Trending now

ក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) ចូលរួមពិព័រណ៍ឧស្សាហកម្មការពារជាតិឈានមុខគេនៅអឺរ៉ុប

09:56 | 06/09/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) បានប្រកាសអំពីការចូលរួមនៅក្នុងពិព័រណ៍ឧស្សាហកម្មការពារជាតិអន្តរជាតិលើកទី ៣១ (MSPO) នៅទីក្រុង Kielce ប្រទេសប៉ូឡូញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៣។

Viettel រក្សាភ្ជាប់តំណែង “ស្តេច” ពាណិជ្ជសញ្ញាទូរគមនាគមន៍នៅអាស៊ីអាគ្នេយ៍ Viettel រក្សាភ្ជាប់តំណែង “ស្តេច” ពាណិជ្ជសញ្ញាទូរគមនាគមន៍នៅអាស៊ីអាគ្នេយ៍
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញធ្វើទស្សនកិច្ចក្រុមហ៊ុនទូរគមនាគមន៍វៀតតែល (Viettel) សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញធ្វើទស្សនកិច្ចក្រុមហ៊ុនទូរគមនាគមន៍វៀតតែល (Viettel)
ក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) ចូលរួមពិព័រណ៍ឧស្សាហកម្មការពារជាតិឈានមុខគេនៅអឺរ៉ុប
ក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) ចូលរួមពិព័រណ៍ឧស្សាហកម្មការពារជាតិឈានមុខគេនៅអឺរ៉ុប

នេះជាលើកដំបូងដែលមានសហគ្រាសវៀតណាមបានចូលរួម និងជម្រុញពាណិជ្ជកម្មនៅ MSPO បញ្ជាក់ពីយថាទស្សន៍ និងឱកាសអភិវឌ្ឍអាជីវកម្មរបស់ Viettel ក្នុងវិស័យឧស្សាហកម្មការពារជាតិនៅអឺរ៉ុប។ MSPO គឺជាពិព័រណ៍មួយក្នុងចំណោមពិព័រណ៍ការពារជាតិប្រចាំឆ្នាំដ៏ធំបំផុតចំនួន៣ នៅអឺរ៉ុប ហើយជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមពិព័រណ៍យោធាធំបំផុតទាំង១០០ នៅលើពិភពលោក។ MSPO លើកទី៣១ មានការចូលរួមរបស់ក្រុមហ៊ុនជាង ៧០០ និងគណៈប្រតិភូជាង ៦០ មកពីប្រទេសចំនួន៣៦។

ផលិតផលរបស់ Viettel ដែលចូលរួមកម្មវិធី MSPO ក្នុងឆ្នាំ២០២៣ សុទ្ធតែមានលក្ខណៈពិសេសដែលស្មើនឹងផលិតផលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ក្នុងពិភពលោក ឈានដល់កម្រិតផលិតកម្មស្របតាមស្តង់ដារអន្តរជាតិ ជាមួយនឹងវិស័យជាច្រើន។ នៅស្តង់របស់ខ្លួន Viettel បានបង្ហាញផលិតផលចំនួន៦០ ដែលបង្ហាញពីសមត្ថភាពស្រាវជ្រាវ និងផលិតរបស់ខ្លួន។ គោលដៅរបស់ Viettel ក្នុងការចូលរួម MSPO ឆ្នាំ២០២៣ គឺពង្រីកឱកាសអាជីវកម្ម និងជម្រុញភាពជាដៃគូពហុជាតិ។ ទន្ទឹមនឹងនោះ នេះជាឱកាសដើម្បីផ្សព្វផ្សាយសមត្ថភាព និងរូបភាពនៃឧស្សាហកម្មការពារជាតិរបស់វៀតណាមដល់ពិភពលោក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា