Trending now

ផ្សារមូលបត្រកម្ពុជាសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធជួញដូរចល័ត

17:42 | 06/05/2019 (ប្រភព៖ rasmeinews.com ប្រែសម្រួលដោយ សំណាង)

យុគសម័យ - នៅផ្សារទំនើបអ៊ីអនម៉ល២សែនសុខ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធជួញដូរចល័ត(Mobile Trading System –MTS)

ប្រព័ន្ធជួញដូរចល័ត(MTS)នឹងអនុញ្ញាតឲ្យវិនិយោគិន ដាក់ការបញ្ជាទិញ ពិនិត្យមើលព័ត៌មាន ភាគហ៊ុនផ្ទាល់ខ្លួនរបស់ពួកគេ ឬលុបចោលការបញ្ជាទិញ ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ គោល​បំណងនៃការបើកដំណើរការប្រព័ន្ធជួញដូរចល័ត(MTS web-based system) នេះគឺដើម្បីបង្កើន ភាព​ងាយស្រួលសម្រាប់វិនិយោគិននិងលើកទឹកចិត្តឲ្យពួកគេដើម្បីធ្វើការជួញដូរបន្ថែមទៀត​នៅ​លើ​ទី​ផ្សារ​ ។​គេរំពឹងថាវេទិកាពាណិជ្ជកម្មថ្មីនេះនឹងជួយបង្កើនសាច់ប្រាក់ងាយស្រួលក្នុងទីផ្សារ។

កូរ៉េនិងកម្ពុជាបានព្រមព្រៀងធ្វើការរួមគ្នា ក្នុងការបង្កើត ទីផ្សារមូលបត្រ​នៅ​កម្ពុ​ជា ពីរដំណាក់កាល រួចមកហើយ ដែល ដំណាក់កាលទី១ចាប់ពីផ្តើមពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០០៩ ដោ​យ​មាន ហិរញ្ញប្បទានជាជំនួយឥតសំណងចំនួន មួយលានប្រាំបីសែនដុល្លារ សហរដ្ឋអាមេរិក (១ ៨០០ ០០០ USD) និង ដំណាក់កាលទី២ ចាប់ពី ឆ្នាំ២០១៤ ដល់ ឆ្នាំ២០១៨ ដោយមានហិរញ្ញប្បទាន ជា​ជំនួយឥតសំណងចំនួន ពីរលានប្រាំសែនដុល្លារសហរដ្ឋអាមេរិក​ (២ ​៥០០​ ០០០ USD)។

សាធារណរដ្ឋកូរ៉េតាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បាន​ជួយ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការបង្កើត ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក-CSX) ដែលបានបើកឲ្យដំណើរការចាប់តាំងពីឆ្នាំ២០១២ ហើយបច្ចុប្បន្ននេះ មានក្រុមហ៊ុនបា​ននិងកំពុងចុះ បញ្ជីចំនួនប្រាំ(៥)រួមមាន ១)-រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PWSA)​ ២)-ហ្គ្រែនធ្វីន អ៊ិនធើណេ​សិន​ណ​ល​(ខេមបូឌា)ភីអិលស៊ី(GTI) ៣)-កំពង់ផែស្វយ័តភ្នំពេញ(PPAP)​ ៤)-ក្រុមហ៊ុនភ្នំពេញអេសអ៊ីហ្សិត (PPSP) និង ៥)-កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)។

កិច្ចព្រមព្រៀងដំណាក់កាលទី២ ត្រូវបានចុះហត្ថលេខាកាលពី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA)និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(ME​F​)​​ ដែលមានគោលបំណងសំខាន់ដើម្បីទាក់ទាញក្រុមហ៊ុនបោះផ្សាយលក់មូលបត្រសាធារណៈ​​​​​ (IPO​s)​កាន់តែច្រើន និងបង្កើនបរិមាណជួញដូរនៅផ្សារហ៊ុនកម្ពុជា។ តាមរយៈដំណាក់កាលទី២នេះ កយកា-KOICA បានអនុវត្តដូចខាងក្រោម ១)-វិភាគស្ថានភាពបច្ចុប្បន្ន ២)-គោលនយោបាយ ទីផ្សារមូលធន ៣)-ប្រព័ន្ធច្បាប់ 4-ធនធានមនុស្ស និងការយល់ដឹងទីផ្សារ និង ៥)-ហេដ្ឋារចនាសម្ព័ន្ធ អាយធី យើង​មាន ប្រព័ន្ធជួញដូរចល័ត(MTS) និង ជញ្ជាំងវីដេអូ (ទូរទស្សន៍តជាបណ្តាញច្រើន) និងការ​សាក​ល្បង​សើវើ៕

(ប្រភព៖ rasmeinews.com ប្រែសម្រួលដោយ សំណាង)

(ប្រភព៖ rasmeinews.com ប្រែសម្រួលដោយ សំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម