) សម្របសម្រួលដើម្បីកែលម្អប្រសិទ្ធភាពនៃការបោសសំអាតគយ ជៀសវាងការកកស្ទះទំនិញនៅច្រកព្រំដែន ពង្រឹងការតភ្ជាប់ចរាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន ស្រាវជ្រាវកិច្ចសហប្រតិបត្តិការរៀបចំផែនការ និងកសាងផ្លូវរថភ្លើងមួយចំនួននៅវៀតណាម បង្កើនសមត្ថភាពដឹកជញ្ជូនទំនិញទាំងទ្វេភាគី និងតាមរយៈប្រទេសទីបី ខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យឆាប់ៗស្តារឡើងវិញដូចមុនការរាតត្បាត Covid-19 សម្របសម្រួលដើម្បីដោះស្រាយបញ្ហាទាំងស្រុងក្នុងគម្រោងសហប្រតិបត្តិការមួយចំនួនក្នុងស្មារតី "ផលប្រយោជន៍រួម ហានិភ័យរួម"។ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានឆ្លើយតបជាវិជ្ជមានចំពោះគំនិតសហប្រតិបត្តិការខាងលើ។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពចាត់តាំងក្រសួង ស្ថាប័នពាក់ព័ន្ធ និងមូលដ្ឋាននានា បង្កើនការផ្លាស់ប្តូរ និងព្យាយាមសម្រេចបាននូវវឌ្ឍនភាពក្នុងពេលឆាប់ៗនេះ។

ក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីចិន និងលេខានៃខេត្ត Guangxi សុទ្ធតែបានអះអាងថា នឹងពង្រីកការនាំចូលទំនិញ ជាពិសេសផលិតផលកសិកម្មរបស់វៀតណាម និងរក្សាពាណិជ្ជកម្មដោយរលូននៅតាមច្រកព្រំដែន។ ជំរុញសហគ្រាសចិនដែលមានសក្តានុពល វិនិយោគលើវិស័យដែលវៀតណាមផ្តល់អាទិភាព ពង្រឹងការតភ្ជាប់ផ្លូវថ្នល់ និងផ្លូវដែករវាងប្រទេសទាំងពីរ។

ទិដ្ឋភាពទី៣ គឺបង្ហាញការរួមចំណែកយ៉ាងសកម្ម និងវិជ្ជមានរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន និងអាស៊ាន-ចិន។ CAEXPO និង CABIS គឺជាយន្តការនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់រវាងប្រទេសចិន និងអាស៊ាន។ មកដល់ពេលនេះ ភាគីទាំងពីរបានសម្របសម្រួលគ្នាដោយជោគជ័យដើម្បីរៀបចំពិព័រណ៍ចំនួន ២០ លើកហើយ។ ក្នុងអំឡុងពេលពិព័រណ៍ទាំង ១៩ លើកមុន វៀតណាមតែងតែមានថ្នាក់ដឹកនាំរដ្ឋាភិបាលចូលរួម CAEXPO ។ យើងក៏ជាប្រទេសដែលមានស្តង់ និងអាជីវកម្មចូលរួមច្រើនជាងគេក្នុងអាស៊ាន។ លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់ និងធុរកិច្ចវៀតណាមមួយចំនួនធំដែលបានចូលរួមពិព័រណ៌នេះ បន្តបង្ហាញពីការឱ្យតំលៃខ្ពស់ និងការរួមចំណែកជាវិជ្ជមានរបស់វៀតណាមចំពោះយន្តការសហប្រតិបត្តិការអាស៊ាន-ចិន ក្នុងឱកាសរំលឹកខួបលើកទី២០ នៃថ្ងៃកំណើតរបស់ CAEXPO។

បន្ថែមលើនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញទៅទស្សនា និងលើកទឹកចិត្តធុរកិច្ចវៀតណាមដែលកំពុងតាំងពិព័រណ៌នេះ ដោយអះអាងនូវសារថា រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋានទាំងអស់តែងតែត្រៀមខ្លួនជាស្រេចដើម្បីអមដំណើរ និងជួយគាំទ្រធុរកិច្ចវៀតណាមឱ្យឈានទៅចូលទីផ្សារចិន ក៏ដូចជាក្នុងតំបន់ និងទីផ្សារអន្តរជាតិ រួមចំណែកដល់ការអភិវឌ្ឍរួមរបស់ប្រទេស។

អ្នកយកព័ត៌មាន៖ តើអ្វីៗជាចំណុចពិសេសនៃពិព័រណ៍នេះ និងការរួមចំណែកដ៏លេចធ្លោរបស់គណៈប្រតិភូវៀតណាមចំពោះពិព័រណ៍នេះ លោកអនុរដ្ឋមន្រ្តី?

លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេស៖ ពិព័រណ៍នេះមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ជាច្រើន។ ជាដំបូង នេះគឺជាការប្រារព្ធខួបលើកទី ២០ ឆ្នាំនៃកំណើត និងការអភិវឌ្ឍរបស់ CAEXPO និង CABIS ។ នេះក៏ជាពិព័រណ៍ដំបូងគេដែលត្រូវបានប្រារព្ធឡើងដោយផ្ទាល់បន្ទាប់ពីរងការរំខានរយៈពេល ៣ ឆ្នាំដោយសារជំងឺរាតត្បាត Covid-19 ដូច្នេះហើយទើបទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាប្រទេស ប្រជាជន និងធុរកិច្ចក្នុងបណ្តាប្រទេសអាស៊ាន និងប្រទេសចិន និងអន្តរជាតិបានចូលរួមយ៉ាងសកម្ម។ លោក Li Qiang នាយករដ្ឋមន្ត្រីចិន និងនាយករដ្ឋមន្ត្រី មេដឹកនាំជាន់ខ្ពស់នៃប្រទេសអាស៊ានជាច្រើន និងអគ្គលេខាធិការអាស៊ានបានអញ្ជើញចូលរួមពិព័រណ៍នេះផងដែរ។

បន្ទាប់ពីពិព័រណ៍លើកមុនៗមក ឆ្នាំនេះ កន្លែងតាំងបង្ហាញពាណិជ្ជកម្មវៀតណាម មានទំហំធំជាងគេក្នុងចំណោមប្រទេសអាស៊ានដោយមានការចូលរួមពីអាជីវកម្មចំនួន១២០។ អាជីវកម្មវៀតណាមនាំមកពិពណ៌នូវផលិតផលដ៏សម្បូរបែបរបស់ វៀតណាម សម្បូរប្រភេទដូចជា៖ ផលិតផលកសិកម្ម អាហារគ្រឿងសមុទ្រ អាហារកែច្នៃ ស្បែកជើង ប្រដាប់ប្រើប្រាស់ក្នុងផ្ទះ និងសម្លៀកបំពាក់ គ្រឿងសង្ហារឹមឈើ សិប្បកម្មជាដើម។

សមាសភាពគណៈប្រតិភូវៀតណាម រួមជាមួយនឹងធុរកិច្ចវៀតណាមដែលចូលរួមក្នុងពិព័រណ៍ទ្រង់ទ្រាយធំនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ តម្រូវការនិងសុច្ឆន្ទៈរបស់វៀតណាម ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយប្រទេសចិន ក៏ដូចជាប្រទេសអាស៊ានដទៃទៀតដែលបង្ហាញពីសក្តានុពល និងកិត្យានុភាពរបស់វៀតណាមក្នុងទំនាក់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទាំងទ្វេរភាគី និងពហុភាគីក្នុងតំបន់។

គណៈប្រតិភូ និងធុរកិច្ចវៀតណាមបានចូលរួមយ៉ាងសកម្ម និងពេញលេញ ហើយបានរួមចំណែកយ៉ាងសំខាន់ចំពោះជោគជ័យនៃពិព័រណ៍នេះ។ សាររបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីក៏ដូចជាការលើកគំនិតផ្តួចផ្តើមសម្រាប់កិច្ចសហប្រតិបត្តិការជាក់លាក់លើការពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ពេញលេញ ស្ថិរភាព និងនិរន្តរភាព ដោយហេតុនេះនាំផលប្រយោជន៍ទៅវិញទៅមក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន និងចិនឡើងដល់កម្ពស់ថ្មី ឆ្ពោះទៅរកការកសាងនូវ "មជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចក្នុងតំបន់" ដែលទទួលបានការយល់ស្រប និងការវាយតម្លៃខ្ពស់ពីប្រទេសទាំងអស់។

ក្នុងនាមជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់អាស៊ាន ក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនក្នុងអាស៊ាន វៀតណាមនឹងបន្តធ្វើការជាមួយប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ដើម្បីលើកកម្ពស់បន្ថែមទៀតនូវតួនាទី និងភាពរឹងមាំរបស់ CAEXPO និង CABIS បន្ទាប់ពីរយៈពេល ២០ ឆ្នាំនៃការអភិវឌ្ឍ។ បើកផ្លូវថ្មី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យផ្សេងៗទៀតរវាងអាស៊ាន និងចិន ផ្តល់អាទិភាពដល់ការអភិវឌ្ឍ ប្រកបដោយតុល្យភាព និងនិរន្តរភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសនានា រួមចំណែកយ៉ាងសកម្មដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

អ្នកយកព័ត៌មាន៖ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកអនុរដ្ឋមន្ត្រី!

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា
អុជធូបសម្តែងការដឹងគុណចំពោះគុណូបការៈរបស់លោកប្រធានហូជីមិញនៅកម្ពុជា
ទីក្រុងហូជីមិញពង្រឹងការតភ្ជាប់ក្រុមគ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា
បំពាក់បំប៉ន​ចំណេះដឹង​ព័ត៌មានកិច្ចការ​បរទេស​សម្រាប់​កងកម្លាំង​ដែល​ចូលរួម​សកម្មភាព​នៅតាម​តំបន់​ព្រំដែន
បង្កើតជំហានលោតផ្លោះក្នុងការអភិវឌ្ឍន៍វប្បធម៌របស់វៀតណាម