Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ ការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្មារតីទាំងអស់គ្នាដើម្បីផលប្រយោជន៍ជាតិ

09:53 | 04/08/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី២ ខែសីហា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងជាប្រធានគណៈកម្មការដឹកនាំអភិវឌ្ឍគម្រោង “បូកសរុប ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ២២-NQ/TW ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣ របស់ការិយាល័យនយោបាយ ស្តីពីការធ្វើសមាហរណកម្មអន្តរជាតិ” បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការដឹកនាំ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញទស្សនាវិថីសៀវភៅហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញទស្សនាវិថីសៀវភៅហាណូយ
ជំរុញខ្លាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលជំហរ និងគោលនយោបាយស្តីពីជនពិការ ជំរុញខ្លាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលជំហរ និងគោលនយោបាយស្តីពីជនពិការ
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម  និងជាប្រធានគណៈកម្មការដឹកនាំអភិវឌ្ឍគម្រោង “បូកសរុប ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ២២-NQ/TW (រូបថត៖ vnanet.vn)
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងជាប្រធានគណៈកម្មការដឹកនាំអភិវឌ្ឍគម្រោង “បូកសរុប ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ២២-NQ/TW (រូបថត៖ vnanet.vn)

មានអនុសាសន៍ក្នុងកិច្ចប្រជុំ លោក Pham Minh Chinh បានមានប្រសាសន៍ថា បន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២២ នេះ ដោយឈរលើមូលដ្ឋាននៃការវិភាគសមិទ្ធផល និងចំណុចខ្វះខាត មានមេរៀនចំនួន ៥ ដែលត្រូវយល់ជ្រាបក្នុងការអនុវត្តការធ្វើសមាហរណកម្មនាពេលខាងមុខ។ ក្នុងនោះ ការធ្វើសមាហរណកម្មអន្តរជាតិមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ហើយពិតជាបុព្វហេតុនៃប្រជាជនទាំងមូល និងនៃប្រព័ន្ធនយោបាយទាំងមូល ដែលក្នុងនោះប្រជាជន និងធុរកិច្ចជាមជ្ឈភាព ជាប្រធានបទ ជាធនធាន និងជាកម្លាំងជំរុញ។ ការធ្វើសមាហរណកម្មអន្តរជាតិមានទាំងឱកាស និងបញ្ហាប្រឈម ហើយវាជាបញ្ហាពិបាក និងរសើបក៏ពិតមែន ប៉ុន្តែវាមិនអាចមិនធ្វើទេ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងត្រូវតែក្តាប់ឲ្យបានច្បាស់នូវស្ថានភាព បរិបទអន្តរជាតិ និងតម្រូវការអភិវឌ្ឍក្នុងប្រទេស ការធ្វើសមាហរណកម្មលើគ្រប់វិស័យគប្បីតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ បំពេញបន្ថែមគ្នាទៅវិញទៅមក អនុវត្តឱ្យមានភាពរលូន និងស៊ីសង្វាក់គ្នា ដែលក្នុងនោះការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅតែជាស្នូល ការធ្វើសមាហរណកម្មក្នុងវិស័យផ្សេងទៀតត្រូវតែសម្រួលដល់សមាហរណកម្មសេដ្ឋកិច្ច…

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ក្រោយរយៈពេល១០ឆ្នាំ វៀតណាមបានពង្រីកបន្ថែមដោយចូលរួមការធ្វើសមាហរណកម្មកម្រិតផ្សេងៗគ្នាជាច្រើន ទាំងទ្វេភាគី និងពហុភាគី។ នេះគឺជាពេលវេលាដើម្បីបង្កើតការអភិវឌ្ឍថ្មីប្រកបដោយគុណភាព ទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនូវនិន្នាការថ្មីក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ អំពីការផ្លាស់ប្តូរ និងការរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ និងបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលវៀតណាមបានចូលរួម ប្រើប្រាស់ធនធានច្រើនបំផុត ដើម្បីអភិវឌ្ឍន៍ប្រទេស...៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី