Trending now

កោះសមុទ្រវៀតណាម៖ ស្រុកកោះ Truong Sa បើកបវេសនកាលឆ្នាំសិក្សាថ្មីយ៉ាងសប្បាយរីករាយ

09:28 | 07/09/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ៥ ខែកញ្ញា រួមជាមួយសិស្សានុសិស្សទូទាំងប្រទេសវៀតណាម គ្រូបង្រៀន និងសិស្សនៃសាលាបឋមសិក្សានៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa បានចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣ - ២០២៤។

វៀតណាម៖ ពិព័រណ៍រូបថត «ប្រជុំកោះHoang Sa - Truong Sa ក្នុងក្រអៅបេះដូងរបស់ប្រជាជន» នៅ ខេត្ត Quang Ngai វៀតណាម៖ ពិព័រណ៍រូបថត «ប្រជុំកោះHoang Sa - Truong Sa ក្នុងក្រអៅបេះដូងរបស់ប្រជាជន» នៅ ខេត្ត Quang Ngai
ស្រុកកោះ Ly Son ខិតខំប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍កោះសមុទ្រ ស្រុកកោះ Ly Son ខិតខំប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍កោះសមុទ្រ
កោះសមុទ្រវៀតណាម៖ ស្រុកកោះ Truong Sa បើកបវេសនកាលឆ្នាំសិក្សាថ្មីយ៉ាងសប្បាយរីករាយ
កោះសមុទ្រវៀតណាម៖ ស្រុកកោះ Truong Sa បើកបវេសនកាលឆ្នាំសិក្សាថ្មីយ៉ាងសប្បាយរីករាយ

នៅមុនថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី អាជ្ញាធរ សហជីព កម្មាភិបាល យុទ្ធជន លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសិស្សនៅលើកោះ បានសម្អាត និងតុបតែងបន្ទប់រៀនយ៉ាងស្អាត។ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ លោកគ្រូ អ្នកគ្រូ និងសិស្សនៃសាលាបានសម្រេចភារកិច្ចដោយជោគជ័យ។ សិស្សទាំងអស់ទទួលបានលទ្ធផលល្អក្នុងការសិក្សា និងបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗចំពោះក្រុមបេសកកម្មដែលមកកោះ។

លោកគ្រូ Cao Van Truyen សាលាបឋមសិក្សាទីរួមស្រុក Truong Sa បានចែករំលែកថា ដោយមានការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងអង្គភាពនានា សម្ភារៈ និងបន្ទប់រៀនរបស់សាលាត្រូវបានកែលម្អស្អាត និងធំទូលាយ។ លោកគ្រូ អ្នកគ្រូ និងសិស្សរបស់សាលាចូលឆ្នាំសិក្សាថ្មីយ៉ាងសប្បាយរីករាយ។ ក្នុងឆ្នាំសិក្សានេះ សាលាបានប្ដេជ្ញាចិត្តលើកកម្ពស់គុណភាពនៃការបង្រៀន និងខិតខំឲ្យសិស្សទាំង ១០០% មានលទ្ធផលសិក្សាល្អបង្គួរ។ លោកគ្រូ Cao Van Truyen បានសង្កត់ធ្ងន់ថា សិស្សនៅកោះជួបការលំបាក និងកង្វះខាតជាច្រើនបើធៀបនឹងដីគោក ហេតុនេះហើយលោក និងសហការីនឹងធ្វើឲ្យអស់ពីសមត្ថភាពដើម្បីផ្តល់ចំណេះដឹងមិនត្រឹមតែក្នុងសៀវភៅសិក្សាប៉ុណ្ណោះ ប៉ុន្តែថែមទាំងបទពិសោធន៍ក្នុងជីវភាពរស់នៅទៀតផង។

ក្នុងពិធីបើកបវេសនកាល អាជ្ញាធរ និងអង្គភាពដែលកំពុងបំពេញភារកិច្ចនៅកោះ បានប្រគល់អំណោយដ៏មានអត្ថន័យជាច្រើន ជូនសិស្ស ដើម្បីលើកទឹកចិត្តឲ្យពួកគេបន្តខិតខំពុះពារជំនះការលំបាក ហើយសិក្សារៀនសូត្រឲ្យបានល្អ និងសម្រេចបានលទ្ធផលល្អក្នុងការសិក្សា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា