Trending now

វៀតណាម៖ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១នៃសមាគមសន្តិសុខអ៊ីនធឺណែតជាតិ

09:14 | 11/09/2023 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី ៨ ខែកញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១ នៃសមាគមសន្តិសុខអ៊ីនធឺណែតជាតិអាណត្តិ ២០២៣-២០២៨ ។

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនផ្សព្វផ្សាយសម្រស់អាវ Ba Ba របស់វៀតណាម ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនផ្សព្វផ្សាយសម្រស់អាវ Ba Ba របស់វៀតណាម
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៦ នៃសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម បានប្រារព្ធយ៉ាងមហោឡារិកនៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៦ នៃសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម បានប្រារព្ធយ៉ាងមហោឡារិកនៅទីក្រុងហាណូយ
រដ្ឋមន្ត្រី To Lam និងគណៈប្រតិភូបានថតរូបជាមួយសមាជិកនៃសមាគមសន្តិសុខតាមអ៊ីនធឺណែតជាតិ។
រដ្ឋមន្ត្រី To Lam និងគណៈប្រតិភូបានថតរូបជាមួយសមាជិកនៃសមាគមសន្តិសុខតាមអ៊ីនធឺណែតជាតិ។

សមាគមសន្តិសុខអ៊ីនធឺណែតជាតិគឺជាអង្គការសង្គម-វិជ្ជាជីវៈរបស់ពលរដ្ឋនិងអង្គការនានានៅវៀតណាមដែលប្រតិបត្តិក្នុងវិស័យសន្តិសុខអ៊ីនធឺណែតជាតិបង្កើតឡើងដោយស្ម័គ្រចិត្ត ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សមាជិក និងសាមគ្គីគ្នាដើម្បីធានាសន្តិសុខអ៊ីនធឺណែត តាមទិសដៅនិងយុទ្ធសាស្ត្រស្តីពីសន្តិសុខអ៊ីនធឺណែតជាតិ។

ថ្លែងមតិនៅទីនេះ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានស្នើឱ្យសមាគមដាក់ចេញបេសកកម្មនិងចក្ខុវិស័យសមស្របនឹងសម័យកាល មិនត្រឹមតែបង្កើតប្រាក់ចំណេញសេដ្ឋកិច្ចប៉ុណ្ណោះទេ ក៏មិនត្រឹមតែការពារផលប្រយោជន៍របស់សមាជិកប៉ុណ្ណោះទេ ប៉ុន្តែឆ្ពោះទៅរកគោលដៅខ្ពស់ជាង គឺក្លាយជាកម្លាំងចលករចម្បងសម្រាប់បុព្វហេតុកសាងនិងការពារមាតុប្រទេស បង្កើតឧស្សាហកម្មសន្តិសុខអ៊ីនធឺណែតវៀតណាម ។ លោករដ្ឋមន្រ្តី To Lam ជឿជាក់ថា សមាគមនឹងចូលរួមវិភាគទានយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពក្នុងបុព្វហេតុអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាពនូវសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ រួមចំណែកការពារសន្តិសុខ ផលប្រយោជន៍ និងអធិបតេយ្យភាពជាតិលើអ៊ីនធឺណែត។

មហាសន្និបាតបានបោះឆ្នោតជ្រើសតាំងគណៈប្រតិបត្តិសមាគមសន្តិសុខអ៊ីនធឺណែតជាតិ អាណត្តិទី ១ (២០២៣-២០២៨) រួមមានសមាជិកចំនួន ២៨ នាក់។ ឧត្តមសេនីយ៍ឯក Luong Tam Quang សមាជិកមជ្ឈឹមបក្ស អនុរដ្ឋមន្រ្តីក្រសួងនគរបាលត្រូវបានមហាសន្និបាតជ្រើសតាំងជាប្រធានសមាគម៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស
បញ្ជាក់យ៉ាងមុតមាំពីតួនាទីរបស់អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ក្នុងការជំរុញការសន្ទនា
ការទូតប្រជាជនបន្តជាចំណុចបង្អែកនៃទំនាក់ទំនងវៀតណាម - កម្ពុជា
ទិវាទូទាំងប្រទេសបង្ការនិងប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា៖ កសាង "របាំងការពារ" ការយល់ដឹងដើម្បីការពារស្រទាប់យុវវ័យ
ខិតខំប្រឹងប្រែងប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីជាបន្ទាន់